ចំនុចពិសេស

ភាពយន្ដដែលអ្នកមិនគួររំលងសម្រាប់ខែកុម្ភៈឆ្នាំ 2019

អ្នកសរសេរ: Casey Lee



ចំណោមរឿងទាំងអស់នេះ តើអ្នកនឹងទស្សនាមួយណា?

រាល់ដងខែកុម្ភៈគួរតែជាខែដែលមមាញឹកក្នុងរោងគុនដោយសារតែមានថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន បុណ្យនៃសេចក្ដីស្រឡាញ់ និងកម្មវិធីចែកពានរង្វាន់ Oscar។ តែជាអកុសល ភាពយន្ដដែលនឹងចេញក្នុងខែកុម្ភៈនេះទាក់ទងតិចតួចមែនទែនទៅនឹងមូលហេតុពីរចុងក្រោយខាងលើ លើកលែងតែមូលហេតុដំបូង។ ប៉ុន្ដែក៏នៅមានមូលហេតុជាច្រើនទៀតដែលអាចទៅទស្សនាភាពយន្ដនៅខែនេះបាន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តមើលរឿងព្រឺព្រួច ឬ ភាពយន្ដបែបគំនូរជីវចល។

ដូច្នេះ ប្រសិនបើលោកអ្នកមានគម្រោងនាំក្រុមគ្រួសារ ឬមនុស្សជាស្រលាញ់ទៅរោងភាពយន្ដក្នុងថ្ងៃនៃក្ដីស្រឡាញ់ ឬចូលឆ្នាំប្រពៃណីចិន ទាំងនេះជាជម្រើសរឿងដែលអ្នកមិនគួររំលងសម្រាប់ខែកុម្ភៈនេះ។

The LEGO Movie 2: The Second Part

តាំងពីភាពល្បាញល្បីក្នុងឆ្នាំ 2014 ពិភពលោកបានក្លាយជាពិភពដ៏ប្រសើរមួយដោយសារការចេញនូវក្នុងពិភព LEGO ហើយពួកយើងក៏មិនសូវចាប់អារម្មណ៍ថាវាកន្លងទៅ 5 ឆ្នាំហើយតាំងពីភាពយន្ដ LEGO ដំបូង។ លើកនេះ ប្រជាពលរដ្ឋ LEGO នៃ Bricksburg ត្រូវបានលុកលុយដោយក្មេងៗរបស់ Duplo ដែលដឹកនាំដោយ Queen Watervra Wa-Nabi និង General Sweet Mayhem ហើយពួកគេក៏ជាអ្នកចាប់ចម្រិតមិត្តភក្ដិរបស់ Emmet ដែរ។ ដើម្បីជួយពួកគេ Emmet ត្រូវឆ្លងភព ខណៈពេលនោះដែរ Emmet បានជួបនឹងបុរាណវិទូកាពារចក្រវាល ជា cowboy និងជាគ្រូបង្វឹកដាយណូស័រ Rex Dangervest ដោយសារពួកគេត្រូវចូលទៅប្រព័ន្ធភពផ្កាយ (Systar System) ទាំងអស់គ្នា។ ភាពយន្ដនេះ នឹងត្រលប់មកវិញជាមួយតួបញ្ចូលសម្លេងដ៏អស្ចារ្យមួយចំនួនដូចជា Elizabeth Banks, Will Arnett, Charlie Day, Alison Brie, Nick Offerman និង Will Ferrell ដែលជាតួបញ្ចូលសម្លេងឲ្យតួអង្គសំណព្វចិត្តរបស់អ្នកក្នុងភាពយន្ដភាគ 1 ហើយជាពិសេសនោះ Chris Pratt ដែលនឹងបញ្ចូលឲ្យតួក្នុងរឿងដល់ទៅ 2 គឺ Emmet និង Rex។ តួថ្មីសំខាន់ដែលនឹងបង្ហាញខ្លួនក្នុងវគ្គថ្មីនេះគឺ Tiffany Haddish និង Stephanie Beatriz នឹងបញ្ចូលសម្លេងឲ្យតួចិត្តអាក្រក់នៅក្នុងភពផ្កាយ (Systar System)។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 8 February

The Prodigy

ពួកយើងប្រហែលជាបានទស្សនាភាពយន្ដពីរបីនិយាយពីកុមារមានទេពកោសល្យខ្ពស់ និងការខិតខំប្រឹងជំនះគ្រប់ឧបសគ្គរបស់ឪពុកម្ដាយដើម្បីចិញ្ចឹមបីបាច់ពួកគេឲ្យដើរផ្លូវត្រូវ។ ចុះបើក្មេងឆ្លាតវៃម្នាក់នេះលូតលាស់ដើម្បីរៀបចំផែនការសម្លាប់អ្នក? អ្នកដឹកនាំភាពយន្ដបែបរន្ធត់ព្រឺព្រួចដូចជាភាពយន្ដ "At the Devil's Door" និង "The Pact" លោក Nicholas McCarthy ត្រលប់មកវិញបង្កើតនូវភាពយន្ដដ៏ព្រឺព្រួញមួយដើម្បីបន្លាចអ្នកដែលចង់បានបុត្រាបុត្រីដែលមិនត្រឹមតែចង់សម្លាប់អ្នកនោះទេ តែឆ្លាតជាងអ្នកទៀតផង។ កុមារតួសម្ដែង Jackson Robert Scott ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីកុមារដ៏គួរឲ្យខ្លាច ហើយក៏ជាតួអង្គដែលធ្លាប់សម្ដែងក្នុងភាពយន្ដ "It" ផងដែរ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 11 February

Viral

ភាពយន្ដថៃមួយនេះប្រាកដជាធ្វើឲ្យអ្នកភ័យខ្លាចនឹងសម័យកាលតិចណូឡូជី! ភាពយន្ដមួយនេះពិតជាទាក់ទាញជាមួយនឹងការយកតិចណូឡូជីទំនើបបញ្ចូលជាមួយបច្ឆេកវិទ្យា augmented reality និងភាពរន្ធត់ព្រឺព្រួចបែបបុរាណ។ ក្នុងភាពយន្ដ "Viral" ក្មេងស្រីម្នាក់ដែលវក់នឹងការលេងហ្គេមបែប augmented reality game ប្រទះឃើញខ្លួនជាប់ក្នុងអគារបោះបង់ចោលមួយ។ ចៃដន្យនាងលេងឈ្នះ ហើយបានថតរូបនៅពេលនោះទុក ប៉ុន្ដែនាងបែរជាថតជាប់ព្រលឹងខ្មោចជីវិតអមតៈដែលឥឡូវកំពុងតែតាមលងនាង។ ហើយរូបថតនោះត្រូវបានចែកចាយគ្រប់ទិសទី និងបានផ្ញើទៅកាន់មិត្តភក្ដិរបស់នាងដែលមិនយូរប៉ុន្មានក៏ត្រូវបានលងដោយខ្មោចនោះដែរ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 18 February

Alita: Battle Angel

គម្រោងមានតាំងពីឆ្នាំ 2000 ដែល James Cameron គួរតែអង្គុយតំណែងជាអ្នកដឹងនាំរឿងនេះ បើមិនដោយសារតែរឿង "Avatar" នោះទេ តែភាពយន្ដអាមេរិកដែលយកតាមសៀវភៅថ្លុកជប៉ុនរបស់លោក Yikito Kishiro នេះបានរកឃើញអ្នកដឹកនាំថ្មីលោក Robert Rodriguez រឿង "Sin City" មកជំនួស។ ថ្មីត្បិតតែប្រតិកម្មមិនសូវល្អទៅលើភ្នែករបស់តួស្រី Rosa Salazar នៅពេលឈុតខ្លីៗរបស់ភាពយន្ដនេះចេញដំបូង ប៉ុន្ដែក៏មាននូវអ្នកបញ្ចេញយោបល់ខ្លះបញ្ចេញមតិថាភាពយន្ដនេះនឹងមិនធ្វើឲ្យបរាជ័យពពួកភាពយន្ដយកលំនាំតាមសៀវភៅធ្លុកជប៉ុន ឬតុក្កតាជប៉ុនដែលអ្នកតែងតែទន្ទឹងរង់ចាំនោះទេ។ ប៉ុន្ដែពួកយើងគួរតែត្រៀមចិត្តថា ការមានតួសម្ដែង Christoph Waltz, Jennifer Connnelly, Mahershala Ali, Ed Skrein, និង Michelle Rodriguez អាចជួយលើកភាពយន្ដបានបន្ដិចបន្ដួច។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 21 February

Cinema Online, 1 កុម្ភះ 2019


ភាពយន្តទាក់ទង:
Alita: Battle Angel (21 Feb 2019)
The Lego Movie 2: The Second Part (08 Feb 2019)
The Prodigy (11 Feb 2019)
Viral (Thai) (18 Feb 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង