រូបភាព

ស្រីយ៉ាងណាក៏នៅតែដូច.... ប្រុស?

អ្នកសរសេរ: Florey DM

ស៊េរីរឿងបែបស្លៀកពាក់ខុសភេទនេះ មានច្រើនគួរសមដែរ ប៉ុន្ដែភាគច្រើនសំបូរតែរឿងតួប្រុសតែងខ្លួនបន្លំជាស្រី មិនសូវជាមានតួស្រីស្លៀកពាក់បន្លំជាប្រុសប៉ុន្មានទេ។ បន្ទាប់ពីទស្សនារឿង "ខូចចិត្តអាជីព" ដែលកំពុងតែចាក់បញ្ចាំងតាមរោងកុននេះហើយ អ្នកក៏ប្រហែលជាមានចំណាប់អារម្មណ៍ចង់ទស្សនាភាពយន្ដ ដែលមានតួស្រីស្លៀកពាក់បន្លំខ្លួនជាប្រុសថែមទៀត។ ដូច្នេះហើយពួកយើងបានប្រមូលផ្ដុំភាពយន្ដប្រភេទនេះ សរុបទាំងអស់ 9រឿងខាងក្រោម ដែលល្អមើលប្រហាក់ប្រហែលនឹង "ខូចចិត្តអាជីព" សម្រាប់ទស្សនាកម្សាន្ដអារម្មណ៍ ក្នុងថ្ងៃបុណ្យជាតិខាងមុខនេះ!

តារាសម្តែងដ៏សង្ហារដោះអាវឈ្មោះ Channing Tatum និងតារាសម្តែងស្រីកញ្ញា Amanda Bynes សម្ដែងជាតួអង្គ ដែលបន្លំខ្លួនជាមនុស្សប្រុស ដ៏គួរឲ្យស្រលាញ់ម្នាក់ ហើយចំនុចចម្បងពីរនេះហើយ ដែលធ្វើឲ្យរឿង "She's the Man" (2006) ល្អមើលខ្លាំង និងនៅតែដក់ក្នុងចិត្តអ្នកទស្សនាជានិច្ច។ Bynes សម្ដែងជាតួឈ្មោះ Viola Johnson ដែលបន្លំខ្លួនជា Sebastian បងប្រុសភ្លោះរបស់នាង ហើយនាងក៏បានបាក់ចិត្តស្រឡាញ់មិត្តរួមបន្ទប់មុខស្រស់របស់បងនាង ឈ្មោះ Duke សម្ដែងដោយ Tatum។

តារាសម្ដែង Charlene Choi មកពីក្រុមចំរៀងចិន Twins សម្ដែងជាតួ Zhu Yanzhi ក្នុងរឿង "The Butterfly Lovers" (2008) ដែលជាភាពយន្ដថតតាមរឿងនិទានបុរាណចិន មានចំណងជើងដូចគ្នានេះ។ Zhu ជានារីម្នាក់ប្លែកគេ ដោយនាងចូលចិត្តស្លៀកពាក់ជាមនុស្សប្រុស ពេលដែលនាងចេញដើរលេងទៅក្រៅដើម្បីការពារខ្លួននាងពីគ្រោះថ្នាក់ផ្សេងៗ។ ក្រោយមកនាងក៏បានជួប និងលង់ស្នេហ៏កម្លោះសង្ហារ Liang Zhongshan (សម្ដែងដោយ Wu Chun សមាជិកក្រុមចំរៀងតៃវ៉ាន់ Fahrenheit) ។

Previous 1 2 3 Next 
Cinema Online, 15 ឧសភា 2017

ភាពយន្តទាក់ទង:
Broken Heart (Khmer) (12 May 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង