ចំនុចពិសេស

6 ចំណុចដែលអ្នកគួរដឹងពី "Alita: Battle Angel"

អ្នកសរសេរ: Casey Chong



Rosa Salazar សម្តែងជា Alita ក្នុង "Alita: Battle Angel"។

កាលពីព្រេងនាយ ខ្សែភាពយន្តពោរពេញដោយការទន្ទឹងរង់ចាំជាយូរ "Alita: Battle Angel" ត្រូវបានកំណត់ចាក់បញ្ចាំងក្នុងចុងខែធ្នូឆ្នាំ 2018។ ប៉ុន្តែមុននោះបន្តិច វាត្រូវបានគ្រោងនឹងចាប់បញ្ចាំងក្នុងខែកក្កដាឆ្នាំ 2018។

បន្ទាប់ពីការពន្យារពេលដែលមិនបានគ្រោងទុកមុនៗជាច្រើនដង ទីបំផុតយើងបានទស្សនាខ្សែភាពយន្តខ្នាតធំបែប sci-fi ផលិតដោយ James Cameron មួយនេះក្នុងខែកុម្ភៈនេះហើយ!

ខណៈពេលកំពុងរង់ចាំរឿងចាក់បញ្ចាំង ទាំងនេះជាអ្វីដែលអ្នកត្រូវដឹងអំពីភាពយន្ត "Alita: Battle Angel"។

1) វាចំណាយពេលជិត 20 ឆ្នាំដើម្បីបង្កើតខ្សែភាពយន្តមួយនេះ

អ្នកនិពន្ធនិងអ្នកផលិត James Cameron និងអ្នកដឹកនាំ Robert Rodriguez
នៅទីតាំងថតរបស់ "Alita: Battle Angel"។

ជឿឬមិនជឿ ដំបូងឡើយ James Cameron គ្រោងនឹងដឹកនាំ "Alita: Battle Angel" បន្ទាប់ពីបញ្ចប់ "Titanic" (ឆ្នាំ 1997) និងស៊េរីរឿងភាគទូរទស្សន៍ "Dark Angel" (ឆ្នាំ 2000-2002)។ ជាការពិត គាត់បានលង់ស្រឡាញ់ស៊េរីសៀវភៅត្លុកជប៉ុនបែប cyberpunk របស់ Yukito Kishiro យ៉ាងខ្លាំងរហូតបានចុះឈ្មោះភ្លាមៗសម្រាប់ domain ឈ្មោះ "battleangelalita.com" ទៀតផង។ មិនតែប៉ុណ្ណោះ Cameron បាននិយាយកាលពីឆ្នាំ 2003 តាមរយៈ Moviehole ថា "Battle Angel នឹងអាចក្លាយជាការពិត" ហើយគាត់ "មានបំណងដឹកនាំទាំងស្រុង" ប៉ុន្តែ "Avatar" បានកើតឡើងក៏ដូចជាគម្រោងរឿងផ្សេងៗទៀតរួមមាន "Ghost Of The Abyss" (ឆ្នាំ 2003) និង "Aliens Of The Deep" (ឆ្នាំ 2005) ដែលបានរារាំងគាត់ពីការបន្តគម្រោង "Alita: Battle Angel" ជាហេតុនាំឲ្យភាពយន្តមួយនេះមិនមានការកំណត់ជាក់លាក់។ មូលហេតុមួយទៀតដែលបណ្តាលឲ្យ Cameron ពន្យារគម្រោងមួយនេះគឺដោយសារកង្វះបច្ចេកវិទ្យា CG នាពេលនោះ។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលដែលអ្នកដឹកនាំរបស់ភាពយន្ត "Desperado" និង "Sin City" លោក Robert Rodriguez បានទទួលយកគម្រោងភាពយន្ត "Alita: Battle Angel" របស់ Cameron ដែលបានពន្យារពេលយ៉ាងយូរនេះ ក្នុងឆ្នាំ 2015 ហើយអ្វីៗក្រោយមកគឺជាប្រវត្តិសាស្ត្រ ដូចដែលគេតែងតែនិយាយ ។

2) វាទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យកែវភ្នែក CG របស់ Alita មានភាពឥតខ្ចោះ

"កែវភ្នែក manga" ពោរពេញដោយអារម្មណ៍របស់ Alita
គឺជាលទ្ធផលខិតខំប្រឹងប្រែងរបស់ Weta Digital។

កែវភ្នែក CG មានការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីទទួលបានកេត្តនាមជាកែវភ្នែក "ងាប់" ដែលទទួលបានការរិះគន់ដូចក្នុងភាពយន្ត "Final Fantasy: The Spirits Within" (ឆ្នាំ 2001) និង "The Polar Express" (ឆ្នាំ 2004)។ តាមរយៈ Vulture អ្នកចូលរួមផលិត Jon Landau បាននិយាយថា "កែវភ្នែករបស់ Alita គឺជាការសម្រេចបានយ៉ាងអស្ចារ្យ"។ ក្រុមការងារបច្ចេកទេសពិសេស ដែលមកពី Weta Digital បានចំណាយពេលយ៉ាងច្រើនដើម្បីចាប់យកអារម្មណ៏ ជម្រៅ និងធរណីមាត្រនៃកែវភ្នែក CG ឬ "កែវភ្នែក manga" ដើម្បីធ្វើឲ្យវាមានភាពពិតជាក់ស្តែងតាមដែលអាចធ្វើទៅបាន។ ជឿឬមិនជឿ ពួកគេចំណាយពេលរាប់ខែដើម្បីកែច្នៃកែវភ្នែក Alita ឲ្យមានភាពឥតខ្ចោះ ដោយផ្តោតទៅលើស្រទាប់នីមួយៗតាំងពីរោមភ្នែករហូតដល់ជ្រុងនិងផ្នែកខាងក្រៅរបស់ភ្នែក។

3) Rosa Salazar យកឈ្នះតារាស្រីបីរូបទៀតដើម្បីទទួលបានតួអង្គមួយនេះ

(ពីឆ្វេងទៅស្តាំ) Rosa Salazar បានយកឈ្នះតារាស្រីបីរូបទៀតរួមមាន Bella Thorne,
Maika Monroe និង Zendaya ដើម្បីសម្តែងតួអង្គឯកក្នុង
"Alita: Battle Angel"។

"Alita: Battle Angel" នឹងកត់សម្គាល់ភាពជោគជ័យដ៏ធំបំផុតក្នុងវិស័យសម្តែងរបស់ Rosa Salazar បន្ទាប់ពីបានចំណាយពេលពីរបីឆ្នាំចុងក្រោយនេះសម្តែងតួអង្គរងផ្សេងៗ រួមមានវគ្គបន្តរបស់ "The Maze Runner" និង "Bird Box" របស់ Netflix។ វាគួរឲ្យចាប់អារម្មណ៍ណាស់ដែលគាត់បានយកឈ្នះតារាស្រីបីរូបទៀត រួមមាន Maika Monroe, Bella Thorne និង Zendaya ក្នុងដំណាក់កាលជ្រើសរើសតួឯក។

4) ការសម្តែងរបស់ Rosa Salazar គឺប្រើប្រាស់បច្ចេកវិទ្យា mo-cap ទាំងស្រុង

Rosa Salazar ត្រូវពាក់ឈុតពិសេសដែលចាប់យកចលនាកាយវិការនិងទឹកមុខសម្រាប់ការសម្តែងរបស់គាត់ក្នុង
"Alita: Battle Angel"។

ដើម្បីសម្រេចបានចក្ខុវិស័យនៃតួអង្គមួយនេះ Rosa Salazar បានសម្តែងដោយប្រើប្រាស់បច្ចេកវិទ្យា motion-capture (mo-cap) ដែលតម្រូវឲ្យគាត់ពាក់ឈុតពិសេសដែលចាប់យកចលនាកាយវិការនិងទឹកមុខទាំងអស់របស់គាត់។ វាជាវិធីស្រដៀងគ្នាទៅនឹងវិធីប្រើប្រាស់របស់ Andy Serkis សម្រាប់ការសម្តែងប្រើប្រាស់បច្ចេកវិទ្យា mo-cap ដ៏អស្ចារ្យរបស់គាត់ជា Gollum និង Caesar ក្នុង "The Lord of the Rings" និងស៊េរីភាពយន្ត "Planet of the Apes"។

5) ដងខ្លួន cyborg បង្កើតដោយ CG របស់ Alita ត្រូវបានដាក់បញ្ចូលគ្នាម្តងមួយបំណែកៗ

វាប្រើប្រាស់ច្រើនជាង 7,000 បំណែកនិងស្រទាប់ដើម្បីបង្កើតដងខ្លួន
cyborg របស់ Alita។

កូនភ្លោះដូចគ្នាបេះបិត Chris និង Martin Udvarnoky បានបង្ហាញខ្លួនលើកញ្ចក់អេក្រង់ធំជា Niles និង Holland Perry ក្នុងភាពយន្តភ័យរន្ធត់ដ៏ល្បីល្បាញ "The Other" ដែលជាខ្សែភាពយន្តយកលំនាំតាមប្រលោមលោករបស់ Tom Tryon ដែលមានចំណងជើងដូចគ្នា។ កើតឡើងក្នុងឆ្នាំ 1935 ពួកគេចំណាយវិស្សមកាលនៅឯកសិដ្ឋានរបស់គ្រួសារពួកគេ ជាមួយម្តាយកំពុងទ្រុឌទ្រោមនិងយាយដែលជាអ្នកមើលថែពួកគេ។ ភាពភ័យខ្លាចបានកើតឡើងនៅពេលដែលមានហេតុការណ៏ប្លែកៗកើតឡើងទៅកាន់មនុស្សដែលបង្កបញ្ហាសម្រាប់កូនភ្លោះពីរនាក់នេះ។

6) Rosa Salazar ហ្វឹកហាត់តិចនិកក្បាច់គុណជាច្រើនដើម្បីត្រៀមសម្រាប់តួអង្គមួយនេះ

ឈុតមួយពី "Alita: Battle Angel"។

តួអង្គរបស់ Rosa Salazar តម្រូវឲ្យគាត់ថតឈុតវាយតប់ជាច្រើន។ ដើម្បីត្រៀមខ្លួនសម្រាប់តួអង្គដែលប្រើប្រាស់កម្លាំងកាយច្រើន Salazar បានចំណាយពេលហ្វឹកហាត់ប្រាំថ្ងៃក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលប្រាំខែ ជាមួយ Keith Hirabayashi ដែលជាគ្រូបង្ហាត់ក្បាច់គុណជើងចាស់ជនជាតិអាមេរិក និងជាអ្នកថតឈុតបច្ចេកទេសក្នុងរឿងមួយចំនួនដូចជាស៊េរីភាពយន្ត "China O'Brien" ក៏ដូចជាវគ្គបន្តរបស់ "Mortal Kombat" ផងដែរ។ ក្រៅពីក្បាច់គុនកុងហ្វូ គាត់ក៏ត្រូវរៀនប្រដាល់ថៃ ប្រដាល់សេរី និងការងាររបស់ក្រុមការងារទៀតផង។

Cinema Online, 16 កុម្ភះ 2019


ភាពយន្តទាក់ទង:
Alita: Battle Angel (21 Feb 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង