រូបភាព

តារាល្បីៗ ក្នុងរឿង "My Little Pony: The Movie"

អ្នកសរសេរ: Farah Hanis


មានធ្លាប់គិតថាតុក្កតាសម្រាប់ក្មេងលេង របស់ក្រុមហ៊ុន Hasbro អាចក្លាយជាភាពយន្តគំនូរជីវចលដ៏ជោគជ័យទេ? បន្ទាប់ពីរឿងភាគទាំងប្រាំពីរដែលបានចាក់តាមទូរទស្សន៍ ភាពយន្តគំនូរជីវចលលាយឡំដោយតន្ត្រី "My Little Pony" នឹងត្រឡប់មកម្តងទៀតជាភាពយន្តខ្នាតធំចាក់បញ្ចាំងក្នុងរោងភាពយន្ត ជាមួយនឹងវត្តមានរបស់តារាសម្តែងល្បីៗជាច្រើនរូប។ តួអង្គសត្វក្តាន់ទាំងប្រាំមួយគឺ Applejack, Rainbow Dash, Pinkie Pie, Fluttershy និង Rarity ត្រឡប់មកជាថ្មីជាមួយនឹងបេសកកម្មមួយ ព្រោះទីក្រុងរបស់ពួកគេឈ្មោះ Ponyville កំពុងរងការគំរាមកំហែង។ ពួកគេត្រូវធ្វើដំណើរទៅ Equestria ក្នុងគោលបំណងដើម្បីសង្គ្រោះ Ponyville។ មុនពេលទៅទស្សនារឿងនេះ មកស្គាល់តារាសម្តែងដែលបញ្ចូលឲ្យតួអង្គក្នុងរឿង "My Little Pony: The Movie" ទាំងអស់គ្នា!


Tempest Shadow គឺជាក្តាន់បាក់ស្នែង នៅក្រោមបញ្ជារបស់ Storm King ដែលបញ្ចូលសម្លេងដោយ Emily Blunt (សម្តែងក្នុងរឿង "The Girl on the Train"


Songbird Serenade គឺជាកំពូលតារាចម្រៀងប្រចាំតំបន់ Equestria ហើយតួអង្គនេះបញ្ចូលសម្លេងដោយ Sia .


មេក្រុមឈ្មោះ Celaeno គឺជាមេក្រុមសត្វសេក ហើយក៏ជាចោរប្លន់ផងដែរ គេត្រូវបានស្នើរឲ្យធ្វើការឲ្យ Storm King។ តួនេះបញ្ចូលសម្លេងដោយ Zoe Saldana (នាងមានពណ៍បៃតង ហើយទស្សនិកជននឹងឃើញគាត់ក្នុងកម្រងរឿង Guardian of the Galaxy")

Previous 1 2 3 4 Next 
Cinema Online, 8 តុលា 2017


ភាពយន្តទាក់ទង:
My Little Pony: The Movie (12 Oct 2017) [Showtimes] [Trailers]
Marvel's Guardians Of The Galaxy Vol.2 (27 Apr 2017)
The 5th Wave (04 Feb 2016)
Ant-Man (23 Jul 2015)
Guardians Of The Galaxy (07 Aug 2014)
The Girl On The Train (24 Nov 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង