ចំនុចពិសេស

ភាពយន្តភ័យរន្ធត់អំពីកូនភ្លោះដូច "Silam"

អ្នកសរសេរ: Florey DM



កូនភ្លោះក្នុង "Silam"។

កូនភ្លោះតែងតែទាក់ទាញចំណាប់អារម្មណ៏យ៉ាងខ្លាំងក្នុងភាពយន្តបែបភ័យរន្ធត់ ទោះបីពួកគេមិនមែនជាតួឯកក៏ដោយ។ វាមានអ្វីម៉្យាងគួរឲ្យព្រឺឆ្អឹងខ្នងនៅពេលឃើញតួអង្គដ៏គួរឲ្យខ្លាចចំនួនពីរដូចគ្នាបេះបិត។

នៅក្នុងខ្សែភាពយន្តបែបភ័យរន្ធត់របស់ឥណ្ឌូនេស៊ី "Silam" តួឯកដែលជាក្មេងប្រុសម្នាក់ឈ្មោះ Baskara (សម្តែងដោយ Zidane Khalid) បានរត់គេចពីផ្ទះទៅនៅជាមួយពូដែលជាបងប្អូនភ្លោះរបស់ឪពុកខ្លួន។ ជាអកុសល នៅឯផ្ទះពូរបស់គាត់ គាត់មិនត្រឹមតែជួបវិញ្ញាណរន្ធត់ៗប៉ុណ្ណោះទេ តែក៏ជួបបងប្អូនជីដូនមួយរបស់គាត់ Amel និង Lia ផងដែរ។

ចំណុចគួរឲ្យចាប់អារម្មណ៏: ក្នុងប្រលោមលោករបស់ Risa Saraswati ដែលមានចំណងជើងដូចគ្នាទៅនឹងខ្សែភាពយន្តមួយដែលយកចេញពីប្រលោមលោកនេះ កូនភ្លោះមួយនេះតាមពិតជាប្រុសនិងស្រីទេ ប៉ុន្តែនៅក្នុងភាពយន្តវិញជាស្រីទាំងពីរដូចគ្នាបេះបិត។

ចំណុចគួរឲ្យចាប់អារម្មណ៏ទី 2: ដូច "The Shining" (ដែលមើលតាមរយៈរូបភាពផ្សព្វផ្សាយរបស់ "Silam" អាចជាមូលហេតុដែលក្រុមផលិតមានគំនិតក្នុងការកែប្រែភេទរបស់តួអង្គកូនភ្លោះមួយនេះ) កូនភ្លោះក្នុងភាពយន្តនេះមិនមែនដើរតួដោយកូនភ្លោះមែនទែនឡើយ។


រូបភាពផ្សព្វផ្សាយរបស់ "Silam" ដែលប្រាកដត្រូវបានបំផុសគំនិតដោយ
"The Shining"។

Richelle Georgette Skornicki និងបងស្រីរបស់គាត់ Sandrinna Michelle Skornicki សម្តែងជា Amel និង Lia។

ប្រសិនបើអ្នកចូលចិត្តទស្សនាភាពយន្តបែបភ័យរន្ធត់ដែលមានកូនភ្លោះ ដូច "Silam" នោះអ្នកអាចអានអំពីខ្សែភាពយន្តភ័យរន្ធត់ចំនួនប្រាំខាងក្រោមដែលពួកយើងបានជ្រើសរើសហើយធានានឹងធ្វើឲ្យអ្នកព្រឺឆ្អឹងខ្នង។

"Alone" (ឆ្នាំ 2007)

Marsha Wattanapanich សម្តែងជាកូនភ្លោះជាប់ខ្លួនគ្នាក្នុង "Alone"។

ចំណងជើងភាសាអង់គ្លេសរបស់រឿងមិនបង្ហាញអ្វីច្រើនឡើយ ប៉ុន្តែចំណងជើងភាសាថៃ "Fad" ដែលបកប្រែថា 'កូនភ្លោះ' អាចឲ្យអ្នកដឹងពីគោលសាច់រឿងរបស់វាបាន។ ខ្សែភាពយន្តនេះដឹកនាំដោយ Bangjong Pisanthanakun និង Parkpoom Wongpoom ដោយដៃគូមួយនេះបានសរសេរនិងដឹកនាំខ្សែភាពយន្ត "Shutter" កាលពីឆ្នាំ 2004 ដែលទទួលបានជោគជ័យយ៉ាងអស្ចារ្យ។ "Alone" ជាដំណើរសាច់រឿងកូនភ្លោះជាប់ខ្លួនគ្នា Pim និង Ploy។ ក្នុងរឿង កូនភ្លោះទាំងពីរនាក់នេះគឺអាក្រក់តែម្នាក់ទេ ហើយម្នាក់នោះបានស្លាប់បាត់ទៅហើយ។ តារាចម្រៀងនិងតារាសម្តែង Marsha Wattanapanich បង្ហាញពីសមត្ថភាពសម្តែងដ៏ពូកែរបស់គាត់តាមរយៈការដើរតួជា Pim ដ៏គួរឲ្យខ្លាចនិង Ploy ដែលជាអ្នកភ័យខ្លាច។

"Sinister 2" (ឆ្នាំ 2015)

បងប្អូនត្រកូល Sloan សម្តែងជាបងប្អូនភ្លោះ Collins ក្នុង "Sinister 2"។

តើអ្នកដែរដឹងទេថាបងប្អូនភ្លោះប្រុសក្នុង "Sinister 2" មិនមែនសម្តែងដោយកូនភ្លោះពិតប្រាកដនោះ? មុនអ្នកលាន់មាត់ថា "មិនជឿទេ" ពួកយើងអាចពន្យល់បាន: Robert Daniel ដែលសម្តែងជា Dylan Collins និង Dartanian ដែលសម្តែងជា Zach Collins ការពិតជាបងប្អូនភ្លោះចំនួនបីនាក់នៃត្រកូល Sloan។ ប៉ុន្តែមិនមានបងប្អូនប្រុស Sloan ទីបីឡើយ ដោយអ្នកទីបីគឺជាបងប្អូនស្រីរបស់ពួកគេគឺ Anastasia។ ស្រដៀងគ្នាទៅនឹងភាពយន្តខាងលើ បងប្អូនភ្លោះ Collins មិនមែនអាក្រក់ទាំងពីរទេ គឺតែ Zach ប៉ុណ្ណោះ (ប៉ុន្តែគាត់ជាអ្នកនៅរស់)។ ភាពយន្តវគ្គបន្តទៅនឹង "Sinister" កាលពីឆ្នាំ 2012 នេះឃើញវិញ្ញាណកាចសាហាវ Bughuul ត្រឡប់មកចងពារមនុស្សម្នាម្តងទៀត រួមទាំងកូនភ្លោះនេះផងដែរ ដែលកំពុងរស់នៅក្នុងផ្ទះជាយក្រុងជាមួយម្តាយរបស់ពួកគេ ហើយនៅមិនទាន់ដឹងថាមានវិញ្ញាណចងពារនៅជិតពួកគេឡើយ។

"The Evil Twin" (ឆ្នាំ 2007)

Park Shin Hye សម្តែងតួអង្គពីរជាបងប្អូនភ្លោះស្រី So-yeon
និង Hyo-jin ក្នុង "The Evil Twin"។

មុនពេល Park Shin Hye សម្តែងជាបងប្អូនភ្លោះស្រីស្អាតប្រុសស្អាតក្នុងរឿងភាគទូរទស្សន៍កូរ៉េដ៏ល្បី "You're Beautiful" គាត់បានសម្តែងជាតួអង្គកូនភ្លោះ So-yeon និង Hyo-jin ក្នុងភាពយន្តបែបភ័យរន្ធត់របស់កូរ៉េ "The Evil Twin"។ ឧប្បត្តិហេតុមួយបានបណ្តាលឲ្យ Hyo Jin បាត់បង់ជីវិត រីឯ So-yeon នៅដេកសន្លប់មិនដឹងខ្លួន។ នៅពេល So-yeon ក្រោកឡើងដប់ឆ្នាំក្រោយមក គាត់ហាក់ដូចជាមានអត្តចរិតដូចបងស្រីរបស់គាត់បេះបិត ហើយហេតុការណ៏សម្លាប់ដ៏អាថ៌កំបាំងមួយចំនួនបានកើតឡើងក្រោយពេលគាត់ជាសះស្បើយ។

"The Other" (ឆ្នាំ 1972)

ម្នាក់ក្នុងចំណោមកូនភ្លោះ Perry ក្នុង "The Other"។

កូនភ្លោះដូចគ្នាបេះបិត Chris និង Martin Udvarnoky បានបង្ហាញខ្លួនលើកញ្ចក់អេក្រង់ធំជា Niles និង Holland Perry ក្នុងភាពយន្តភ័យរន្ធត់ដ៏ល្បីល្បាញ "The Other" ដែលជាខ្សែភាពយន្តយកលំនាំតាមប្រលោមលោករបស់ Tom Tryon ដែលមានចំណងជើងដូចគ្នា។ កើតឡើងក្នុងឆ្នាំ 1935 ពួកគេចំណាយវិស្សមកាលនៅឯកសិដ្ឋានរបស់គ្រួសារពួកគេ ជាមួយម្តាយកំពុងទ្រុឌទ្រោមនិងយាយដែលជាអ្នកមើលថែពួកគេ។ ភាពភ័យខ្លាចបានកើតឡើងនៅពេលដែលមានហេតុការណ៏ប្លែកៗកើតឡើងទៅកាន់មនុស្សដែលបង្កបញ្ហាសម្រាប់កូនភ្លោះពីរនាក់នេះ។

"The Shining" (ឆ្នាំ 1980)

Lisa និង Louise Burns សម្តែងជាកូនស្រីត្រកូល Grady
ដែលត្រូវបានសម្លាប់ដោយពូថៅក្នុង "The Shining"។

អ្នកប្រហែលបានចាប់អារម្មណ៏ហើយថាពួកយើងតែងនិយាយអំពី "The Shining" ក្នុងអត្ថបទរបស់ពួកយើង ប៉ុន្តែវាជាភាពយន្តបែបភ័យរន្ធត់មួយដែលយើងមិនអាចមិននិយាយបាន។ លើកនេះយើងនឹងផ្តោតទៅលើកូនភ្លោះត្រកូល Grady។ តួអង្គពួកគេដំបូងឡើយក្នុងសៀវភៅគ្រាន់ជាបងប្អូនស្រីធម្មតាប៉ុណ្ណោះ មិនមែនបងប្អូនភ្លោះឡើយ ប៉ុន្តែនៅពេល Lisa និង Louise Burns បានមកដាក់ពាក្យសម្តែង អ្នកដឹកនាំ Stanley Kubrick បានធ្វើការសម្រេចចិត្តមួយដែលទីបំផុតបានធ្វើឲ្យខ្សែភាពយន្តមួយនេះកាន់តែមានភាពព្រឺព្រួច។ កូនភ្លោះ Grady គឺជាឧទាហរណ៏ដ៏ល្អនៃតួអង្គកូនភ្លោះដែលមានភាពភ័យខ្លាច។

Cinema Online, 24 មករា 2019


ភាពយន្តទាក់ទង:
Silam (Khmer) (28 Jan 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង