ចំនុចពិសេស

ភាពយន្ដល្បីៗប្រចាំខែឧសភា 2019

អ្នកសរសេរ: Casey Lee



តើអ្នកនឹងទស្សនារឿងណាខ្លះ?

ឧសភាគឺជាខែសំរាប់អ្នកស្នេហាកុនតែម្ដងព្រោះថាភាពយន្ដធំៗបែបវាយប្រហារជាច្រើននឹងចាក់បញ្ចាំងក្នុងខែនេះ ហើយខែឧសភានេះនឹងជួយកំដៅសាច់ដុំអ្នកឲ្យរួចរាល់មុននឹងភាពយន្ដធំៗបំផុតប្រចាំឆ្នាំឈានមកដល់។

ខាងក្រោមនេះគឺជាភាពយន្ដដែលយើងបានជ្រើសរើសសំរាប់ខែឧសភាដែលអ្នកមិនគួរខកខានទស្សនាជាដាច់ខាត!

The Hustle

ទោះបីជាយើងនៅមិនទាន់ច្បាស់ថាតើយើងអាចនឹងបានទស្សនាភាពយន្ដវគ្គបន្ដរបស់ "Ocean's Eight" ដែរឬទេក៏ដោយ យើងនៅតែអន្ទះសារសំរាប់ភាពយន្ដចោរកម្មបែបនារីៗដែរ។ បន្ទាប់ពីសម្ដែងជាតួអង្គគោលដៅនៅក្នុង "Ocean's Eight" ពេលនេះ Anne Hathaway បានត្រៀមខ្លូនដើម្បីដឹកនាំចោរកម្មផ្ទាល់ខ្លួននៅក្នុងភាពយន្ដដែលថតសារជាថ្មីតាមរឿង "Dirty Rotten Scoundrels" កាលពីឆ្នាំ 1988'.ដែលនាងសម្ដែងជាមួយនឹងដៃគូមហាកំប្លែងនាង Rebel Wilson ដើរតួជាជនឆបោកទាំងពីរដើម្បីព្យាយាមរកវិធីសងសឹកទៅលើបុរសដែលធ្លាប់ធ្វើបាបគេទាំងពីរ។

ថ្ងៃចាក់បញ្ចាំង៖ 9 ឧសភា

Pokemon: Detective Pikachu

ផ្អែកតាមហ្គេមវីដេអូ Nintendo 3DS ដកស្រង់ពីចក្រវាឡ Pokemon ខាង Warner Bros. បានខិតខំធ្វើឲ្យគំនិតមួយនេះដំណើរការទោះជាស្ដាប់ទៅមិនសូវទំនង តែពួកយើងគិតថាវាដំនើរការរួចទៅហើយ។ ឆ្នាំនេះយើងមិនបានទស្សនា Ryan Reynolds នៅក្នុងភាពយន្ដ Deadpool ថ្មីក៏ដោយ ក៏យើងនឹងបានទស្សនាគាត់បញ្ចូលសម្លេងឲ្យតួអង្គ Pikachu ចេះនិយាយដ៏គួរឲ្យស្រលាញ់ដែរ (ដែលប្រហែលនឹងលាយឡំជាមួយនឹងពាក្យមិនសមរម្យ 2-3 ជួរ)។ ភាពយន្ដមួយនេះនឹងនិយាយអំពីការស្វែងរកដំណោះស្រាយទៅលើករណីអាថ៍កំបាំងមួយ (និងការប្រយុទ្ធជាមួយ Pokemons ដទៃជាច្រើនទៀត) ប៉ុន្ដែយើងរំពឹងទុកថាយើងនឹងបានរីករាយជាមួយនឹងសម្ព័ន្ធភាពរវាង Pikachu និង Justice Smith ផងដែរនៅពេលគេទាំងពីរស្វែងរកឪពុករបស់គេដែលបានបាត់ខ្លួន។

ថ្ងៃចាក់បញ្ចាំង៖ 10 ឧសភា

John Wick Chapter 3: Parabellum

ត្រឹមតែប៉ុន្មានខែបន្ទាប់ពីវគ្គបន្តទីមួយ ភាពយន្តសេរ៊ីវាយប្រហារនេះបានប្រកាសថាគេនឹងពង្រីកខ្លួនជាខ្សែភាពយន្ដ trilogy (ជាបីរឿងតៗគ្នា) ហើយពេលនេះយើងបានត្រលប់មកកាន់ពិភពស្នូរកាំភ្លើងបាញ់បោះនេះទៀតហើយ។ បន្ទាប់ពីបានប្រព្រឹត្តខុសវិន័យនៅក្នុង the Continental ពេលនេះ John Wick ត្រូវបានគេកាត់ចោលពីក្រុមឃាតករទាំងអស់ជុំវិញពិភពលោកស្របពេលដែលគាត់ស្វះស្វែងដើរប្រមូលថ្លៃសម្លាប់មនុស្សរបស់គាត់។ ដើម្បីគេចចេញពីទីក្រុង Wick ត្រូវការពឹងពាក់មិត្តចាស់ម្នាក់។ ពួកយើងមិនអាចរង់ចាំបានឡើយថាតើ Chad Stahelski និងធ្វើឲ្យ Keanu Reeves ឆ្លងកាត់ឧបសគ្គអ្វីទៀតជាលើកទី 3 តែលើកនេះរួមជាមួយ Halle Berry ដែល Wick ត្រូវប្រឈមមុខជាមួយតារា stunt ដ៏ពូកែៗដូចជា Hiroyuki Sanada និង Tiger Chen។

ថ្ងៃចាក់បញ្ចាំង៖ 17 ឧសភា

Aladdin

ដំណើរភាពយន្ដ live-action របស់ Disney មានជាបន្តបន្ទាប់។ បន្ទាប់ពីភាពយន្ដ "Dumbo" ពួកយើងក៏មានភាពយន្ដទទួលបានការថតជា live-action មួយទៀតដែលជារឿងដ៏ល្បីល្បាញក្នុងសម័យ Renaissance។ ពោរពេញទៅដោយបញ្ហាទាក់ទងនឹងការរើសតួអង្គ Genie ជាងបញ្ហាតួសម្ដែងមិនមែនជាជនជាតិស្បែកសរ ពួកយើងនៅតែសង្ឃឹមរំពឹងទុកថានេះអាចជា "Aladdin" ដែលពួកយើងអាចនឹងមានមោទនភាពទស្សនា។ ដឹកនាំដោយ Guy Ritchie, រួមជាមួយនឹង Mena Massoud ជាតួ Aladdin, Naomi Scott ជាតួព្រះនាង Jasmine, Marwan Kenzari ជាតួ Jafar និង Will Smith ជាតួ Genie ពួកយើងសង្ឃឹមថាតន្រ្ដីរបស់ Alan Menken នឹងពាំនាំមកនូវអនុស្សារីយ៍ល្អៗដូចជាកាលដែលបានឃើញពិភពលោកថ្មីស្រឡាងជាលើកទីមួយ។

ថ្ងៃចាក់បញ្ចាំង៖ 23 ឧសភា

Brightburn

DC និង Marvel ប្រហែលជារួចរាល់ហើយជាមួយនឹងភាពយន្ដខ្នាតធំៗរបស់គេក្នុងឆ្នាំនេះ ប៉ុន្ដែភាពយន្ដបែបវីរបុរសនេះគឺមិនទាន់អស់នៅឡើយទេជាពិសេសរួមជាមួយភាពយន្ដដ័តូចមួយនេះដែលអាចស្ថិតក្នុងចំនោមភាពយន្ដវីរបុរសដ៏ល្អបំផុតដែលនឹងចាក់បញ្ចាំងក្នុងឆ្នាំនេះ។ និពន្ធដោយជីដូនមួយរបស់ James Gunn និងមានបងប្រុសជាអ្នកផ្ចុងផ្ដើមកែប្រែសាច់រឿងដើមរបស់វីរបុរសនេះ ឲ្យទៅជាសាច់រឿង Superman វ័យកុមារដែលប្រើកំលាំងពិសេសតែជាតួអង្គអាក្រក់ ធ្វើឲ្យសាច់រឿងនេះខុសប្លែកពីភាពយន្ដវិរបុរសរាល់ដង និងគួរឲ្យចាប់អារម្មណ៍មួយដែលយើងមិនបានគិតដល់ពីមុនមក។ ដឹកនាំដោយ David Yarovesky ចំណែកឯ Elizabeth Banks និង David Denman នឹងសម្ដែងជាតួអង្គឪពុកម្ដាយសំណាងអាក្រក់ដែលត្រូវមើលថែកូនប្រុសមិនធម្មតានេះ ហើយពួកយើងសង្ឃឹមថានឹងមានភាពយន្ដវីរបុរសផ្សេងៗទៀតនឹងចេញពីភាពយន្ដនេះ។

ថ្ងៃចាក់បញ្ចាំង៖ 24 ឧសភា

Godzilla: King of the Monsters

Godzilla វិលត្រលប់មកកាន់ Hollywood នៅក្នុងភាពយន្ដដែលផលិតបែបអាមេរិកពិតៗជាលើកទីពីរ។ នេះជាភាពយន្ដ Godzilla ទីពីរប៉ុន្ដែត្រូវជាភាពយន្ដទីបីហើយនៅក្នុង MonsterVerse របស់ Legendary បន្ទាប់ពី "Kong: Skull Island"។ រួមជាមួយនឹងការវិលត្រលប់របស់ Godzilla នេះវាក៏បានធ្វើឲ្យសត្វចម្លែកជាច្រើនទៀតកក្រើកដែលរួមមានដូចជា King Ghidorah ក្បាលពី, Mothra and Rodan ដែលធ្វើឲ្យមនុស្សជាតិត្រូវជ្រើសរើសថាតើពួកគេគួរនៅខាងណានៅក្នុងសង្រ្គាមរវាងសត្វចម្លែកនេះ។ ផ្ទេរតំណែងដឹកនាំពីលោក Gareth Edwards ឲ្យលោក Michael Dougherty ដែលគាត់ជាអ្នកចួលរួមសរសេរប៉ារ៉ូលផងដែរនោះ ហើយយើងក៏នឹងបានទស្សនាតួឯកថ្មី Kyle Chandler និង Vera Farmiga ហើយ Ken Watanabe និង Sally Hawkins ដែលត្រលប់មកវិញជាអ្នកវិទ្យាសាស្រ្តរបស់ Monarch និងមាន Zhang Ziyi ជាសមាជិកថ្មី។

ថ្ងៃចាក់បញ្ចាំង៖ 31 ឧសភា

Cinema Online, 1 ឧសភា 2019


ភាពយន្តទាក់ទង:
The Hustle (09 May 2019)
Pokémon Detective Pikachu (10 May 2019)
John Wick: Chapter 3 - Parabellum (17 May 2019) [Showtimes] [ឃ្លីបអំពីភាពយន្ត]
Aladdin (23 May 2019)
Brightburn (24 May 2019)
Godzilla: King Of The Monsters (31 May 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង