ចំនុចពិសេស

ភាពយន្តមិនគួររំលង ប្រចាំខែមិនា 2018

អ្នកសរសេរ: Casey Lee



តើអ្នកនឹងទៅទស្សនាភាពយន្ដមួយណាក្នុងចំនោមនេះ?

ខែមិនាគឺជាខែមួយដ៏មមាញឹកសំរាប់ចៃកុនទាំងឡាយ ដែលរាប់បញ្ចូលទាំងភាពយន្ដដែលឈរឈ្មោះទទួលពាន Oscar ដែលនឹងប្រារព្ធឡើងនៅដើមខែនេះផងដែរ។

ក្នុងខែមិនានេះ យើងនឹងបានទស្សនាកំពូលភាពយន្ដទាំងហូលីវូដ និង ភាពយន្តប្រទេសជិតខាងយ៉ាងច្រើនដែលយើងកំពុងតែទន្ទឹងរង់ចាំ។

រដូវកាលឈប់សំរាកប្រហែលជាខិតមកដល់ទីបញ្ចប់ហើយ ប៉ុន្ដែមិនខ្វះភាពយន្តមើលឡើយក្នុងខែមិនានេះ!

Red Sparrow

អ្នករាំរបាំបាឡេ ជនជាតិរុស្សី នាង Dominika Egorova ត្រូវបានគេបង្ខំឲ្យចូលសាលា "Sparrow School" ដែលជាក្រុមហ៊ុនសេវាស៊ើបអង្កេតរុស្សី ដែលភ្នាក់ងារនីមួយៗត្រូវបានគេបង្វឹកបង្ហាត់ឲ្យប្រើប្រាស់ខ្លួនប្រាណពួកគេជាអាវុធ។ នៅពេលដែល Dominika ទទួលបេសកកម្មបកអាក្រាតភ្នាក់ងារ CIA មួយរូបធ្វើការនៅក្នុងរាជរដ្ឋាភិបាលរុស្សី នាងក៏មានចិត្តចង់ក្លាយជាភ្នាក់ងារស៊ើបអង្កេតទាំងសងខាង។ ថតតាមលំនាំសៀវភៅប្រលោមលោកដែលមានចំនងជើងដូចគ្នា រឿងនេះនិពន្ធដោយអតីតភ្នាក់ងារ CIA ចូលនិវិត្តមួយរូប គាត់មានគំរោងនឹងបញ្ចេញសៀវភៅនេះទាំងអស់ចំនួន 3 ក្បាល ហើយរឿងនេះដំបូងឡើយគឺស្ទើរតែធ្លាក់ទៅក្នុងដៃ Darren Aronofsky និង David Fincher ទៅហើយដែលនឹងសម្ដែងដោយ Rooney Mara ។ ភាពយន្ដនេះអាចជា "Atomic Blonde" របស់ Jennifer Lawrence (ចូលរួមសម្ដែងដោយតារាដ៏ល្បីល្បាញស្មើរគ្នា Joel Edgerton) ហើយនាងក៏នឹងបានជួបគ្នាសារជាថ្មីម្ដងទៀងជាមួយនឹងអ្នកដឹកនាំ "The Hunger Game: Mockingjay" លោក Francis Lawrence ដែលដឹងច្បាស់ពីតិចនិចក្នុងការថតឈុតវាយប្រហាររបស់នាង។

ចាក់បញ្ចាំងថ្ងៃទី៖ 1 មិនា

A Wrinkle in Time

ថតជាភាពយន្ដលើកដំបូងបំផុតតាមលំនាំសៀវភៅប្រលោមលោករបស់ Madalein L'Engle ដែលមានចំនងជើងដូចគ្នានេះ កូនស្រីរបស់អ្នកស្រាវជ្រាវផ្នែកតារារូបវិទ្យា ម្នាក់បានធ្វើដំណើរឆ្លងកាត់អាកាស និង ពេលវេលាជាមួយនឹងមិត្តភក្តិនាង នៅពេលដែលឪពុកនាងជាប់ឃុំនៅភពដាច់ស្រយាលមួយ។ បន្ទាប់ពីរឿង "Black Panther" ដែលបានផ្តល់អទិភាពដល់ផលិតករភាពយន្ដជនជាតិស្បែកខ្មៅ អ្នកដឹកនាំរឿ៎ង Ava DuVernay គឺជាស្រ្ដីជនជាតិស្បែកខ្មៅទីមួយដំបូងគេបំផុត ដែលមានឱកាសដឹកនាំភាពយន្ដមានដើមទុនលើស 100 លានដុល្លារសហរដ្ឋអាមេរិកដែលប្រាកដណាស់ថានឹងពោរពេញដោយការកាត់តប្លែកភ្នែក និង សម្លៀកបំពាក់ស្អាតៗស្លៀកដោយកំពូលៗតារាដូចជា Oprah Winfrey, Reese Witherspoon និង Mindy Kaling ជាដើម។ Gugu Mbatha-Raw, Michael Pena, Zach Galifianakis និង Chris Pine ក៏ចូលរួមសម្ដែងផងដែរ រួមជាមួយនឹង Storm Reid សម្ដែងជាតួដ៏សំខាន់មួយក្នុងរឿងនេះ។

ចាក់បញ្ចាំងថ្ងៃទី៖ 8 មិនា

Tomb Raider

ទោះបីជា "Cradle of Life" បានបញ្ចប់រឿងសេរ៊ីនេះហើយក៏ដោយ រឿង "Tomb Raider" ថ្មីនេះគឺថតតាមលំនាំហ្គេមវីដេអូកែប្រែឡើងវិញកាលពីឆ្នាំ 2013។ "Tomb Raider" នឹងជាភាពយន្ដមួយដែលរលឹកដល់រឿងដែលសម្ដែងដោយ Angelina Jolie ជា Lara Croft ហើយលើកនេះគឺនឹងជំនួសដោយអ្នកកាន់ពាន Oscar នាង Alicia Vikander សម្ដែងជាតួអង្គក្នុងរឿងដើមកំណើតនិងការស្វែងរកដំបូងបំផុតក្នុងការបំពេញការស្រាវជ្រាវរបស់ឪពុកនាង សម្ដែងដោយ Dominic West។ រឿងនេះក៏មានតួអង្គជាច្រើនទៀតសម្ដែងដោយ Walton Goggins, Daniel Wu និង Kristin Scott Thomas។

ចាក់បញ្ចាំងថ្ងៃទី៖ 16 មិនា

Pacific Rim: Uprising

ខែមិនាពិតជាខែមួយដ៏មមាញឹកសំរាប់ភាពយន្ដខ្នាតធំៗ។ បើសិនជាអ្នកនឹកអតីតកាល នោះមានរឿង "Mazinger Z: Infinity" ដែលជាភាពយន្ដ 3D សាច់រឿងកើតឡើង 10 ឆ្នាំបន្ទាប់ពីរឿងភាគដើមចប់សំរាប់អ្នក។ ប៉ុន្ដែរឿងភាគបន្ដដែលយើងរង់ចាំតាំងពីឆ្នាំ 2013 មកម្ល៉េះនោះគឺ "Pacific Rim"។ សាច់រឿងគឺ 10 ឆ្នាំបន្ទាប់ពីសាច់រឿងក្នុងភាគមុន ពួក Kaijus បានត្រលប់មកកាន់ផែនដីវិញនៅក្នុង "Pacific Rim: Uprising" នៅពេលដែល Jaegers ត្រូវបានគេបញ្ជូនមកការពារមនុស្សជាតិម្ដងទៀត។ នេះជាស្នាដៃខ្នាត Feature ដំបូងរបស់អ្នកដឹកនាំ "Daredevil" លោក Steven D. Knight ដែលបានទទួលតំណែងនេះពី Guillermo del Toro (មូលហេតុដ៏ល្អមួយ), ជាមួយនឹងតួសម្ដែងថ្មីៗដូចជា John Boyega, Scott Eastwood, Cailee Spaeny, Jing Tian, ដោយមានតែ Charlie Day និង Rinko Kikuchi ដែលត្រលប់មកសម្ដែងវិញ។

ចាក់បញ្ចាំងថ្ងៃទី៖ 22 មិនា

Ready Player One

ខែមិនានឹងទទួលបានដល់ទៅពីររសជាតិពីលោក Steven Spielberg។ ស្របពេលដែល "The Post" ជាស្នាដៃបែបស្រគត់ស្រគមរបស់ Spielberg អ្នកគាំទ្រភាពយន្ដបែប blockbuster របស់គាត់នឹងរីករាយជាមួយ "Ready Player One"។ ថតតាមលំនាំសៀវភៅរបស់ Ernest Cline ដែលនិយាយពីសង្គមនៅថ្ងៃអនាគត ដែលប្រជាជនក្រីក្រចូលទៅកាន់ពិភពលោកស្រមើស្រមៃមួយដើម្បីគេចវេសពីការពិត តួឯកដ៏វ័យក្មេងនេះគឺនឹងទទួលបានទ្រព្យសម្បត្តិដ៏ហៀហូរពីអ្នកបង្កើតពិភពលោកស្រមើស្រមៃនេះបើសិនជាគេអាចឈ្នះការប្រកួតប្រជែងមួយដែលមានឈ្មោះថា "Anorak's Game"។ ទោះបីជាភាពយន្តបច្ចុប្បន្ននេះសំបូរទៅដោយការលាក់កំបាំងបង្កប់ៗគ្នាជាច្រើនបែបក៏ដោយ "Ready Player One" គឺជាភាពយន្ដមួយដែលនឹងធ្វើឲអ្នកធំធាត់នៅជំនាន់ 80 និង 90 នឹកកុមារភាពយ៉ាងខ្លាំង។ Tyler Sheridan សម្ដែងជាតួអ្នកតាមស្វែងរកកំណប់វ័យក្មេងមួយរូបនេះ ប៉ុន្ដែអ្វីដែលរិតតែពិសេសនោះគឺ អ្នកនឹងអាចយល់ និង ស្គាល់អំពីនិមិត្តរូបល្បីៗដែលនឹងបង្ហាញខ្លួននៅលើផ្ទាំងក្រណាត់សរក្នុងរឿងនេះ អរគុណទៅដល់បច្ចេកវិទ្យាដ៏ទំនើបនៃសម័យបច្ចុប្បន្ន។

ចាក់បញ្ចាំងថ្ងៃទី៖ 30 មិនា

Cinema Online, 1 មីនា 2018


ភាពយន្តទាក់ទង:
Pacific Rim Uprising (22 Mar 2018)
Ready Player One (30 Mar 2018)
Tomb Raider (16 Mar 2018)
A Wrinkle In Time (08 Mar 2018)
Red Sparrow (01 Mar 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង