ចំនុចពិសេស

ភាពយន្ដដែលមិនគួររំលងក្នុងខែធ្នូ ចុងឆ្នាំ 2018 នេះ

អ្នកសរសេរ: Casey Lee



តើរឿងមួយណាដែលអ្នកនឹងទៅទស្សនា?

ជិតដាច់ឆ្នាំទៀតស្រេច ប៉ុន្ដែមានអារម្មណ៍ថាដូចទើបតែចាប់ផ្ដើមដោយសាររឿងល្បីៗជាច្រើននឹងចាក់បញ្ចាំងនៅក្នុងរោងកុននាចុងឆ្នាំ 2018 នេះ។ រដូវកាលបុណ្យណូអ៊ែលតែងតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្យាយចិត្ត ហើយអ្នកចូលចិត្តមើលកុនច្បាស់ជារីករាយនឹងខ្សែភាពយន្ដដែលនឹងចេញជាបន្ដបន្ទាប់ក្នុងខែធ្នូនេះមិនខាន ព្រោះវាធ្វើឲ្យយើងនឹកឃើញថាមានអ្វីសម្រាប់មើលកំសាន្ដក្នុងរដូវកាលគ្រីស្ទម៉ាសនេះនោះអី។

ចាប់ពីរឿង Hollywood ល្បីធំៗ និងស៊េរីរឿងវីរបុរស ទៅរឿងល្បីៗថ្មីៗដែលប្រកួតប្រជែងយកពានរង្វាន់នឹងមានចាក់បញ្ចាំងជាហូរហែរក្នុងខែនេះល្មមអាចឲ្យកៅអីក្នុងរោងកុនក្ដៅរហូត និងមិនច្បាស់ចិត្តថាឆ្នាំណាមានភាពយន្ដល្បីៗជាងគេមិនខាន។

ទាំងនេះជាភាពយន្ដដែលអ្នកមិនគួររំលងសម្រាប់ខែធ្នូ ឆ្នាំ 2018 ហើយរង់ចាំមើលពួកយើងណាថានឹងមានអ្វីថ្មីសម្រាប់អ្នកនៅឆ្នាំក្រោយទៀត!

Mortal Engines

បន្ទាប់ពីស៊េរីរឿង Middle Earth គ្រប់គ្នាឡើងឆ្ងល់ថាអ្នកដឹកនាំ Peter Jackson នឹងមានរឿងអ្វីថ្មី រហូតមានការចេញសេចក្ដីប្រកាសពីការផលិតសាច់រឿង "Mortal Engines" ដែលជារឿងដកស្រង់ចេញពីសៀវភៅប្រលោមលោករបស់លោក Philip Reeve។ ប៉ុន្ដែគាត់មិនមែនជាអ្នកដឹកនាំផ្ទាល់ទេ រឿង "Mortal Engines" នេះត្រូវបានដឹកនាំដោយដៃគូសហការផលិតរឿង "The Lord of the Rings" និង "The Hobbit" ឈ្មោះ Christian Rivers ដែលនេះជារឿងដំបូងដែលគាត់ដឹកនាំផងដែរ។ ផ្អែកទៅតាមប្រលោមលោក ទីក្រុងឡុងដ៏បានក្លាយទៅជាទីក្រុងនៅលើយានយក្សមួយដែលដើរលេបត្របាក់ទីក្រុងដទៃដើម្បីធនធានទ្រទ្រង់នានា។ ក្នុងរឿង "Mortal Engines" នេះផងដែរ ឆ្លុះបញ្ចាំងពីយុវជនយុវនារីពីររូបដែលត្រូវបានបណ្ដេញចេញពីទីក្រុងឲ្យរស់នៅក្នុងភពផែនដីដ៏វិនាសហិនហោចមួយ បន្ទាប់ពីធ្វើឃាតមេដឹកនាំថ្មីរបស់ទីក្រុងឡុងដ៏មិនបានសម្រេច។ តួអង្គទើបតែលេចមុខថ្មី Hera Hilmar និង Robert Sheehan ទាំងពីរនេះធ្លាប់សម្ដែងក្នុងរឿង "Mad Max" និង"Dredd" ជាមួយតួអង្គល្បីជើងចាស់ "Hugo Weaving" សម្ដែងជាតួអង្គចិត្តអាក្រក់។

General Release Date: 6 December

Spider-Man: Into the Spider-Verse

ឆ្នាំ 2018 នឹងបញ្ចប់ជាមួយនឹងការប្រកួតប្រជែងរបស់វីរបុរស Marvel និង DC ប៉ុន្ដែនេះមិនមែនជារឿងវាយប្រយុទ្ធរបស់វីរបុរសរវាងផលិតកម្មទាំងពីរនេះទេ។ អាថ៍កំបាំងមួយរបស់ Sony ត្រូវបានទំលាយក្រោយពីការហេកកាលពីឆ្នាំ 2014 នោះគឺ Sony បន្ដពង្រីក និងបង្កើតស៊េរីរឿង Spider-verse ឲ្យកាន់តែអស្ចារ្យដូចវីរបុរសក្នុងរឿង Marvel។ ប្រសិនបើអ្នកគិតថា Sony នឹងឈប់តភ្ជាប់សាច់រឿងថ្មីៗទៅសាច់រឿងដើមរបស់ Spider-Man, រឿង "Spider-Man: Into the Spider-Verse" នឹងនាំអ្នកពីពិភពចំរុះដែលមានតែក្នុងសៀវភៅថ្លុកទៅពង្រីកចក្រវាលនៃវិស័យភាពយន្ដដែលធ្លាប់តែជាសិទ្ធិផ្ដាច់មុខរបស់ Sony ទៅជា Spider-Man។ បើនិយាយពីតួអង្គសំណព្វរបស់ហ្វេនគ្រប់គ្នា Miles Morales ដែលជា Spider-Man ក្នុងចក្រវាលមួយ គាត់បានចូលទៅកាន់ចក្រវាល Spider-verses មួយផ្សេងទៀតដែលមានវត្តមាន Peter Parker និង Spider-Gwen កំពុងតែវាយប្រយុទ្ធនឹងសត្រូវពីចក្រវាលដទៃ។ អ្នកបញ្ចូលសំលេងរួមមាន Shameik បញ្ចូលឲ្យតួអង្គ Morales, Hailee Steinfeld ជាតួអង្គ Spider-Gwen និង Jake Johnson ជាតួអង្គដែលខ្ជិលរហូត Peter Parker មិនតែប៉ុណ្ណោះក៏មានអ្នកបញ្ចូលសំលេងដទៃទៀតដូចជា Mahershala Ali, Liev Schreiber, Nicolas Cage និង Stan Lee ដែលជាតួអង្គមួយក្នុងរឿង Marvel ចុងក្រោយគេ។

General Release Date: 13 December

Aquaman

ប្រកួតប្រជែងនឹងរឿង "Into the Spider-Verse" របស់ Sony គឺរឿងរបស់ DC ដែលនិយាយពីពិភពបាទសមុទ្រ។ Arthur Curry គឺជាកូនកាត់មនុស្សពាក់កណ្ដាលហើយក៏ជាទាយាទបន្ដបល្ល័ង្កក្នុងឋាន Atlantis មានភារកិច្ចរុករកលំនឹងនៃឋានទាំងពីររវាងពពួកដែលរស់នៅឋានកណ្ដាល និងពពួករស់នៅបាទសមុទ្រដែលសកសឹកហ៊ុតសាច់ហ៊ុតឈាមទៅលើពពួកដែលបំផ្លាញពិភពបាទសមុទ្រ។ អ្នកដឹកនាំ James Wan ដែលជាអ្នកដឹកនាំរឿង "Fast & Furious" ចូលប្រឡូកដឹកនាំខ្សែភាពយន្ដទាក់ទិននឹងវីរបុរសដែលជាសាច់រឿងផ្ទុយស្រលះពីរឿង "Fast & Furious" ប៉ុន្ដែគាត់ត្រូវបានគេជឿជាក់ថានឹងមានបញ្ចូលថាមពល និងភាពអស្ចារ្យទៅកាន់ស៊េរីរឿងរបស់ DC ឲ្យកាន់តែល្អ ខណៈពេលដែល Zack Snyder មិនអាចធ្វើបាន។ ក្រៅពីលោក Jason Momoa ដែលបានបង្ហាញខ្លួនជាលើកទី 3 ក្នុងនាមជាតួអង្គដែលមានឋានៈតែគ្មានអំណាច ក៏មានតួអង្គដទៃទៀតដូចជា Amber Heard, Dolph Lundgren, Nicole Kidman, Patrick Wilson, Willem Dafoe និង Djimon Hounsou ចូលខ្លួនជាសមាជិក DCEU ហើយក៏មានអ្នកស្រី Julie Andrews ដែលជាអ្នកបញ្ចូលសំលេងឲ្យ Karathen ផងដែរ។

General Release Date: 21 December

Bumblebee

ប្រាកដជាមិនសូវខ្វល់ទេមែនទេ ព្រោះអ្នកណាចង់ទៅមើលរឿងដដែលៗស្រដៀងនឹង "Transformer" ទៀតនោះ ប៉ុន្ដែពួកយើងសង្កេតឃើញថាមានអ្វីខុសប្លែកបន្ដិចពីរឿងដទៃណា ហើយគួរតែទស្សនា។ ទោះបីជារឿងនេះត្រូវបានផលិតដោយ Michael Bay ដដែលក៏ដោយ ប៉ុន្ដែវាហាក់ដូចជាគ្មានការប្រយុទ្ធបំផ្ទុះយ៉ាងសាហាវនៅក្នុង Trailers នោះទេ អាចប្រហែលមកពីមានលោក Travis Knight អ្នកដឹកនាំរឿង "Kubo and the Two Strings" ជាអ្នកដឹកនាំរឿងនេះជំនួសវិញ។ ចំណែកឯតារាងតួអង្គវិញ មានចាប់ពីតួអង្គរួសរាយដូច Hailee Steinfeld ដែលជាតួឯក រហូតដល់តួអង្គដែលមានចរិកផ្ទុយស្រលះពី Hailee ដូចលោក Jonh Cena។ សូម្បីតែការឌីស្សាញ Transformers ក៏ហាក់បីដូចជាឆ្លងកាត់ការវិវត្តទៅជាអ្វីម្យ៉ាងដែលហ្វេនអាចស្គាល់បានជាស៊េរីភាពយន្ដបែបគំនូរជីវចល។

ថ្វីត្បិតតែការវាយលុករបស់មនុស្សយន្ដពីភពដទៃចូលមកភពផែនដីនៅតែមាន ប៉ុន្ដែ Trailer របស់រឿងដូចជាបង្ហាញនូវអារម្មណ៍មនោសញ្ចេតនាជាជាងការប្រយុទ្ធបំផ្លិចបំផ្លាញស្ទើរតែគ្រប់ឈុត។ អញ្ចឹងហើយ "Bumblebee" អាចនឹងជាស៊េរីរឿង Transformers ដែលអ្នកតែងតែចង់បាន តែឥឡូវបានដូចចិត្តហើយ។

General Release Date: 25 December

Mary Poppins Returns

រឿងភាគបន្ដដែលលោកអ្នករង់ចាំអស់រយះពេល 54 ឆ្នាំនឹងអាចជាកាដូគ្រីស្ទម៉ាសដ៏ល្អប្រពៃមួយក្នុងឆ្នាំនេះ។ ភាពយន្ដមួយនេះកើតឡើង 25 ឆ្នាំបន្ទាប់ពីហេតុការណ៌ក្នុងឆ្នាំ 1964 នៅពេលដែល Michael និង Jane ធំលូតលាស់អស់ និងបានកសាងគ្រួសាររៀងៗខ្លួន។ នៅពេលសោកនាដកម្មមួយកើតឡើងលើ Michael និងកូនៗទាំងបីរបស់គាត់ Marry Poppins បានដើរចូលក្នុងផ្ទះរបស់ពួកគេនៅឯ Cheery Tree Lane និងចាប់ផ្ដើមជីវិតជាមួយពួកគេម្ដងទៀត។ ប៉ុន្ដែដែលគិតថា Disney កំពុងតែប្រញាប់ប្រមូលលុយឥតអៀនខ្មាស ដោយធ្វើជាការផលិតភាគបន្ដសាច់រឿងបែបក្លាសិកមួយនេះ តាមពិតទៅរឿង "Mary Poppins Return" ជាការរំលឹកគោរពទៅអ្នកក្នុងរឿងមុន។ វាមិនត្រឹមតែជារឿង live-action បែបកូនកាត់ដែលគំនូរជីវចលត្រូវបានគូរដោយដៃ ឬត្រូវតាក់តែងចម្រៀងជាច្រើនថ្មីៗ និងការរាំសម្ដែងដោយតួអង្គ និងអ្នកលេងភ្លេងផ្ទាល់នោះទេ តែតួអង្គក្នុងរឿងមុនដូចជា Dick Van Dyke ក៏សម្ដែងក្នុងរឿងភាគបន្ដនេះដែរ។ នេះមិនទាន់បានប្រាប់ថាមាន Emily Blunt ជាតួអង្គឯក ថែមទាំងមាន Ben Whishaw, Meryl Streep និង Colin Firth សម្ដែងក្នុងរឿងនេះផង។

General Release Date: 25 December

Cinema Online, 1 ធ្នូ 2018


ភាពយន្តទាក់ទង:
Mortal Engines (06 Dec 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Spider-Man: Into The Spider-Verse (13 Dec 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Aquaman (21 Dec 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Bumblebee (25 Dec 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Mary Poppins Returns (25 Dec 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង