ចំនុចពិសេស

ភាពយន្ដវីរបុរសប្រភេទខុសគ្នាទាំង 7 ដែលអ្នកគួរតែទស្សនា

អ្នកសរសេរ: Casey Chong



Jackson A. Dunn សម្ដែងជាតួ Brandon Breyer ដ៏អាថ៌កំបាំងនៅក្នុងរឿង "Brightburn".

ពេញចិត្ត ឬមិនពេញចិត្ត ភាពយន្ដបែបវីរបុរសតែងតែមានភាពពេញនិយមមិនសាបសូន្យសោះឡើយ។

ពួកយើងបានឃើញពីភាពជោគជ័យដ៏មហិមារបស់ភាពយន្ដ Marvel និង DC រួចទៅហើយប៉ុន្ដែពេលខ្លះវាក៏អាចប្លែកដែលមានភាពយន្ដវីរបុរសខុសពីតួអង្គពេញនិយមដដែលៗ ដូចនៅក្នុងរឿងថ្មី "Brightburn" ផលិតដោយលោក James Gunn មកពីរឿង "Guardians Of The Galaxy" ដែលនឹងចេញឆាប់ៗនេះដែរ។

ដូច្នេះស្របពេលដែលភាពយន្ដវីរបុរសរបស់លោក James Gunn នេះជិតចាក់បញ្ចាំង តោះក្រលេកមកមើលភាពយន្ដវីរបុរសផ្សេងៗទាំង 7 នេះដែលលោកអ្នកគួរតែទស្សនា

1) "Darkman" (1990)

Liam Neeson សម្ដែងជាតួអ្នកវិទ្យាសាស្រ្តខូចរូបរាងកាយក្នុងរឿង "Darkman"

មុននឹង Sam Raimi ល្បីល្បាញក្នុងរឿង "Spider-Man" កាលពីឆ្នាំ 2002 គាត់បានបង្ហាញថាគាត់ជាអ្នកជំនាញក្នុងផ្នែកភាពយន្ដវីរបុរសនេះនៅក្នុងរឿង "Darkman" រួចទៅហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ "Darkman" មិនត្រូវបានថតផ្អែកតាមរឿងត្លុកឬសៀវភៅអ្វីឡើយ វាគឺជាគំនិតផុសចេញពី Sam Raimi ដោយផ្ទាល់តែម្ដង។ ភាពយន្ដនេះនិយាយអំពី Peyton Westlake អ្នកវិទ្យាសាស្រ្ដសម្ដែងដោយ Liam Neeson ដែលតាមសងសឹងមេឃាតករ Robert Durant (សម្ដែងដោយ Larry Drake) ដែលជាអ្នកដុតគាត់ទាំងរស់។ Raimi បានរំលឹកដល់ភាពយន្ដសត្វចម្លែកបែបបុរាណៗ និងកុនវីរបុរសពីជំនាន់ 1930s បូកផ្សំនឹងថាមពេលបែប B-movie energy និងការនិទានខ្សែរឿងយ៉ាងប្រទាក់ក្រលា។ លទ្ធភាពនោះគឺជាភាពយន្ដមួយដ៏ឃោរឃៅនិងគួរឲ្យជាប់ចិត្តនិងមិនត្រូវការស្ទីដយ៉ូធំដើម្បីផលិត។ "Darkman" ទទួលបានភាពជោគជ័យដោយគ្មានការរំពឹងទុក ហើយក៏បានជំរុញឲ្យមានជាភាពយន្ដភាគបន្ដពីរជាប់ៗគ្នា "Darkman II: The Return of Durant" (1995) និង "Darkman III: Die Darkman Die" (1996)។

2) "The Crow" (1994)

លោក Brandon Lee សម្ដែងជាតួគុំគួន Eric Draven នៅក្នុង "The Crow".

ភាពយន្ដដំបូងរបស់អតីតអ្នកដឹកនាំខ្សែវីដេអូចំរៀងលោក Alex Proyas នៅក្នុងរឿង "The Crow" គឺត្រូវបានគេស្គាល់ច្បាស់ជាងគេតាមរយៈការបាត់បង់ជីវិតនៅពេលថតដោយគ្រាប់កាំភ្លើងខុសបច្ចេកទេសរបស់តារាសម្ដែងលោក Brandon Lee ដែលមានអាយុ 28 ឆ្នាំនៅពេលនោះ។ មរណភាពរបស់គាត់គឺក៏ស្រដៀងទៅនឹងសាច់រឿងនេះដែលនិយាយអំពីតួអង្គបុរសម្នាក់ Brandon Lee សម្ដែងតួ Eric Draven ដែលត្រលប់មកពីការស្លាប់វិញ ដើម្បីតាមសងសឹងអ្នកធ្វើឲ្យគាត់និងគូដណ្ដឹងគាត់បាត់បង់ជីវិត។ ប៉ុន្ដែ "The Crow" ដែលថតតាម សៀវភៅរបស់លោក James O'Barr'ard នេះគឺមិនមែនជាភាពយន្ដបែបសងសឹងសាមញ្ញនោះទេ។ ភាពយន្ដនេះក៏ជាប្រភេទ gothic ដ៏ប្លែកខុសគេនិងមានបទចំរៀងក្នុងរឿងបែបរ៉ក់ទៀតផង។ Brandon Lee ដែលជាតួឯកនៅក្នុងរឿងនេះ កំពុងតែល្បីល្បាញបន្ទាប់ពីគាត់បានសម្ដែងក្នុងរឿង "Rapid Fire" កាលពីឆ្នាំ 1992 ប៉ុន្ដែដូចទៅនឹងឪពុកគេ អាជីបតារាសម្ដែងរបស់គេក៏ត្រូវបានបញ្ចប់ក្នុងពេលយ៉ាងខ្លី។ "The Crow" ទទួលបានការគាំទ្រយ៉ាងខ្លាំងហើយក៏ទទួលបានភាពយន្ដវគ្គបន្ដបី (ឆ្នាំ 1996 រឿង "The Crow: City Of Angels", ឆ្នាំ 2000 រឿង "The Crow: Salvation" និងឆ្នាំ 2005 រឿង "The Crow: Wicked Prayer) ប៉ុន្ដែភាពយន្ដទាំងអស់នេះមិនអាចប្រៀបផ្ទឹមជាមួយនឹងភាពយន្ដដើម ឆ្នាំ 1994 បានឡើយ។ គំរោងចង់ផលិតរឿង "The Crow" មានច្រើនចាប់គិតពីឆ្នាំ 2013 ប៉ុន្ដែមិនទាន់មានសំរេចមួយឡើយ។

3) "Unbreakable" (2000)

Samuel L. Jackson សម្ដែងជាតួ Elijah Price នៅក្នុងរឿង "Unbreakable".

ទោះបីជា M. Night Shyamalan បានខិតខំតោងឡើងដោយជោគជ៏យបន្ទាប់ពីការធ្លាក់ចុះនៃអាជីពគាត់ជាមួនឹងការជោគជ័យបីរឿងផ្ទួនៗគ្នា "The Visit" (2015), "Split" (2016) និង "Glass" (2019) ការងារដឹកនាំដំបូងៗរបស់គាត់នៅតែល្អជាងគេហើយក្នុងនោះក៏រួមបញ្ចូល "The Sixth Sense" (1999) និងភាពយន្ដវគ្គបន្ដ "Unbreakable" ដែលមិនសូវទទួលបានការចាប់អារម្មណ៍ដែលជារឿងវីរបុរសបែបធ្វើឲ្យអ្នកទស្សនាគិតពិចារណា។ ភាពយន្ដវីរបុរសដែលកើតឡើងក្នុងសង្គមសាមញ្ញនិងជាក់ស្ដែងមិនមែនជាអ្វីថ្មីទេសំរាប់បច្ចុប្បន្ននេះ (ដូចជារឿង "The Dark Knight" របស់លោក Christopher Nolan) ប៉ុន្ដែសំរាប់កាលពីមុន "Unbreakable" គឺបានផ្ដល់នូវអ្វីមួយប្លែកខុសពីភាពយន្ដថតពីសៀវភៅត្លុកសាមញ្ញ។ ភាពយន្ដនេះនិយាយអំពីសន្ដិសុខនៅរដ្ឋ Philadelphia ឈ្មោះ David Dunn (Bruce Willis) ដែលមិនបានដឹងថាគាត់មានកម្លាំងពិសេស។ សមត្ថភាពដ៏ប្លែករបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ Elijah Price (Samuel L. Jackson) ដែលមានជំងឺចម្លែកម៉្យាងធ្វើឲ្យឆ្អឹងគាត់ផុយស្រួយងាយបាក់បែកប៉ុន្ដែមានចំណេះដឹងទាក់ទងនឹងរឿងត្លុកយ៉ាងច្រើន។

4) "V For Vendetta" (2005)

Hugo Weaving គឺជាបុរសនៅពីក្រោយស្រោមមុខក្នុងរឿង "V For Vendetta".

ការលាយបញ្ចូលគ្នារវាងភាពយន្ដបែបវីរបុរសនិងសង្គមនយោបាយនេះ ធ្វើឲ្យកើតមានសៀវភៅប្រលោមលោករបស់ Alan Moore និង David Llyod និយាយអំពីអនាគតថ្មីមួយនៅចក្រភពអង់គ្លេសដែលមានអ្នកប្រយុទ្ធរកសេរីភាពពាក់ស្រោមមុខមួយរូបឈ្មោះ "V" (Hugo Weaving) បានរៀបចំការធ្វើភេរវកម្មដើម្បីផ្ដួលរាជរដ្ឋាភិបាលផាស៊ីស ដោយមានការសហការពី Evey (Natalie Portman)។ ខុសពីភាពយន្ដបែបវីរបុរសសាមញ្ញរបស់អ្នក "V For Vendetta" ប្រឡូកជាច្រើនជាមួយនឹងអ្វីដែលពួកយើងបាននិយាយពីមុននេះជាងការពោរពេញទៅដោយការវាយប្រហារ ប៉ុន្ដែសំរាប់ភាពយន្ដប្រភេទព្រឺព្រួចបែបនយោបាយ វាពិតជាឥតខ្ចោះជាមួយនឹងការសម្ដែងដ៏ពូកែរបស់ Natalie Portman និងជាពិសេស Hugo Weaving ដែលបានធ្វើឲ្យអ្នកទស្សនាដក់ចិត្តជាមួយនឹងតួអង្គពាក់ម៉ាសនេះ។ ទោះបីជាភាពយន្ដនេះមិនសូវជាមានឈុតវាយប្រហារក៏ដោយក៏បងប្អូន Wachowski ក៏នៅតែទទួលការកោតសសើរសំរាប់ឈុតវាយប្រហារកាន់កំបិតបែប slow-mo ដ៏ទាក់ភ្នែកមួយនោះ។

5) "Watchmen" (2009)

Patrick Wilson និង Malin Akerman ក្នុងឈុតឆាកមួយពីរឿង "Watchmen".

ត្រូវបានគេចាត់ទុកថាជា "ភាពយន្ដដែលមិនអាចថតបាន" ភាពយន្ដរបស់លោក Alan Moore នេះត្រូវបានឆ្លងកាត់ការពន្យាពេលជាច្រើនដង តាំងពីទសវត្សទី 80 មកម្ល៉េះ។ អ្នកដឹកនាំដូចជា Terry Gilliam, David Hayterនិង Darren Aronofsky សុទ្ធតែត្រូវបានចូល ហើយក៏ដកថយពីគំរោងភាពយន្ដនេះវិញ។ បន្ទាប់មកក៏មាន Zack Snyder ដែលទើបតែថតរឿង "300" ចប់ពីពេលថ្មីៗ បានចូលដឹកនាំភាពយន្ដនេះហើយអ្វីៗដែលបន្ដពីនេះទៀតគឺជាប្រវត្តិសាស្រ្ដ។ ការដឹកនាំភាពយន្ដខ្នាតធំ Zack Snyder លើកដំបូងតាមរឿង "Watchmen" គឺដូចបេះបិទទៅនឹងប្រភពដើម គ្រប់សព្វតាំងពីការរចនាសម្លៀកបំពាក់និងការរើសតួអង្គយ៉ាងឥតខ្ចោះដែលរួមមាន Patrick Wilson ជាតួ Nite Owl, Malin Akerman ជាតួ Silk Spectre, Billy Crudup ជាតួ Dr. Manhattan និង Jeffrey Dean Morgan ជាតួ The Comedian។ ទោះបីជា "Watchmen" មិនបានប្រមូលចំនូលយ៉ាងច្រើនកាក់កបក៏ដោយ ក៏ភាពយន្ដនេះនៅតែជាការសាកអ្វីថ្មីដ៏ប្លែកនិងមិនធ្លាប់មានពីមុនសំរាប់ស្ទីដយ៉ូដ៏ធំ (Warner Bros.) ដែលបានដាក់ទុនជាង USD130 លានដុល្លារផលិតភាពយន្តវីរបុរសដែលត្រូវគេដឹងថាមិនពេញនិយមសំរាប់មនុស្សទូទៅ។

6) "Kick-Ass" (2010)

Chloe Grace Moretz និង Nicolas Cage ក្នុងរឿង "Kick-Ass".

បំភ្លេចវគ្គបន្តកាលពីឆ្នាំ 2013 ដឹកនាំដោយ Jeff Wadlow នោះចោលទៅ! ព្រោះជាការអាម៉ាស់ណាស់ បើគិតដល់ស្នាដៃដ៏ល្អរបស់អ្នកចូលរួមនិពន្ធនឹងដឹកនាំ Matthew Vaughn ដែលបានផ្ដល់ជីវិតដ៏រស់រវើកដល់សៀវភៅ "Kick-Ass" របស់ Mark Millar និង John Romita, Jr. នៅក្នុងភាពយន្ដទីមួយនេះ។ ភាពយន្ដនេះគឺជាហ្សូន 18+ ដែលមិនចៀសវាងពីការប្រើពាក្យសម្ដីមិនពិរោះ និងការបង្ហាញពីឈុតឆាកសាហាវៗឡើយ។ ប្រាកដហើយរឿងនេះមិនមែនជាភាពយន្ដវីរបុរសសំរាប់ក្មេងៗនោះទេ។ Vaughn ពិតជាមានភ្នែកដ៏មុតសំរាប់ប្លង់ស្អាតៗដែលបានឃើញបញ្ជាក់ក្នុងឈុតឆាកវាយប្រហារដ៏គួរឲទាក់ភ្នែកក្នុងរឿងនេះ។ ហើយការរើសតួអង្គទៀតក៏ឥតខ្ចោះ ដោយតួអង្គ Hit Girl របស់ Chloe Grace Moretz និង Big Daddy របស់ Nicolas Cage ធ្វើឲ្យអ្នកទស្សនាដក់ចិត្តចងចាំគ្រប់ៗគ្នា។

7) "Chronicle" (2012)

Dale DeHaan នៅក្នុង "Chronicle".

នោះគឺជាពេលដែល Josh Trank ធ្លាប់ជាអ្នកដឹកនាំរឿងដ៏មានទេពកោសល្យគឺដោយសារការដឹកនាំលើកដំបូងក្នុងរឿង "Chronicle" ប៉ុន្ដែស្នាដៃបន្ទាប់កាលពីឆ្នាំ 2015 ក្នុងរឿង "Fantastic Four" ដ៏អភ័ព្វ ដែលជាភាពយន្ដថតឡើយវិញនោះគឺចប់ អស់និយាយហ្មង ហើយបានក្លាយជាភាពយន្ដដែលគេនិយាយជាការលេងសើចនិងកំទេចអាជីពគាត់តែម្ដង។ ប៉ុន្ដែកាលពីរឿង "Chronicle" លោក Trank បានបង្ហាញពីសមត្ថភាពពិតរបស់គាត់ ជាមួយនឹងការដាក់ទុនដ៏តូចត្រឹម (USD12 លានដុល្លារ) ដោយការច្របាច់បញ្ចូលដ៏ប្លែកខុសគេរវាងរឿងប្រភេទ found footage និងវីរបុរស។ និពន្ធដោយ Max Landis ភាពយន្ដនេះនិយាយអំពីមិត្តភក្កិវិទ្យាល័យ 3 នាក់ (Dane DeHaan, Michael B. Jordan និង Alex Russell) ដែលទទួលបានសមត្ថភាព telekinetic បន្ទាប់ពីការជួបប្រទះមិនព្រៀងទុកជាមួយនឹងវត្ថុចម្លែកម្យ៉ាង។ ស្ទាយបែប found-footage នេះសាកសមគ្រាន់បើស្របពេលដែល Dale DeHaan ឆក់អារម្មណ៍អ្នកទស្សនាជាមួយនឹងការសម្ដែងជាក្មេងជំទង់ដែលចុងក្រោមក្លាយជាតួចិត្តអាក្រក់ប្រចាំរឿងនេះ។

Cinema Online, 18 ឧសភា 2019


ភាពយន្តទាក់ទង:
Brightburn (24 May 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង