ចំនុចពិសេស

ភាពយន្តមិនគួររំលងសម្រាប់ខែតុលា ឆ្នាំ2018

អ្នកសរសេរ: Casey Lee



តើរឿងណាខ្លះក្នុងចំណោមនេះដែលអ្នកនឹងទៅទស្សនា?

តុលា គឺជាខែនៃភាពភ័យរន្ធត់ ហើយអ្នកនិយមទស្សនាភាពយន្តបែបភ័យរន្ធត់ ច្បាស់ជាត្រូវចិត្តតែម្តង ព្រោះថាដល់វេលាដែលរឿងបែបភ័យរន្ធត់ជាច្រើន ត្រូវបានចាក់បញ្ចាំងក្នុងខែនេះហើយ។

មានតាំងពីការលងបន្លាចបែបអធិធម្មជាតិ និងការពញ្ញាក់ដ៏គួរឲ្យតក់ស្លុត ព្រោះថាភាពយន្តបែបភ័យរន្ធត់ក្នុងខែនេះ គឺមានចេញមកពីប្រទេសជាច្រើនរួមមាន កូរ៉េ ហូលីវូដ និងហុងកុង ដែលគ្រប់គ្រាន់អាចធ្វើឲ្យអ្នកគេងមិនលក់រហូតទៅដល់ពេញមួយខែ។ យ៉ាងណាមិញ ក៏មិនមែនមានន័យថាអ្នកដែលមិនចូលចិត្តរឿងបែបរន្ធត់ ត្រូវនៅផ្ទះព្រោះគ្មានភាពយន្តសម្រាប់ទស្សនានោះដែរ ព្រោះថាក៏នៅមានរឿងជាច្រើនប្រភេទទៀត ដែលត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្ត ដើម្បីបំពេញចិត្តហ្វេនគ្រប់ៗគ្នា។

ដូច្នេះប្រសិនបើអ្នកមិនសូវជាពេញចិត្ត ក្នុងការណាត់មនុស្សជាទីស្រលាញ់ដើម្បីមើលភាពយន្តបែបភ័យរន្ធត់ ខាងក្រោមនេះគឺជាភាពយន្តមួយចំនួន (មានលាយឡំរឿងបែបរន្ធត់ខ្លះ) ដែលអាចទាក់ទាញអ្នក ឲ្យទៅទស្សនានៅរោងភាពយន្តបាន!

Venom

ក្នុងខែតុលានេះ ក៏មានរឿងបែបវីរបុរសផងដែរ ហើយបើទោះជាវាមិនមែនជាភាពយន្ត ដែលជាវគ្គបន្តនៃសាច់រឿងដែលសឹងតែពាក់កណ្តាលនៃពិភព Marvel Cinematic Universe បានរលាយខ្ទេចនោះយ៉ាងណាក៏ដោយ តែភាពយន្តនេះនៅតែជាភាពយន្តដែលគេទន្ទឹងរង់ចាំច្រើន ហើយផលិតចេញផ្ទាល់ពីស្ទូឌីយ៉ូ Marvel ទៀតផង។ ផ្តើមចេញពីការប្រឆាំងនឹងវីរបុរសនៃសាច់រឿង Spider-verse ដែលផ្លាស់ចេញពីការដឹកនាំរបស់ស្ទូឌីយ៉ូ Sony ទៅកាន់ MCU និងដឹកនាំដោយអ្នកដឹកនាំរឿង "Zombieland" គឺលោក Ruben Fleischcer នោះអ្នកគាំទ្រជាច្រើន ច្បាស់ជារីករាយដែលស្ទូឌីយ៉ូដ៏ធំមួយនេះ បានសម្រេចចិត្តផលិត និងនាំយកតួសម្តែង Tom Hardy ជាតួឯកនៅក្នុងរឿងមួយនេះ។ ជាមួយគ្នានេះក៏មានការចូលរួមសម្តែងពីសំណាក់តារាមួយចំនួនដូចជា បេក្ខភាពពានរង្វាន់អូស្ការ Michelle Williams និង Woody Harrelson ព្រមទាំងចូលរួមដោយ Riz Ahmad និង Reid Scott ផងដែរ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី 4 ខែតុលា

Bad Times at the El Royale

នៅពេលដែលបព្វជិតម្នាក់បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារ El Royale គាត់ហើយនិងភ្ញៀវប្រាំមួយនាក់ផ្សេងទៀត ដែលចូលទៅស្នាក់នៅតំណាលគ្នានោះ នឹងដឹងខ្លួនថាពួកគេមិនមែនជាអ្វីដែលពួកគេធ្លាប់បានអះអាងនោះឡើយ។ សណ្ឋាគារចម្លែកៗ បានក្លាយទៅជាទីតាំងដែលរឿងនឹកស្មានមិនដល់បានកើតឡើង ហើយវាត្រូវបានផលិតដោយមនុស្សម្នាក់ ដែលកន្លងមកមានកំណត់ត្រាល្អៗក្នុងការផលិតរឿងប្រភេទនេះ ដែលនោះគឺ Drew Goddard។ បើទោះជាគាត់កំពុងជាប់រវល់ផលិតរឿងភាគទូរទស្សន៍ល្បីៗជាច្រើន និងកំពុងសរសេរប៉ារ៉ូលរឿង ដែលជាវគ្គបន្តនៃសាច់រឿងល្បីៗជាច្រើន (ទាំងល្អ និងអាក្រក់) យ៉ាងណាក៏ដោយ "Bad Times at the El Royale" គឺជាស្នាដៃទីពីរ សម្រាប់គាត់ក្នុងនាមជាអ្នកដឹកនាំ បន្ទាប់ពីភាពយន្ត "Cabin in the Woods"។ យើងមិនបាច់និយាយអំពីតារាសម្តែងល្បីៗនៅក្នុងរឿងនេះ ដែលមានដូចជា Jeff Bridges, Dakota Johnson, Jon Hamm, Nick Offerman និង Chris Hemsworth នោះទេ តែយើងនឹងចាំមើលថាតើ Goddard នឹងធ្វើឲ្យសាច់រឿងនេះ ល្អនិងទាក់ទាញបានដល់កម្រិតណា។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី 11 ខែតុលា

Goosebumps 2: Haunted Halloween

រឿងបែបភ័យរន្ធត់ចុងក្រោយដែលយើងនឹងណែនាំនេះ គឺល្អសម្រាប់កុមារៗ ដែលមិនខ្វាយខ្វល់នឹងភាពភ័យខ្លាច ឬក៏របស់គួរឲ្យខ្លាចដែលបង្ហាញខ្លួនក្នុងពេលរាត្រី។ នៅពេលដែលក្មេងប្រុសពីរនាក់បើកឯកសារមួយ ដែលរកឃើញនៅក្នុងផ្ទះបោះបង់ចោលមួយកន្លែង គឺពេលនោះហើយដែលពួកគេបានដោះលែងព្រលឹងកំណាច R.L Stine ដែលបានជាប់ឃុំនៅក្នុងនោះ និងបានពាំនាំនូវមហន្តរាយក្នុងថ្ងៃបុណ្យ Halloween។ ពឹងផ្អែកទៅលើសៀវភៅរឿងរបស់កុមារ និពន្ធដោយ R.L Stine សាច់រឿងវគ្គបន្តនេះត្រូវបានសាកល្បងក្នុងការយកតួសម្តែងថ្មី និងក្រុមការងារផលិតថ្មី។ ភាពយន្តនេះផលិតដោយ Ari Sandel, និងមាន Rob Lieber ដែលទទួលខុសត្រូវលើ screenplay ព្រមទាំងចូលរួមដោយ Jack Black ដែលត្រឡប់មកកាន់តំណែងគាត់ម្តងទៀតក្នុងនាមជាអ្នកនិពន្ធ ដូច្នេះអ្នកមិនចាំបាច់ទុកឲ្យកូនៗរបស់អ្នកនៅផ្ទះសម្រាប់បុណ្យ Halloween ឆ្នាំនេះទេ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី 12 ខែតុលា

Project Gutenberg

រស់នៅក្នុងភាពក្រីក្រក្នុងនាមជាវិចិត្រករបរាជ័យម្នាក់ រូបគំនូររបស់ Lee Man ទីបំផុតបានទាក់ទាញវិចិត្រករដ៏ល្បីឈ្មោះម្នាក់ ដែលត្រូវបានគេស្គាល់ថា Painter ហើយក៏ជាអ្នកនាំយក Lee មកកាន់ពិភពក្លែងក្លាយមួយក្នុងការបង្កើតប្រាក់ដុល្លារដ៏ល្អឥតខ្ចោះ ខណៈពេលដែលអាជ្ញាធរជុំវិញពិភពលោកត្រូវបានគេបន្លំភ្នែក។ និពន្ធ និងដឹកនាំដោយ Felix Chong ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកនិពន្ធបណ្តុំសាច់រឿងរបស់ "Infernal Affairs" និងជាអ្នកដឹកនាំស៊េរីរឿង "Overhead" ដែលសាច់រឿងក៏មិនធម្មតាដូចទៅនឹងភាពយន្ត "Catch Me If You Can" ផងដែរ ក៏ព្រោះតែវាបង្កប់ទៅដោយសាច់រឿងដែលស្មានមិនដល់ជាច្រើន ព្រមទាំងមានការចូលរួមសម្តែងដោយ Aaron Kwok និង Chow Yun Fatt។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី 18 ខែតុលា

Halloween

ភាពយន្តនេះកើតឡើង 40ឆ្នាំក្រោយពីឧក្រិដ្ឋជន Myer Murders ដ៏ល្បីឈ្មោះម្នាក់ ដែលជាឃាតករពាក់ស្រោមមុខសម្លាប់មនុស្សយ៉ាងរង្គាល ត្រូវបានបាត់ដានជាថ្មីម្តងទៀត ប៉ុន្តែ Laurie Strode ជាអ្នករស់រានពីការតាមសម្លាប់របស់ឃាតករនោះ គឺជាអ្នកបញ្ចប់សកម្មភាពដ៏គ្មានត្រាប្រណីរបស់ Myer ជារៀងរហូត។ រឿងបែបភ័យរន្ធត់ ដែលបង្ហាញអំពីការសម្លាប់រង្គាលនេះ គឺផ្តើមចេញពីភាពយន្ត "Halloween" ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ 1978 បើទោះជាសាច់រឿងវគ្គបន្តត្រូវបានខកខានផលិតអស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោយ តែរឿងរ៉ាវរបស់ Mike Myers បានទាក់ទាញឲ្យផលិតកម្ម Blumhouse Productions សម្រេចថតវាម្តងទៀត សម្រាប់ជាភាពយន្តភ័យរន្ធត់ប្រចាំសតវត្សទី 21 (21st Century)។ ជាមួយគ្នានេះដែរខាងផលិតកម្ម ក៏គ្រោងនឹងកែប្រែចំណុចខ្វះខាតមួយចំនួនដែលធ្លាប់កើតមាននៅក្នុងភាពយន្តមុនៗ ហើយក៏នឹងធ្វើឲ្យ "Halloween" មួយនេះក្លាយទៅជាសាច់រឿងដ៏ល្អមួយដើម្បីបន្តពង្រីកកេរ្តិ៍ឈ្មោះស៊េរីរឿងមួយនេះ ក៏ដោយសារថាមានការចូលរួមពីអ្នកដឹកនាំរឿងលោក John Carpenter ក្នុងនាមជាទីប្រឹក្សា អ្នកផលិត និងអ្នកនិពន្ធភ្លេង ព្រមទាំងមានការត្រឡប់មកវិញរបស់ Jamie Lee Curtis ជាតួសម្តែងតពីភាគមុន។ ភាពយន្តនេះដឹកនាំដោយលោក David Gordon Green ដេលយើងស្គាល់ច្បាស់តាមរយៈស្នាដៃមួយចំនួនរបស់គាត់ដូចជា "Joe" និង "Prince Avalanche" ដែលនឹងធ្វើឲ្យរឿងមួយនេះក្លាយទៅជា ភាពយន្តបែបកាប់សម្លាប់ដ៏គួរឲ្យរន្ធត់ និងអាចនាំយកនូវការចងចាំដ៏គួរឲ្យខ្លាចមកកាន់ខ្លួនអ្នកវិញ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី 19 ខែតុលា

Cinema Online, 1 តុលា 2018


ភាពយន្តទាក់ទង:
Venom (04 Oct 2018)
Bad Times At The El Royale (11 Oct 2018) [សង្ខេបរឿងជាភាសាខ្មែរ]
Goosebumps 2: Haunted Halloween (12 Oct 2018)
Project Gutenberg (Cantonese) (18 Oct 2018)
Halloween (19 Oct 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង