រូបភាព

១៦ ភាពយន្ត ដែលអ្នកគួរតែបានទស្សនាក្នុងឆ្នាំ ២០១៦!

អ្នកសរសេរ: Naseem Randhawa


ខ្សែភាពយន្តហូលីវូដយ៉ាងច្រើន បានចាក់បញ្ចាំងក្នុងឆ្នាំនេះ ប៉ុន្តែមានតែភាពយន្តខ្នាតធំទេ ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ចំនែកឯភាពយន្តមួយចំនួនទៀតត្រូវបានគេមើលរំលងក្នុងពិភពភាពយន្ត។ ត្បិតមិនសូវបានការចូលរួមសម្តែងពីកំពូលតារាល្បីៗ និងការផ្សព្វផ្សាយមិនសូវទូលំទូលាយ ប៉ុន្តែបើមើលឲ្យដិតដល់ទៅ ភាពយន្តទាំងនោះផ្ទុកទៅដោយសាច់រឿងប្លែកៗ និងមិនយកលំនាំដដែលៗ ពោលគឺបង្កប់ខ្សែរឿងដ៏ពិសេសដែលអ្នកទស្សនាមិននឹកស្មានដល់។ ភាពយន្តដែលជ្រើសរើសយ៉ាងសម្រិតសម្រាំងខាងក្រោមនេះ មានមួយចំនួនមិនបានបង្ហាញវត្តមានក្នុងផ្ទាំងសំពត់សរបស់រោងកុនកម្ពុជាឡើយ ប៉ុន្តែវារឹតតែសោកស្តាយថែមទៀតបើមិនលើកយកឲ្យអ្នករាល់គ្នាដឹង ត្បិតពិតជាស្នាដៃល្អៗសាកសមនឹងទស្សនា ជាមួយការគាំទ្រ និងការកោតសរសើរពីសំណាក់អ្នកស្នេហាភាពយន្ត ដែលអាចយល់ជ្រាបច្បាស់ពីខ្សែរឿងពោរពេញដោយទឹកដៃអត្ថន័យល្អៗ ការសម្តែងឥតខ្ចោះ ជាពិសេសភាពប្លែកដាច់ពីគេ មិនចំលងពីសាច់រឿងផ្សេងៗឡើយ ដែលទាំងនេះមិនសូវជាមានញឹកញាប់ទេក្នុងវិស័យភាពយន្តបច្ចុប្បន្ន។ ទាំងនេះ គឺជាភាពយន្តដែលអ្នកគួរតែបានទស្សនាក្នុងឆ្នាំ២០១៦កន្លងមកនេះ។


រឿង The Invitation

បុរសម្នាក់ឈ្មោះ Will (សម្តែងដោយ Logan Marshall-Green) និងមិត្តស្រីបានទទួលការអញ្ជើញទៅកាន់ពិធីជប់លៀងអាហារពេលល្ងាចនៅឯផ្ទះរបស់អតីតភរិយាលោក (សម្តែងដោយTammy Blanchard) និងប្តីក្រោយនាង (សម្តែងដោយ Michiel Huisman)។ Will ក្រោយមកក៏ជឿថាការអញ្ជើញនេះមិនមែនដូចជាការគិតទុកឡើយ ជាពិសេសពេលដែលលោកដឹងថាភរិយាលោកឥលូវនេះ ជាមួយនឹងប្តីនាង បានក្លាយជាសមាជិកនៃក្រុមដ៏គួរឲ្យខ្លាចមួយ។ តើនេះគ្រាន់តែជាការស្រមើស្រមៃរបស់ Will ឬជាការពិតមែន? នេះ ជាប្រភេទរឿងបែបព្រឺព្រួចបង្កប់ដោយភាពសង្ស័យដែលតាក់តែងបានយ៉ាងល្អ ដែលមើលពីក្រៅដូចជាធម្មតា តែតាមពិតគួរឲ្យចម្លែក។ អ្នកទស្សនានឹងដក់ជាប់មន្ទិលសង្ស័យរហូតដល់ចុងបញ្ចប់នៃភាពយន្តនេះជាមិនខាន។

រឿង Everybody Wants Some!!

ដឹងស្រាប់ហើយថា រឿងរបស់ Richard Linklater មិនសូវជាមានសាច់រឿងដែលមានក្បាល មានកន្ទុយ និងអត្ថន័យច្បាស់លាស់នោះទេ ហើយរឿង "Everybody Wants Some!!" នេះក៏មិនខុសគ្នាដែរ។ ដូចជាជីវិតពិតដែរ រឿងនេះចាប់យកចំណុចមួយនៃដំណើរជីវិតរបស់តួអង្គមួយ ហើយជីកជ្រៅចូលក្នុងអ្វីដែលមិននឹកស្មានដល់។ រឿងនេះវិលត្រឡប់ទៅសម័យទសវត្សឆ្នាំ ៨០ ដែលអាចសម្គាល់បានជាមួយភ្លេងបែប Rock n' Roll ដោយបង្ហាញពីជីវិត និស្សិតឆ្នាំទី១ ឈ្មោះ Jake (សម្តែងដោយ Blake Jenner) រួមជាមួយនិងក្រុមមិត្តភក្តិថ្មីៗលេងបាល់បោះជាមួយគ្នា។ តួអង្គទាំងនោះ គឺពិតជាគួរឲ្យចូលចិត្តណាស់ ហើយរឿងនេះកំប្លែងជាងរឿង "Dazed and Confused" ទៅទៀត ព្រមទាំងធ្វើឲ្យអ្នកនឹកឃើញពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនជាច្រើនថែមទៀត។

រឿង Green Room

រឿងល្អមួយក្នុងចំណោមស្នាដៃថ្មីៗរបស់ Anton Yelchin គឺ "Green Room" ដែលជារឿងបែបព្រឺព្រួចរន្ធត់ដែលងាយនឹងមើលរំលងពីដំបូងតែបើអ្នកបានមានឱកាសមើលវាហើយ អ្នកនឹងសឹងតែភ័យគាំងតែម្តង ប៉ុន្តែជក់ចិត្តខ្លាំង។ លោក Yelchin សម្តែងជាសមាជិកនៃក្រុម Rock មួយដែលធ្វើដំណើរដើម្បីសម្តែង ដែលនៅតាមដងផ្លូវឈប់សំរាកក្នុងបារបែបពួកណាស៊ីដ៏ចំលែកមួយ ហើយបានមើលឃើញនូវឃាតកម្មមួយដោយចៃដន្យពីក្នុងបន្ទប់សំរាកក្នុងបារនោះ ដែលពេលនោះហើយពួកគេត្រូវចាក់សោឃុំខ្លួនឯង និងរៀបចំជាគម្រោងមួយដើម្បីគេចផុតពីការសម្លាប់បំបិទមាត់ពីក្រុមឃាតករ ដែលជាម្ចាស់បារផ្ទាល់ (សម្តែងដោយ Patrick Stewart)។ នេះជាការប្រយុទ្ធដើម្បីការរួចខ្លួនរស់រានមានជីវិត ដែលលទ្ធផលចុងក្រោយគឺសាហាវខ្លាំងណាស់!
Previous 1 2 3 4 5  ... Next 
Cinema Online, 29 ធ្នូ 2016


ភាពយន្តទាក់ទង:
Midnight Special (07 Apr 2016)
Kubo And The Two Strings (18 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង