រូបភាព

រឿងរន្ធត់ៗដែលថតនៅទីតាំងខ្មោចលងពិតប្រាកដ

អ្នកសរសេរ: Farah Hanis


សាច់រឿងរន្ធត់ ធ្វើឲ្យអ្នកមើលបះសក់ល្មមទេ ចុះបើរឿងនោះថតនៅកន្លែងលងមានពិតវិញនោះ តើនឹងទៅជាយ៉ាងណា? ដូចជារឿង "The Promise" ជាដើម ថតនៅក្នុងអគារបោះបង់ចោល មានឈ្មោះថា Sathorn Unique Tower និយាយពីមិត្តភក្តិជិតស្និទ្ធពីរនាក់ Boum និង Ib ដែលថ្ពក់ដៃសន្យាគ្នាថានឹងរស់នៅជាមួយគ្នាក្នុងអគារនោះ ដែលក្រោយមកគ្រួសាររបស់អ្នកទាំងពីរក៏បានក្ស័យធន។ ផ្ទុយទៅវិញ មានតែ Ib ប៉ុណ្ណោះដែលរក្សាពាក្យសន្យា។ ម្ភៃឆ្នាំក្រោយ Boum បានដឹងថាព្រលឹងរបស់ Ib មិនដែលចាកចេញពីអគារនោះទេ ហើយនៅតែរង់ចាំនាងត្រលប់ទៅរក្សាពាក្យសន្យាវិញនោះ។ មិនខុសពីរឿងថៃរន្ធត់មួយនេះទេ ទាំងនេះជាភាពយន្តរន្ធត់ជាច្រើនទៀតរបស់អាស៊ី ដែលថតនៅក្នុងទីតាំងដែលមានខ្មោចលងមែនទែន។


ភាពយន្តថៃ "The Screen At Kamchanod" ដកស្រង់ចេញពីរឿងពិត កើតទ្បើងក្នុងឆ្នាំ
1982 និយាយពីក្រុមការងារផ្នែកបញ្ចាំងកុនមួយក្រុមដែលត្រូវគេជួលឲ្យមកចាក់រឿងនៅខាងក្រៅនៅឯ Kamchanod អ្វីដែលចម្លែកនោះគឺ ទស្សនិកជនដែលទស្សនាមិនមែនជាមនុស្សធម្មតាទេ


ហើយយើងក៏មានរឿងខ្មែរមួយដែល ចំណងជើង "ផ្ទះខ្មោចទិញ/The Haunted House" ដែលថតនៅក្នុងទីតាំងផ្ទះខ្មោចពិត ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅលើបណ្តោយផ្លូវជាតិលេខ 5 បើតាមពាក្យនិយាយតៗគ្នានោះគឺ ម្ចាស់ផ្ទះនេះមិនព្រមឲ្យអ្នកណាមករស់នៅលើផ្ទះនេះបានសុខនោះទេ
(Photo source: Angkor Cambodia's YouTube)


ភាពយន្តរបស់ម៉ាទ្បេស៊ី "Villa Nabila" និយាយអំពីរឿងដែលគួរឲ្យខ្លាចជាច្រើនដែលបានកើតទ្បើងនៅក្នុងផ្ទះបោះបង់ចោលមួយនៅក្នង Johor។ រឿងនៅពីក្រោយផ្ទះបោះបង់ចោលមួយនេះចាប់ផ្តើមផ្សព្វផ្សាយបន្ទាប់ពីមានពត៌មានចចាមអារ៉ាមថាមានក្មេងចំនួន 23 នាក់បាត់ខ្លួននៅទីនេះ

Previous 1 2 Next 
Cinema Online, 12 តុលា 2017


ភាពយន្តទាក់ទង:
The Promise (Khmer) (09 Oct 2017) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង