ចំនុចពិសេស

ឈុតវាយប្រហារដ៏អស្ចារ្យទាំង 5 របស់ Max Zhang

អ្នកសរសេរ: Casey Chong



Max Zhang ក្នុងរឿង "Master Z: The Ip Man Legacy"

ដូចតួអង្គក្បាច់គុនចិន និងហុងកុងដទៃដែរ Max Zhang (Zhang Jin) ដែលកើតក្នុងតំបន់ Chongqing ធ្លាប់តែជាមនុស្សកំប៉ិកកំប៉ុកកំឡុងពេលបោះជំហានចូលសិល្បះសម្ដែងដំបូង។

បន្ទាប់ពីចាប់ផ្ដើមជាតួ stunt ក្នុងភាពយន្ដឈ្នះពានរង្វាន់ "Crouching Tiger, Hidden Dragon" របស់ Ang Lee ក្នុងឆ្នាំ 2000 គាត់ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះបន្ដិចម្ដងៗ ហើយបានបង្ហាញខ្លួនជាតួអង្គរងក្នុងខ្សែភាពយន្ដជាច្រើនដូចជា "The Grandmaster", "From Vegas To Macau" និង "Rise of The Legend"។

គាត់ចាប់ផ្ដើមមានឈ្មោះបោះសំលេងជាតួសម្ដែងក្បាច់គុនដ៏ជោគជ័យមួយនាពេលបច្ចុប្បន្ននេះ ជាពិសេសទៅលើជំនាញក្បាច់គុនយ៉ាងរហ័សរហួនអស្ចារ្យរបស់គាត់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ គាត់បានប្រើប្រាស់ក្បាច់គុនរបស់គាត់ប្រយុទ្ធជាមួយតូអង្គក្បាច់គុនដទៃទៀតដែរដូចជា Donnie Yen, Wu Jing និង Tony Jaa។ នៅក្នុងភាពយន្ដចុងក្រោយរបស់គាត់ "Master Z: The Ip Man Legacy", Max Zhang បានត្រលប់មកដើរតួ Cheung Tin-Chi ក្នុងរឿង "Ip Man 3" កាលពីឆ្នាំ 2015 ម្ដងទៀត តែលើកនេះជាតួអង្គឯកក្នុងខ្សែភាពយន្ដល្បីទោលដំបូងរបស់គាត់។

ខ្សែភាពយន្ដក្បាច់គុនបែបដ្រាម៉ារបស់លោក Yuen Woo-Ping ដែលទទួលបានការគាំទ្រច្រើនកុះករ បានប្រមូលផ្ដុំការចាប់អារម្មណ៍យ៉ាងច្រើនតាំងពីការចាក់បញ្ចាំងដំបូងជាអន្ដរជាតិនៅ Busan International Film Festival កាលពីថ្ងៃទី 4th រហូតដល់ 13th ខែតុលាឆ្នាំ 2018។

តោះ មកមើលឈុតវាយប្រហារដ៏អស្ចារ្យបំផុតទាំង 5 របស់ Max Zhang ខាងក្រោមនៅក្នុងខ្សែភាពយន្ដនានាទៅតាមឆ្នាំចាក់បញ្ចាំងរឿង។

1) Max Zhang វាយប្រយុទ្ធជាមួយ Zhang Ziyi ក្នុងរឿង "The Grandmaster" ឆ្នាំ (2013)

Max Zhang ដើរតួជា Ma San នៅក្នុងខ្សែភាពយន្ដប្រយុទ្ទក្បាច់គុនបែបដ្រាម៉ា ដែលឈ្នះពានរង្វាន់
"The Grandmaster"។

នេះគឺជាខ្សែភាពយន្ដដែលធ្វើឲ្យលោក Max Zhang ល្បីល្បាញនៅក្នុងវិស័យភាពយន្ដហុងកុង។ គាត់ត្រូវបានចុះនៅទំព័រមុខកាសែតជាច្រើនដោយសារតែការឈ្នះពានរង្វាន់តួអង្គរងដ៏ល្អបំផុតនៅ Hong Kong Film Awards លើកទី 33 ដោយយកឈ្នះអ្នកឈរឈ្មោះល្បីៗជាច្រើនដូចជា Eddie Peng ក្នុងរឿង "Unbeatable" និងតារាសម្ដែងជើងចាស់ Anthony Chan Yau ក្នុងរឿង "Rigor Mortis"។ រឿងជីវប្រវត្តិ Ip Man របស់ Wong Kar-Wai មានភាពល្បាញល្បីទៅលើក្បាច់ហាត់គុនដ៏រហ័សរហួនតែទន់ភ្លន់នីមួយៗដែលរៀបរៀងដោយលោក Yuen Woo-Ping តែម្នាក់គត់។ ក្នុងចំណោមឈុតទាំងអស់ ឈុតដែលប្រយុទ្ធគ្នាមួយទល់មួយរវាង Max Zhang ជាតួអង្គ Ma San និង Zhang Ziyi ជាតួអង្គ Gong Er នៅឯស្ថានីយ៍រថភ្លើងក្នុងផ្ទាំងរាត្រីធ្លាក់ព្រឹលយ៉ាងត្រជាក់មួយដែលត្រូវបានរៀបចំសម្រាប់ឈុតប្រយុទ្ធគ្នានេះ។ ថ្មីត្បិតតែមាន CGI ជំនួយចលនារថភ្លើង ឈុតប្រយុទ្ធរបស់ពួកគេនៅតែមានភាពប៉ិនប្រសប់ និងអស្ចារ្យដែលបង្ហាញនូវតិចនិចប្រើប្រាស់ក្បាច់គុនដ៏គួរឲ្យស្ងើចសរសើរ មិនឆ្គង និងផ្ចិចផ្ចង់របស់ពួកគេ។

2) Max Zhang ប្រកួតក្បាច់គុនជាមួយ Eddie Peng ក្នុងរឿង "Rise Of The Legend" ឆ្នាំ (2014)

Max Zhang ជួបគ្នាជាមួយ Eddie Peng ក្នុងរឿង "Rise of the Legend"

នៅពេលដែល Roy Chow (រឿង "Murderer" ក្នុងឆ្នាំ 2009 និង រឿង "Nightfall" ក្នុងឆ្នាំ 2012) មានតួនាទីផលិតរឿងព្រេងរបស់គ្រូគុន Wong Fei-Hung ដ៏ល្បីអស្ចារ្យសារជាថ្មីនៅលើផ្ទាំងភាពយន្ដខ្នាតធំ រឿង "Rise of the Legend" មើលទៅជោគជ័យមួយកំរិតបាត់ទៅហើយ។ តែគួរឲ្យសោកស្ដាយការចាក់បញ្ចាំងដូចជាមិនសូវទៅមុខ ព្រោះរឿងដែលអស្ចារ្យនេះប្រឈមមុខនឹងភាពតានតឹង និងយឺតយ៉ាវទៅលើថ្ងៃចេញបញ្ចាំង។ ប៉ុន្ដែភាពយន្ដមួយនេះនៅតែរក្សាគុណភាពដោយសារតែមានការបង្ហាញខ្លួនរបស់តារាសម្ដែង Max Zhang ជួយជ្រុមជ្រែងសាច់រឿង និងសម្ដែងជាតួកាន់ដាវប្រយុទ្ធជាមួយនឹង Eddie Peng ដែលជាតួអង្គ Wong Fei-Hung វ័យក្មេង។ ក្បាច់គុនមួយក្បាច់ៗត្រូវបានរៀបរៀងដោយ Corey Yuen បន្ថែមជាមួយការប្រើខ្សែកាបជំនួយ និង CGI ធ្វើឲ្យរឿងមួយនេះកាន់តែមានភាពតានតឹង និងរស់រវើកសឹងតែមិនឲ្យគួរឲ្យជឿ។

3) Max Zhang ប្រយុទ្ធជាមួយ Wu Jing & Tony Jaa ក្នុងរឿង "SPL II: A Time For Consequences" ឆ្នាំ (2015)

Max Zhang (នៅកណ្ដាល) ប្រើប្រាស់តែដៃម្ខាងក្នុងការប្រកួតក្បាច់គុនជាមួយ Wu Jing
និង Tony Jaa ក្នុងរឿង "SPL II: A Time For Consequences"

រឿងដែលឈ្មោះដូចគ្នា ប៉ុន្ដែមិនទាក់ទងទៅនឹងវគ្គបន្ដ "SPL II: A Time For Consequences" ប្រហែលជាមិនអាចប្រកួតប្រជែងទៅនឹងជើងចាស់ល្បីនៅគ្រប់ទំព័រកាសែតទស្សនាវត្ដីខាងខ្សែភាពយន្ដវាយប្រហារកាលពីឆ្នាំ 2005 នោះទេ ប៉ុន្ដែការប្រជុំទៅដោយតារាល្បីនៅក្នុងវគ្គបន្ដនេះធ្វើឲ្យការរង់ចាំតាមដានមានតម្លៃណាស់ ទាំងអស់នេះក៏គួរតែអរគុណទៅកាន់តួសម្ដែងល្បីដូចជា Wu Jing, Tony Jaa និងជាច្រើនទៀតក្នុងរឿង ចំណែកឯ Max Zhang ដើរតួជាគូបដិបក្សដែលគួរឲ្យចងចាំមួយរួបព្រោះគាត់ជាតួអង្គអ្នកយាមគុកដែលមានសីលធម៌ តែគ្មានមេត្តាម្នាក់។ ក្រៅពីស្លៀកពាក់មើលទៅហំហានហើយ គាត់បានបង្ហាញថាគាត់មានសមត្ថភាពវាយប្រយុទ្ធជាមួយសត្រូវមិនមែនតែម្នាក់ តែដល់ទៅពីរនាក់ដែលដើរតួដោយ Wu Jing និង Tony Jaa។ ឈុតឆាកវាយប្រយុទ្ធគ្នាដល់ទៅបីនាក់ក្នុងស្ថានភាពដ៏តានតឹងធ្វើឲ្យរឿងនេះមានភាពទាក់ទាញខ្លាំងមែនទែន ទោះបីជាឈុតទាំងអស់នេះពឹងពាក់លើខ្សែកាបជំនួយបន្ថែមរបស់ Li Chung-Chi វានៅតែជាឈុតដែលអ្នកមិនអាចរំលងបាន។ ក្រៅពីនេះ តើងាយឯណាបានមើលខ្សែភាពយន្ដដែលមានតួអាស៊ីល្បីខាងភាពយន្ដវាយប្រហារដល់ទៅបីនាក់វាយគ្នាក្នុងរឿងតែមួយ?

4) Max Zhang ជួបជាមួយ Donnie Yen ក្នុងរឿង "Ip Man 3" ឆ្នាំ (2015)

Max Zhang ដើរតួជា Cheung Tin-Chi ដែលមានជម្លោះជាមួយ Donnie Yen
ក្នុងសេរីរឿង Ip Man វគ្គទី 3 "Ip Man 3"។

Donnie Yen បានវាយប្រយុទ្ធក្បាច់គុនជាមួយគូសត្រូវជាច្រើនដូចជា Hiroyuki Ikeuchi, Sammo Hung, Darren Shahlavi ដែលទើបតែបាត់បង់ជីវិត និង Mike Tyson នៅក្នុងវគ្គ 3 របស់សេរីរឿង "Ip Man" ប៉ុន្ដែមានតែការប្រយុទ្ធក្បាច់គុនជាមួយនឹង Max Zhang ដែលដើរតួជាជំនួយការគួបដិបក្ស Wing Chun របស់គាត់ក្នុងរឿង "Ip Man 3" នោះទេ ដែលធ្វើឲ្យមានការលេចធ្លោយ៉ាងខ្លាំង។ ជាការពិតណាស់ ដោយសារតែភាពរហ័សរហួន និងភាពវ័យឆ្លាតរបស់ Max Zhang ដែលបានបង្ហាញក្នុងក្បាច់គុនដ៏ប៉ិនប្រសប់របស់គាត់ ជាហេតុធ្វើឲ្យតួអង្គក្រអឺតក្រទម Cheung Tin-Chi ជាគូសត្រូវរបស់ Donnie Yen ដ៏សាកសមបំផុត។ ឈុតប្រយុទ្ធចុងក្រោយកន្លែងដែលពួកគេទាំងពីរអ្នកបញ្ចេញស្នៀតទៅវិញទៅមកដ៏សម្ងាត់មួយគឺជាឈុតប្រយុទ្ធគ្នាចុងសាច់រឿងដ៏តានតឹង និងល្អជាងគេក្នុងសេរីរឿង "Ip Man"។

5) Max Zhang ប្រយុទ្ធជាមួយឃាតករកាត់កាំបិតដ៏អាថ៌កំបាំងម្នាក់ក្នុងរឿង "The Brink" ឆ្នាំ (2017)

Max Zhang ជួបនឹងឃាតករសម្ងាត់កាន់កាំបិតក្នុងរឿង "The Brink"

"The Brink" ត្រូវបានសម្គាល់ថាជារឿងធ្វើឲ្យតារាសម្ដែង Max Zhang ដែលធ្លាប់តែជាតួ stunt និងតួរង ឡើងក្រងតំណែងជាតួអង្គឯង។ ការបង្ហាញខ្លួនរបស់ជើងកាងដូចប៉ូលីសដ៏ភ្ញាក់ផ្អើលមួយជាមួយការលាបពណ៌សក់ទុងដែង និងការស្លៀកពាក់ដ៏ឡូយឆាយទៀតនោះ ធ្វើឲ្យ Max Zhang លេចធ្លោជាងគេនៅក្នុងផ្នែកវាយប្រហារ។ ឈុតវាយប្រហារ setpiece ពិតជាមានតម្លៃក្នុងការបរិយាយ គឺឈុតវាយប្រហារនៅកន្លែងចតឡានវាលធំល្វឹងល្វើយ និងជាឈុតដែលគាត់ប្រឈមមុខនឹងឃាតករកាត់កាំបិតដ៏អាថ៍កំបាំងម្នាក់។ នៅចំនុចកើតហេតុនោះដែរ Max ត្រូវបង្ខំចិត្តវាយតទល់នឹងឃាតករប្រើតែដៃម្ខាងដោយសារតែដៃម្ខាងទៀតរបស់គាត់ត្រូវជាប់ខ្នោះជាមួយជនសង្ស័យ (Tai Bo) ធ្វើឲ្យមានការបង្ហាញក្បាច់គុនដៃម្ខាងយ៉ាងអស្ចារ្យដោយ Li Chung-Chi ក្លាយជាឈុតវាយប្រហារគួរឲ្យស្ញប់ស្ញែងមិនអាចបំភ្លេចបានមួយក្នុងខ្សែភាពយន្ដនេះ។

Cinema Online, 8 មករា 2019


ភាពយន្តទាក់ទង:
Master Z: The Ip Man Legacy (Chinese) (10 Jan 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Ip Man 3 (Khmer) (31 Dec 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង