ចំនុចពិសេស

ភាពយន្ដមិនគួររំលង ប្រចាំខែសីហា 2018

អ្នកសរសេរ: Casey Lee



តើភាពយន្តមួយណាខ្លះដែលអ្នកនឹងទៅទស្សនា?

សម្រាប់រដូវក្ដៅនេះយើងលែងមានភាពយន្តបែបវីរបុរសសម្រាប់ទស្សនាទៀតហើយ ដូច្នេះរដូវក្ដៅមួយនេះនឹងមិនត្រូវបញ្ចប់ជាមួយនឹងការវាយប្រហារអ្វីច្រើននោះទេ។

ប៉ុន្ដែទោះបីជាមិនមានភាពយន្ដពីហូលីវូដច្រើនក៏ដោយ ក៏យើងមានភាពយន្ដអាស៊ីយ៉ាងច្រើន ពីប្រទេសដូចជាកូរ៉េ សឹង្ហបុរី និងម៉ាឡេស៊ី ដែលនឹងមិនធ្វើឲ្យរដូវក្ដៅនេះបញ្ចប់ទៅដោយភាពធុញទ្រាន់នោះទេ។

អញ្ចឹងតោះ តើអ្នកចង់ដឹងថានៅមានភាពយន្ដអ្វីខ្លះសម្រាប់ទស្សនាក្នុងរដូវក្ដៅនេះ ខាងក្រោមនេះជាភាពយន្ដដែលអ្នកមិនគួររំលងក្នុងខែសីហានេះ។

Disney's Christopher Robin

បន្ទាប់ពី "Goodbye Christopher Robin" ភាពយន្ដដ៏គួរឲ្យស្រណោះស្រណោកកាលពីឆ្នាំមុន ដែលនិយាយអំពីការបង្កើត "Winnie The Pooh" ពេលនេះ Disney កំពុងតែព្យាបាលរបួសនេះជាមួយនឹងរឿង "Christopher Robin" ដែលនិយាយអំពីតួអង្គមួយនេះម្តងទៀត ប៉ុន្ដែពេលធំពេញវ័យវិញម្តង រួមជាមួយនឹងមិត្តភក្កិពីវ័យកុមាររបស់គេនៅ Hundred-Acre Wood។ នៅថ្ងៃមួយដែល Winnie ទៅសួរសុខទុក្ខគាត់ដល់ទីក្រុង London, គាត់ក៏បានត្រលប់ទៅកាន់ព្រៃនេះវិញទៅជួបមិត្តចាស់ៗរបស់គាត់។ ដឹកនាំដោយ Marc Forster ដែលតែងជួបរឿងបរាជ័យជាច្រើន គិតចាប់តាំងពីរឿង "Quantum of Solace" មកសម្រាប់តួអង្គសំខាន់ក្នុងភាពយន្តនេះនឹងសម្ដែងដោយ Ewan McGregor, ហើយ Hayley Atwel នឹងសម្ដែងជាភរិយាគាត់។

ថ្ងៃចាក់បញ្ចាំង: 2 សីហា

The Meg

មូលហេតុចំបងមួយដែលយើងមិនសូវទទួលបានភាពយន្ដវាយប្រហារក្នុងឆ្នាំនេះដូចឆ្នាំមុនៗ ពីព្រោះតារាសម្ដែងតួវាយប្រហាររបស់យើងគឺកំពុងតែសម្រាកដោយសារការបាក់បែងឆ្អឹង ក្រោយពីការសម្ដែងភាពយន្ដនេះ (លើកលែងតែ Tom Cruise មួយ)។ បន្ទាប់ពី Dwayne Johnson លោតហក់ពីដំបូលអគារមួយទៅកាន់ដំបូលអគារមួយទៀត ពេលនេះតារាសម្ដែងមួយទៀតគឺលោក Jason Statham ហើយដែលកំពុងតែប្ដូរពីតួអង្គបែបកាប់មិនមុត ដុតមិនឆេះ មកជាតួអង្គជួយសង្រ្គោះភ្នាក់ងារម្នាក់ពីត្រីឆ្លាម megalodon ទំហំ 75-foot ក្នុងរឿង "The Meg", ដែលដឹកនាំដោយ Jon Turteltaub អ្នកដឹកនាំរឿង"National Treasure"។

ថ្ងៃចាក់បញ្ចាំង: 10 សីហា

Along with the Gods: The Last 49 Days

ភាពយន្ដឋានក្រោមដីរបស់ Kim Yong-hwa កាលពីឆ្នាំ 2017 ពេលនេះមកដល់ទីបញ្ចប់ហើយ។ ទេវតាបីរូបនេះ ពេលនេះត្រូវបន្ដការការពារភ្ញៀវរបស់ពួកគេក្នុងអំឡុងពេល 49 ថ្ងៃចុងក្រោយនៃជីវិតរបស់ភ្ញៀវម្នាក់នោះ មុននឹងការកាត់ក្ដី ជាលើកចុងក្រោយសម្រាប់ជិវិតរបស់គេ ឈានចូលមកដល់។ បន្ទាប់ពីអតីតកាលដ៏ខ្មៅកខ្វក់របស់គេត្រូវបានលាតត្រដាងនៅមុខព្រះជាច្រើនរូប រឿងវគ្គបញ្ចប់នេះនឹងនិយាយអំពីអតីតកាលរបស់យមទូតទាំងបីរូបនេះ ព្រមទាំងអាថ៌កំបាំងនៃទំនាក់ទំនងរបស់ពួកគេ នៅពេលដែលបានជួបព្រះប្រចាំផ្ទះ ដែលសម្ដែងដោយ Ma Dong-Seok ។

ថ្ងៃចាក់បញ្ចាំង: 23 សីហា

The First Purge

រាប់គិតតាំងពី "The Purge" ចេញពីឆ្នាំ 2013 សាច់រឿងនិងបញ្ហាដែលបង្ហាញក្នុងភាពយន្ដនេះហាក់ដូចជាកាន់តែពិតទៅៗហើយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងភាពយន្ដទីបួននេះ គេនឹងនិយាយអំពីដើមកំណើតដែលបានបង្កើតជា The Purge។ ភាពយន្ដនេះគឺជាភាពយន្ដដំបូងក្នុងសេរ៊ីរឿងនេះ ដែលមិនត្រូវបានដឹកនាំដោយលោក James DeMonaco ហើយសម្រាប់លើកនេះ purge គឺនឹងធ្វើឡើងនៅលើកោះ មិនមែនពាសពេញប្រទេសដូចលើកមុនៗទេ ហើយនៅក្នុង "The First Purge" យើងនឹងឃើញតួអង្គថ្មីមួយក្រុមដែលត្រូវគេបង្ខំឲ្យចូលរួម purge។

ថ្ងៃចាក់បញ្ចាំង: 24 សីហា

Crazy Rich Asians

ភាពយន្ដមួយនេះគឹជាមោទនភាពដ៏ធំមួយសម្រាប់តួអង្គអាស៊ីនៅក្នុងវិស័យហូលីវូដ។ ដកស្រង់ចេញពីសៀវភៅប្រលោមលោក ដោយ Kevin Kwan, នាង Constance Wu សម្ដែងជាតួអង្គសាស្រ្ដាចារ្យជនជាតិចិន អាមេរិកមួយរូប ដែលតាមមិត្តប្រុសរបស់នាងដែលជាជនជាតិចិន-សឹង្ហបុរី ដើម្បីទៅចូលរួមពិធីមង្គលការមិត្តល្អរបស់គេ ប៉ុន្ដែពេលទៅដល់ នាងក៏ត្រូវបានជាប់ពាក់ព័ន្ធក្នុងជម្លោះរវាងអភិជននៅក្នុងប្រទេសសឹង្ហបុរីនេះទៅវិញ។ ខណៈពេលដែលលោក Jon M. Chu ត្រូវការបញ្ជាក់ដើមកំណើតជាកូនចៅចិន-អាមេរិក ជំនាន់ទីមួយរបស់គាត់ដើម្បីទទួលបានភាពយន្តមួយនេះ ក៏រឿងនេះនៅតែមិនអាចចៀសផុតពីបញ្ហានោះដែរ ក៏ព្រោះតែដើម្បីធ្វើឲ្យរឿងនេះឆ្លុះបញ្ចាំងពីជីវិតបែបអាស៊ីពិតៗ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ "Crazy Rich Asians" ក៏នៅតែជាភាពយន្ដបែបអាស៊ីមួយ ដែលមានតារាអាស៊ីភាគច្រើនចូលរួមស្តែង និងមានទាំងតារាសម្ដែងជនជាតិម៉ាឡេស៊ីផងដែរគឺ លោក Henry Golding ដែលចាប់អាជីពដំបូងរបស់គេនៅហូលីវូដ ហើយ Michelle Yeoh សម្ដែងជាតួម្ដាយចិត្តសាហាវ ម្យ៉ាងវិញទៀតរឿងនេះត្រូវបានថតនៅទីតាំងមួយចំនួនក្នុងប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីផងដែរ។

ថ្ងៃចាក់បញ្ចាំង: 31 សីហា

Cinema Online, 1 សីហា 2018


ភាពយន្តទាក់ទង:
Along With The Gods 2: The Last 49 Days (Korean) (23 Aug 2018)
Disney's Christopher Robin (02 Aug 2018)
The First Purge (31 Aug 2018)
The Meg (10 Aug 2018)
Crazy Rich Asians (31 Aug 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង