ចំនុចពិសេស

ភាពយន្ដដែលមិនគួររំលងក្នុងខែមិថុនា

អ្នកសរសេរ: Casey Lee



តើភាពយន្ដមួយណាដែលអ្នកនឹងទស្សនា?

រដូវរងាកន្លងផុតទៅនៅ Westeros តែរដូវក្ដៅបានចូលដល់ក្នុងរោងភាពយន្ដហើយ។ អ្នកដែលកាត់ចិត្តបានពីចុងបញ្ចប់ដ៏សែនត្រជាក់របស់ "Game of Thrones" ឥឡូវអាចមករីករាយនឹងពន្លឺថ្ងៃដ៏ចែងចាំងដែលនឹងមកដល់រោងភាពយន្ដក្នុងខែមិថុនាឆាប់ៗនេះ។ គ្រាន់តែចូលដល់រដូវក្ដៅភ្លាមក៏មាននូវរឿងធំៗល្បីៗប្រចាំឆ្នាំជាច្រើន តែក៏មានរឿងតូចៗជាច្រើនដែលនឹងធ្វើឲ្យបេះដូងរបស់អ្នកកក់ក្ដៅ។ ខណៈពេលដែលរដូវកាលភាពយន្ដវីរបុរសល្បីៗសឹងតែផុតអស់ (យ៉ាងហោចណាស់ អ្នកនៅអាចទស្សនា "Endgame" រហូតដល់ថ្ងៃទី 15 បាន) ដល់ពេលចាប់ផ្ដើមដំណើរផ្សងព្រេងរដូវក្ដៅរបស់អ្នកជាមួយនឹងប្រភេទភាពយន្ដដទៃ។

ដូច្នេះបើអ្នកកំពុងតែរង់ចាំទស្សនាភាពយន្ដល្បីៗប្រចាំរដូវក្ដៅ ទាំងនេះជាភាពយន្ដដែលអ្នកមិនគួររំលងប្រចាំខែមិថុនា!

X-Men: Dark Phoenix

មួយទសវត្សរ៍បន្ទាប់ពីការបញ្ឈប់ Apocalypse ក្នុង "X-Men: Apocalypse" ក្រុម X-Men ត្រូវបានបញ្ជូនទៅប្រតិបត្តិបេសកម្មក្នុងលម្ហ។ នៅពេលពួកគេប៉ះទង្គិចនឹងអណ្ដាតភ្លើងព្រះអាទិត្យ Jean Grey ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងថាមពលរបស់នាង និងភាពជាម្ចាស់ការរបស់ខ្លួន ដោយសារថាមពលដ៏ខ្លាំងក្លាបានជ្រៀបចូលខ្លួននាងម្ដងបន្ដិចៗ។ ក្នុងតារាងពេលវេលារបស់ភាពយន្ដ "X-Men" ទី 7 នេះ ស៊េរីភាពយន្ដនេះបានដើរមួយជុំម្ដងទៀតហើយ ដោយសាច់រឿងរបស់ Dark Phoenix ត្រលប់ទៅហេតុការណ៍ក្នុង "X-Men: The Last Stand"។ ដោយគ្រានេះព្យាយាមរក្សាភាពស្មោះត្រង់ទៅនឹងប្រភពថាមពលជាមួយនឹង Sophie Turner បញ្ចេញថាមពលជា Dark Phoenix របស់នាង ក្រុម X-Men ថ្មីដែលត្រូវបានដឹកនាំដោយ James McAvoy, Michael Fassbender, Jennifer Lawrence, Nicolas Hoult, Tye Sheridan, Alexandra Shipp, Evan Peters និង Kodi Smit-McPhee នឹងត្រលប់មកដើរតួជា mutant ដ៏គួរឲ្យគោរពរបស់ពួកគេវិះម្ដងទៀត ដែលមាន Jessica Chastain លេចមុខជា Phoenix ដ៏មានថាមពលខ្លាំងក្លាម្នាក់។ អ្នកសរសេរសាច់រឿង Simon Kinberg ដែលសរសេរឲ្យស៊េរីនេះតាំងពី "X-Men: Days of Future Past" រហូតដល់ "Dark Phoenix" នឹងចាប់ផ្ដើមអាជីពជាអ្នកដឹកនាំរឿងដំបូងរបស់គាត់ទៅលើភាគបញ្ចប់របស់ស៊េរីនេះ។

ថ្ងៃចាក់បញ្ចាំង៖ 6 June

Men In Black International

កើតឡើងស្របពេលនឹង Men in Black ដែលពួកយើងបានស្គាល់ថានៅសហរដ្ឋអាមេរិក ក្រុមរបស់ London បានបញ្ជូនភ្នាក់ងារ 2 នាក់ទៅស៊ើបអង្កេតការវាយប្រហាររបស់ពួកមនុស្សភពផ្កាយដែលបានបញ្ជូនមកធ្វើដំណើរជុំវិញផែនដី។ បន្ទាប់ពីការបញ្ចប់ដ៏ត្រជាក់ក្នុងវគ្គទី 3 នៃ "Men In Black" កាលពីឆ្នាំ 2012 ស៊េរីនេះប្រហែលជាត្រូវធ្វើដំណើរជុំវិញផែនដីបន្ដិចហើយដើម្បីរកអ្នកមានទេពកោសល្យសង្គ្រោះពិភពលោក។ បន្ទាប់ពីដំណើរផ្សងព្រេងជាច្រើនសារក្នុង Marvel Cinematic Universe លោក Chris Hemsworth និង Tessa Thompson ដែលជាភ្នាក់ងារសម្ងាត់របស់ Men in Black ទៅប្រយុទ្ធជាមួយមនុស្សភពផ្កាយ ក្រោមការបង្គាប់របស់ Emma Thompson និង Liam Neeson។ អ្នកដឹកនាំរឿង "Straight Outta Compton" លោក F. Gary Gray នឹងចាប់កាន់ចង្កូតសាច់រឿងដំណើរផ្សងព្រេងបែបភពផ្សេង ដែលមានការបញ្ចូលសម្លេងដោយ Rebecca Ferguson, Kumail Nanjiani និង Rafe Spall។

ថ្ងៃចាក់បញ្ចាំង៖ 13 June

Toy Story 4

បន្ទាប់ពីឲ្យទៅម្ចាស់ថ្មី Woody, Buzz និង toys ត្រូវបានណែនាំទៅ toy ថ្មី ដែល Bonnie បង្កើតពីសមផ្លាស្ទិចក្នុងម៉ោងសិល្បៈ។ ខណៈពេលដែលជួយ Forky តទល់នឹងការរិះគន់ជារបស់លេងមិនកើត Woody និង Forky ត្រូវបានបោះចេញពីឡាន ខណៈពេលក្រុមគ្រួសារមួយក្រុមទៅធ្វើដំណើរកំសាន្ដ។ ដោយមានការប្រកាសកាលពីឆ្នាំ 2014 ផលិតកម្មរួមរបស់ Pixar និង Walt Disney Animation Studios ត្រូវបានរងការប៉ះពាល់បន្ដិចបន្ដួចក្រោយការចាកចេញរបស់អ្នកនិពន្ធដើម និង John Lasseter ពីហេតុការណ៍ថ្មីៗនេះ។ តែ Disney នៅតែសម្លឹលឆ្ពោះទៅមុខចាប់ផ្ដើមនូវវគ្គបន្ដជាមួយនឹង toys សំណព្វចិត្តរបស់ពួកយើងដែលនឹងមានការបញ្ចូលសម្លេងដោយតួដដែលជិតមួយទសវត្សរ៍មុន (លើកលែងតែ Mr. Potato Head)។ ចំណែកឯតួថ្មីៗមានដូចជា Tony Hale, Keegan-Michael Key, Jordan Peele, Keanu Reeves និង Christina Hendricks។

ថ្ងៃចាក់បញ្ចាំង៖ 20 June

Hit-and-Run Squad

ខែនេះមិនមែនមានតែភាពយន្ដ Hollywood នោះទេដែលនឹងស្ថិតក្រោមការចាប់អារម្មណ៍។ នេះជាភាពយន្ដកូរ៉េខាងត្បូងដែលនឹងមិនធ្វើឲ្យអ្នកខកចិត្តរបស់ Han Jun-Hee ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតក្នុងរឿង "Coin Locker Girl" ជារឿងដំបូងបង្អស់របស់គាត់។ ភាពយន្ដ "Hit-and-Run Squad" និយាយពី Eun Shi-Yeon (សម្ដែងដោយ Gong Hyo-Jin) ដែលជាអនុសេនីយពីអង្គភាពស៊ើបអង្កេតក្នុងស្រុក National Police Agency ដែលត្រូវបានទម្លាក់មកធ្វើត្រឹមកង hit-and-run ក្នុងបុស្ដិ៍ប៉ូលីស។ នាងត្រូវធ្វើការជាមួយស្នងការ Seo Min Jae (សម្ដែងដោយ Ryu Jun-Yeol) និង Woo Sun-Young (សម្ដែងដោយ Cho Jung-Seok) ដើម្បីតាមចាប់ Jung Jae-Cheol (សម្ដែងដោយ Cho Jung-Seok) ជាអតីតអ្នកប្រណាំងឡាន Formula One ស្រាប់តែឈប់ពីការញៀនប្រណាំងឡានភ្លាមៗ ហើយយកចំណេះដែលមានពីការប្រណាំងឡានទៅប្រព្រឹត្តអំពើឃាតកម្ម។

ថ្ងៃចាក់បញ្ចាំង៖ 27 June

Annabelle Comes Home

ដោយភាគបន្ដទី 3 របស់ស៊េរីភាពយន្ដ "Annabelle" និងជាភាគទី 7 នៃស៊េរី Conjuring Universe ផងដែរនោះ ត្រូវបានឃើញថាតុក្កតាខ្មោចនេះបានចូលទៅបំផ្លាញផ្ទះរបស់ Warren ម្ដង។ អ្នកស៊ើបអង្កេតទៅលើរឿងហេតុភិនីហារ Ed និង Lorraine Warren ទុកដាក់ Annabelle នៅក្នុងបន្ទប់ Artifact របស់ពួកគេ ដោយគិតថានឹងឃុំនាងជាប់។ យប់មួយ Warrens បានចេញទៅក្រៅ ស្រាប់តែតុក្កតាខ្មោចនោះចាប់ផ្ដើមរកគោលដៅថ្មីដែលជាកូនស្រីរបស់ Warren អាយុ 10 ឆ្នាំ ឈ្នោះ Judy និងអ្នកមើលថែក្មេងរបស់នាង។ ដោយភាពយន្ដ "The Conjuring" និង Spinoff ផ្សេងទៀត ជាភាពយន្ដបែបភ័យរន្ធត់ដែលមានការគាំទ្រច្រើនក្នុងរោងភាពយន្ដ គ្មានអ្វីត្រូវឆ្ងល់នោះឡើយបើរឿងដ៏ព្រឺព្រួចរបស់តុក្កតាខ្មោចលងមិនឈប់នេះនឹងក្លាយជារឿងមានការគាំទ្រច្រើនដែរនោះ។

ថ្ងៃចាក់បញ្ចាំង៖ 28 June

Cinema Online, 1 មិថុនា 2019


ភាពយន្តទាក់ទង:
X-Men: Dark Phoenix (06 Jun 2019)
Men In Black: International (13 Jun 2019)
Toy Story 4 (20 Jun 2019)
Hit-And-Run Squad (Khmer) (27 Jun 2019)
Annabelle Comes Home (28 Jun 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង