ចំនុចពិសេស

រឿងថតឡើងវិញនៅឆ្នាំ 2018 ដែលយើងស្ទើតែមិនអាចរង់ចាំបាន

អ្នកសរសេរ: Casey Lee



ពួកយើងសំណាងណាស់ដែលនឹងបានទស្សនារឿង "Tomb Raider" ថតឡើងវិញ

នៅក្នុងវិស័យភាពយន្ដបច្ចុប្បន្ននេះ ការផលិតរឿងដើមដែលមានភាពល្បីល្បាញជាយូរអង្វែងទៅជារឿងភាគទូរទស្សន៍គឺកម្រមានជាទីបំផុត ហើយមូលហេតុនោះគឺអាចដោយសារខាងស្ទីដីយ៉ូមិនចង់ប្រថុយប្រថានឡើយ។ ហេតុនេះហើយទើប Hollywood ចូលចិត្តផ្ដល់ជីវិតទីពីរឲភាពយន្ដចាស់ដែលមានអ្នកគាំទ្រច្រើនស្រាប់ហើយត្រូវការណែនាំមកកាន់ពិភពលោកសារជាថ្មី។

ប៉ុន្ដែការថតឡើងវិញទាំងអស់មិនសុទ្ធតែដើម្បីមូលហេតុកើបលុយនោះទេ ការថតឡើងវិញនៃភាពយន្ដខ្លះគឺជាការបញ្ចេញនូវទេពកោសល្យសិល្បៈរបស់ផលិតករកុនជំនាន់ក្រោយដែលធ្លាប់ទស្សនាភាពយន្ដទាំងអស់នេះកាលពីនៅក្មេង ហើយមានបំនងចង់ច្នៃភាពយន្ដនេះទៅតាមស្ទាយល៏របស់គេផ្ទាល់ខ្លួន។ អញ្ចឹងហើយទោះបីជាអ្នកគួរបារម្ភអំពីភាពយន្តថតឡើងវិញមួយចំនួនក៏ដោយ ភាពយន្ដថតឡើងវិញខ្លះគឺពិតជាសាកសមឲអ្នករំជើបរំជួលរង់ចាំទស្សនាពិតមែន។ .

ស្របពេលដែលឆ្នាំ 2018 កាន់តែខិតជិតមកដល់ តោះក្រលេកមកមើលភាពយន្តថតឡើងវិញដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ!

The Upside

Hollywood មិនត្រឹមតែថតឡើងវិញនូវរឿងដែលពួកគេមានស្រាប់ហើយទេ ពេលខ្លះពួកគេក៏ខំស្វះស្វែងរកភាពយន្ដដែលសាកសមនឹងទទួលបានការថតឡើងវិញនិយាយជាភាសាអង់គ្លេសដែលអាចឲអ្នកទស្សនារីករាយទស្សនាបានច្រើនជាងមុន។ រឿង "The Intouchables" ចេញពីឆ្នាំ 2011 នេះគឺជាភាពយន្តបារាំងដ៏ល្បីល្បាញមួយអំពីមិត្តភាពដែលគេមិនរំពឹងទុកមួយរវាងជនអន្ដោរប្រវេស៍ស្បែកខ្មៅម្នាក់ដែលមកធ្វើជាអ្នកបម្រើសេដ្ឋីជនជាតិបារាំងស្បែកសរម្នាក់ដែលពិការពីត្រឹមកចុះក្រោម។ នៅក្នុងរឿងថតឡើងវិញរបស់អាមេរិក ដឹកនាំដោយ Neil Burger, Kevin Hart នឹងសាងមិត្តភាពជាមួយ Bryan Cranston ដ៏ប៉ិនមួម៉ៅមួយរូបនេះ។ ក្រៅពីនេះក៏មាន Nicole Kidman, Julianna Marguiles និង Aja Naomi King ចូលរួមសម្ដែងផងដែរ។ ភាពយន្ដនេះបានចាក់បញ្ចាំងជាលើកដំបូងនៅ 2017 Toronto International Film Festival រួចទៅហើយ ហើយនឹងចាក់បញ្ចាំងជាផ្លូវការនៅ ដើមឆ្នាំ 2018 ខាងមុខនេះ។

Tomb Raider

ការថតរឿងតាមលំនាំវីដេអូហ្គេមគឺមិនសូវជាពេញនិយមប៉ុន្មានទេកាលពីមុន ហើយរឿងមួយដែលមិនសូវបានទទួលការចាប់អារម្មណ៍ខ្លាំងនោះគឺភាពយន្ដដែលបានកែប្រែ Lara Craft ទៅជាតួអង្គមនុស្សពិតដែលសម្ដែងដោយ Angelina Jolie។ ទោះបីជាភាពយន្ដមិនបានសម្រេចខ្សែភាពយន្ដ 3 តាមគំរោងក៏ដោយ វីដេអូហ្គេមនេះនៅតែបន្ដ និង បានបញ្ចេញហ្គេមយ៉ាងច្រើនទៀតចាប់តាំងពី "Cradle of Life" កាលពីឆ្នាំ 2003 មកហើយពេលនេះដូចជាពេលវេលាសាកសមសម្រាប់ការផលិតជាខ្សែភាពយន្ដម្ដងទៀត ដូច្នេះលើកនេះ Alicia Vikander ដែលជាអ្នកឈ្នះពានរង្វាន់ គឺនឹងចាប់កាន់កំាភ្លើង និងចូលផ្នូរក្នុងនាមជាតួអង្គមួយនេះ។ រឿងនេះនឹងដឹកនាំដោយផលិតករជនជាតិ Norwegian លោក Roar Uthaug ដែលធ្លាប់បញ្ចេញស្នាដៃដំបូងគាត់នៅទឹកដីប្រទេសន័រវេយ៍ និងជាសិស្សផ្នែកភាពយន្តទីពីររបស់ន័រវេយ៍ដែលបានឈរឈ្មោះទទួលពានម Academy's Student Academy Awards។ "Tomb Raider" នេះនឹងក្លាយជាភាពយន្ដនិយាយពីដើមកំណើតរបស់ Lara Croft ដូចនៅក្នុងវីដេអូហ្គេមក្រោយៗនេះអញ្ចឹងដែលនាងនឹងទៅបញ្ចប់ការស្រាវជ្រាវរបស់ឪពុកនាងដើម្បីយកឈ្មោះនាងឲបានជាអ្នកគាស់ផ្នូរដ៏ល្បីល្បាញ។

The Wolf Man

2017 គឺជាឆ្នាំដ៏មមាញឹកមួយសំរាប់ Universal បន្ទាប់ពីបញ្ចេញនូវភាពយន្ដបែបសត្វចម្លែកថ្មីនឹងការពង្រីកចក្រវាឡសំរាប់វីរបុរសដកស្រង់ពីសៀវភៅត្លុក។ សម្ដែងដោយ Tom Cruise គេគ្រោងរឿង Mummy បុរាណនេះទុកជាមូលដ្ឋានសំរាប់ចក្រវាឡថ្មីមួយ ហើយ "The Mummy" គឹនឹងធ្វើឲ Dark Universe ទទួលជោគជ័យយ៉ាងមហិមា ប៉ុន្ដែជាអកុសលអ្វីៗមិនបានដំនើរការរលូនដូចការគ្រោងទុកទេ។ ដោយសារការបាត់បង់ជំនឿចិត្តទៅលើភាពយន្ដនេះ គំរោងទាំងអស់សម្រាប់ឆ្នាំ 2018 នេះគឺត្រូវបានផ្អាកទុកមួយឡែកសិន។ ភាពយន្ដសត្វចម្លែកមួយទៀតរបស់ Universal គឹរឿង the Wolf Man ដែលយើងធ្លាប់ឃើញក្នុងរឿងថតឡើងវិញកាលពីឆ្នាំ 2010 ដ៏វេទនាភ្នែក ប៉ុន្ដែដោយសារគ្រឹះមូលដ្ឋាននៃ Dark Universe បានរង្គុះរង្គើ ពេលនេះគំរោងផលិតទាំងអស់ត្រូវបានបញ្ឈប់ ទោះបីជាប៉ារ៉ូលរឿងសរសេរដោយលោក Aaron Guzikowski បានរួចរាល់ហើយក៏ដោយ។ ប៉ុន្ដែគេមិនបានផ្លាស់ប្ដូរថ្ងៃចាក់បញ្ចាំងសំរាប់រឿង "The Wolf Man" នេះនៅឡើយទេ គឺថ្ងៃទី 30 ខែមិនា។

Peter Pan

Disney ហាក់ដូចជាប្ដេជ្ញាចិត្តផលិតភាពយន្ដចាស់ៗរបស់ពួកគេឡើងវិញជាភាពយន្ដបែប live action ហើយសំរាប់ឆ្នាំ 2018 នេះ គម្រោងដើមគឹរឿង "Mulan" នឹងចាក់បញ្ចាំងក្នុងឆ្នាំនេះ ប៉ុន្ដែដោយពេលនេះ "Mulan" ត្រូវបានប្ដូរទៅចាក់បញ្ចាំងនៅឆ្នាំ 2019 វិញ។ កាលពីឆ្នាំ 2015 ពេលដែលគំរោងរបស់ Warner Bros ក្នុងការផលិតរឿង the Boy Who Never Grew Up ត្រូវបានរលាយ Disney ក៏បានឈានជើងចូលមកផលិតភាពយន្ដនេះដែលមានគ្រោងនឹងបញ្ចាំងនៅឆ្នាំ 2018 នេះ។ អ្វីៗនៅតែមិនទាន់សំរេចនៅឡើយទេ លើកលែងតែមានលោក David Lowery ដែលដឹកនាំរឿង "Pete's Dragon" កាលពីឆ្នាំ 2016 ជាអ្នកដឹកនាំរឿងនេះ។ បើមើលតាមទំនងទៅ ប្រហែលជាមិនអាចថតទាន់សំរាប់ការចាក់បញ្ចាំងនៅឆ្នាំក្រោយនេះទេ ប៉ុន្ដែយើងនឹងដឹងថាពួកយើងអាចមានឱកាសទៅលេង Neverland ឬទេនៅឆ្នាំក្រោយនេះ។

A Nightmare on Elm Street

ភាពយន្ដបែបរន្ធត់គឺពេញនិយមណាស់សម្រាប់ការផលិតឡើងវិញ ដូចជាភាពយន្ដថតឡើងវិញកាលពីឆ្នាំ 2010 របស់រឿងនេះ ដែលទោះបីជាមិនបានការទទួលស្គាល់ពី Wes Craven និងទទួលការរិះគន់ពីទស្សនិកជនក៏ដោយ ក៏នៅតែក្លាយជាភាពយន្ដបែប slasher លំដាប់ទី 8 ដែលប្រមូលចំនូលសរុបបានច្រើនជាងគេបំផុតដែរ។ 8 ឆ្នាំក្រោយគឺជាពេលវេលាសាកសមមួយហើយសម្រាប់ការចំនាយលុយទាំងអស់នោះដើម្បីផលិតជាភាពយន្ដថ្មី ហើយលើកនេះសង្ឃឹមធានឹងឲល្អត្រឹមត្រូវជាងមុនទៅចុះ។ រឿងផលិតឡើងវិញមួយនេះគឹមានពត៌មានតិចតួចមែនទែន ក្រៅពីពត៌មានថាលោក David Johnson មកពីរឿង "The Conjuring 2", "Orphan" ជាអ្នកសរសេរប៉ារូលភាពយន្ដនេះ។ ប្រសិនជាការផលិតភាពយន្ដនេះមិនបានចាប់ផ្ដើមស្ងាត់ៗ ក្នុងកំឡុងប៉ុន្មានខែចុងក្រោយក្នុង 2017 នេះទេ មើលទៅ Freddy នឹងមិនអាចមកបន្លាចយើងក្នុងពេលឆាប់ៗនេះទេ។

Scarface

រឿង "Scarface" របស់ Brian De Palma បញ្ចាំងនៅឆ្នាំ 1983 ជាចំនុចមួយក្នងប្រវត្តិសាស្រ្ដភាពយន្ដដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើតន្រ្ដីចង្វាក់រ៉េប ប៉ុន្ដែមិនមែនភាពយន្ដដើមកាលពីឆ្នាំ 1932 ទេ។ ឥឡូវនេះសាកសមជាពេលវេលាដ៏ល្អមួយសំរាប់ការផលិតភាពយន្ដ "Scarface" នេះឡើងវិញជាលើកទីពីរ ដែលរឿងនេះទាក់ទងនឹងជនអន្ដោរប្រវេសន៍ធ្វើដំនើរមកកាន់ទឹកដីនៃសេរីភាពនិងឱកាសនេះដែលសាកសមនឹងសភាពការណ៍ Trump ឥឡូវនេះផងដែរ។ ក្រៅពីប៉ារ៉ូលដែលសរសេរដោយ the Coen Brothers ការរើសតួអង្គគឺត្រូវបានពិរចារណាដូចជា Leonardo DiCaprio ឬ Diego Luna និង Sofia Vergara ជាតួឯក។ អ្នកដឹកនាំរឿងគឺលោក David Ayer, ដែលរួមមានស្នាដៃដូចជា "End of Watch", "Fury", "Street Kings" (ព្រមទាំង "Suicide Squad") ពិតជាសាកសមសម្រាប់ការដឹកនាំរឿងពីជីវិតរបស់ Tony Montana នេះ។ ប៉ុន្ដែសំណាងអាក្រក់អ្វី Ayer បានលាឈប់ហើយរហូតមកដល់ពេលនេះមិនទាន់មានដំនឹងទាក់ទងនឹងការរើសអ្នកដឹកនាំថ្មីឬការដំនើរការថតនៃភាពយន្ដនេះនៅឡើយទេ ប៉ុន្ដែថ្ងៃកំនត់ចាក់បញ្ចាំងនៅតែ 10 សីហា ដដែល។

A Star is Born

រៀងរាល់ពេលដែល "A Star is Born" ត្រូវបានថតឡើងវិញ គឺតែងតែមានអ្នកចំរៀងដែលល្បីល្បាញក្នុងសម័យនោះមកសម្ដែងជាតួអង្គជានិច្ច។ ការផលិតឡើងវីញជាលើកទី 3 នៃ "A Star is Born" នេះក៏មិនខុសពីលើកមុនៗដែរ។ ទាក់ទងនឹងនារីស្រែចំការម្នាក់ដែលមានក្ដីស្រមៃចង់សាងកេរ្ត៍ឈ្មោះនៅ Hollywood តួអង្គតារាចម្រៀងម្នាក់នេះគឺសម្ដែងដោយ Stefani Germanotta ដែលត្រូវគេស្គាល់ថាជា Lady Gaga ដែលនឹងបានរស់នៅជីវិតនៅ Hollywood ជាមួយនឹងអ្នកគ្រប់គ្រងប្រមឹករបស់នាងសម្ដែងដោយ Bradly Cooper។ ភាពយន្ដនេះនឹងជាស្នាដៃដឹកនាំដំបូងដោយ the Rocket Racoon ដូច្នេះត្រៀមខ្លួនទិញសំបុត្រទៅមើលការប្រគុំតន្រ្ដី Lady Gaga បែបថ្មីនេះ នៅពេលដែលភាពយន្ដនេះចាក់បញ្ចាំងនៅចុងឆ្នាំ 2018 ខាងមុខនេះ។

How the Grinch Stole Christmas

"How the Grinch Stole Christmas" គឺជាភាពយន្ដ Christmas ដែលមិនចេះចាស់កំរិល ឬហួសសម័យមួយ ដែលត្រូវជាស្នាដៃរបស់ Dr. Seuss។ នៅឆ្នាំ 2000 សៀវភៅរឿងនេះត្រូវបានផលិតជាភាពយន្ដ ដែល Jim Carrey សម្ដែងជាតួ Grinch ដឹកនាំដោយ Ron Howard ដែលបានក្លាយជាទំនៀមទម្លាប់ Christmas ដែលឈ្លក់វង្វេងនឹងបុណ្យ Christmas នេះ។ Illumination Entertainment បានដកឃ្លាពីការផលិតភាពយន្ដពពួក minions ពណ៌លឿងអស់នោះ មកផលិតភាពយន្ដនេះ បន្ទាប់ពីការផលិតរឿងតាមលំនាំរឿង Dr. Seuss ចុងក្រោយគេបំផុត រឿង "The Lorax" កាលពីឆ្នាំ 2012។ ចំនុចដែលគួរឲកត់សម្គាល់នោះគឺ Benedict Cumberbatch នឹងបញ្ចូលសម្លេងឲ Grinch ចូលរួមដឹកនាំដោយ Peter Candeland និង Yarrow Cheney ហើយអ្នកនិពន្ធបទ Christmas បែប classical លោក Danny Elfman នឹងជាអ្នករៀបចំតន្រ្ដី។

Cinema Online, 2 មករា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង