ចំនុចពិសេស

រឿងរន្ធត់ៗស៊ីអារម្មណ៍ដូច "Gonjiam: Haunted Asylum"

អ្នកសរសេរ: Florey DM



Gonjiam: Haunted Asylum" ផលិតឡើងដោយពឹងផ្អែកទៅលើមន្ទីរពេទ្យពិតប្រាកដគឺ
Gonjiam Psychiatric Hospital ដែលត្រូវបានចាត់ទុកជាទីតាំងដែលមានខ្មោចលងសាហាវជាងគេបង្អស់នៅប្រទេសកូរ៉េខាងត្បូង។

ប្រទេសកូរ៉េខាងត្ឡូងតែងផ្តល់នូវខ្សែភាពយន្តបែបភ័យខ្លាចដ៏អស្ចារ្យមួយចំនួន ហើយក្នុងខែនេះយើងនឹងទទួលបានខ្សែភាពយន្ត "Gonjiam: Haunted Asylum"។ ដឹកនាំដោយ Jung Bum-Sik ខ្សែភាពយន្តមួយនេះទទួលបានការបំផុសគំនិតពីហេតុការណ៏ខ្មោចលងពិតៗ ដែលបានកើតឡើងនៅឯមន្ទីរពេទ្យមួយរបស់ប្រទេស គឺ Gonjiam Psychiatric Hospital។

ថតក្នុងទម្រង់ជាខ្សែវីដេអូដែលត្រូវគេរកឃើញ ខ្សែភាពយន្តមួយនេះដើរតាមក្រុមការងារនៃស៊េរីកម្មវិធីភ័យខ្លាចនៅលើអ៊ីនធើណែតមួយ ដែលកំពុងធ្វើការថតផ្ទាល់ពីក្នុងអាគារខ្មោចលងមួយនេះ។ មិនយូរប៉ុន្មាន ពួកគេបានដឹងថាភាពភ័យខ្លាចទាំងនេះគឺសុទ្ធតែពិតៗ។

ទាំងនេះជារឿងមួយចំនួនទៀតដែលកើតឡើងនៅក្នុងមន្ទីរពេទ្យចិត្តសាស្ត្រ ដោយមិនត្រឹមតែបន្ថែមភាពភ័យខ្លាចទៅលើខ្សែភាពយន្តទាំងនេះប៉ុណ្ណោះទេ តែពួកវាក៏លេងជាមួយអារម្មណ៏របស់យើងផងដែរ ដោយពួកវានៅចន្លោះវិចារណញ្ញាណ និងភាពឆ្កួតវង្វេង។

"Shutter Island" (2010)

Leonardo DiCaprio សម្តែងជាមនុស្សរោគចិត្តនៅក្នុង "Shutter Island"។

ការចាប់ដៃគ្នារវាងអ្នកដឹកនាំ Martin Scorsese និងតារាសម្តែងល្បីឈ្មោះ Leonardo DiCaprio បានធ្វើឲ្យ "Shutter Island" ក្លាយជាខ្សែភាពយន្តមួយដែលត្រូវតែទស្សនា។ ក្នុងរឿងនេះ Leo សម្តែងជាអ្នកដឹកនាំជនជាតិអាមេរិកមួយរូប ឈ្មោះ Edward "Teddy" Daniels ដែលកំពុងស៊ើបអង្កេតករណីបាត់ខ្លួនរបស់អ្នកជម្ងឺម្នាក់ពីមន្ទីរពេទ្យរោគចិត្ត នៅលើកោះដែលឃុំព័ទ្ធជិតមួយកន្លែង។ ប៉ុន្តែ នៅពេលដែលគាត់ជីកកកាយកាន់តែជ្រៅ ករណីមួយនេះកាន់តែអាថ៌កំបាំង។

"The Ward" (2010)

Amber Heard សម្តែងជានារីវ័យក្មេងដែលមានបញ្ហាមួយរូបក្នុងខ្សែភាពយន្តរបស់
John Carpenter គឺ "The Ward"។

វាពិតជាអាក្រក់ណាស់ទៅហើយដែលត្រូវស្នាក់នៅមន្ទីរពេទ្យរោគចិត្ត ប៉ុន្តែវាកាន់តែអាក្រក់នៅពេលដែលត្រូវតទល់ជាមួយរឿងរ៉ាវចម្លែកៗគួរឲ្យខ្លាចនៅទីនោះទៀត។ វាគឺជាអ្វីដែលកើតឡើងចំពោះ Kristen (សម្តែងដោយ Amber Heard) ក្នុងខ្សែភាពយន្ត "The Ward"។ នារីវ័យក្មេងដែលកំពុងស្នាក់នៅមន្ទីរពេទ្យរូបនេះបានដឹងថាអ្នកជម្ងឺដែលបានស្លាប់ម្នាក់កំពុងលងបន្លាចមន្ទីរពេទ្យរោគចិត្តមួយនេះ ប៉ុន្តែមិនមាននរណាជឿនាងឡើយ។

"Grave Encounters" (2011)

"Grave Encounters" ត្រូវបានថតក្នុងទម្រង់ជាខ្សែវីដេអូដែលគេរកឃើញ។

ដូចគ្នាទៅនឹងសាច់រឿងរបស់ "Gonjiam: Haunted Asylum" ខ្សែភាពយន្ត "Grave Encounters" ដើរតាមក្រុមការងារទូរទស្សន៏មួយក្រុមដែលកំពុងថតនៅឯមន្ទីរពេទ្យរោគចិត្តដែលល្បីមានខ្មោចលងមួយកន្លែងសម្រាប់កម្មវិធីតាមរកខ្មោចរបស់ពួកគេ។ ពួកគេបានសម្រេចចិត្តចាក់សោខ្លួនឯង ជាប់នៅក្នុងអាគារបោះបង់ចោលមួយនេះ ដោយពួកគេជឿថាការលងបន្លាចទាំងឡាយសុទ្ធតែត្រូវបានបង្កើតឡើងទាំងអស់។ ពួកគេនឹងដឹងថាពួកគេខុសប៉ុណ្ណា។

"Wrong Turn 4: Bloody Beginnings" (2011)

"Wrong Turn 4: Bloody Beginnings" ជាខ្សែភាពយន្តទីបួនក្នុងស៊េរីរឿង
"Wrong Turn"។

ខ្សែភាពយន្តមួយនេះជារឿងបែបខ្ពើមរអើមជាងរឿងបែបភ័យខ្លាច។ ក្នុង "Wrong Turn 4: Bloody Beginnings" អ្នកជម្ងឺដែលមុខមាត់ខូចទ្រង់ទ្រាយបីនាក់នៅឯ Glenville Sanatorium បានរត់គេចពីការឃុំឃាំងរបស់ពួកគេ ហើយចាប់ផ្តើមសម្លាប់គ្រូពេទ្យនិងក្រុមការងារយ៉ាងសាហាវឃោរឃៅ និងក្រុមក្មេងជំទង់មួយក្រុមដែលស្វែងរកជំរកនៅមន្ទីរពេទ្យក្នុងអំឡុងព្យុះទឹកកកមួយ។

"Stonehearst Asylum" (2014)

Brad Anderson ដឹកនាំខ្សែភាពយន្តបែបអាថ៌កំបាំងមួយនេះដែលពឹងផ្អែកខ្លះៗទៅលើរឿងខ្លីមួយរបស់
Edgar Allan Poe។

"Stonehearst Asylum" និយាយពី Dr. Edward Newgate ដែលជាបុគ្គលិកថ្មីម្នាក់នៅឯមន្ទីរពេទ្យរោគចិត្តមួយកន្លែង។ គាត់តែងកោតសរសើររបៀបដែលអ្នកមើលខុសត្រូវមន្ទីរពេទ្យ Dr. Lamb មើលថែអ្នកជម្ងឺរបស់គាត់ រហូតទាល់តែ Edward បានស្វែងយល់ពីរឿងដ៏ភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ គាត់ស្ទាក់ស្ទើរក្នុងការរត់គេច ដោយគាត់បានលង់ស្រឡាញ់អ្នកជម្ងឺម្នាក់នៅទីនោះ។

Cinema Online, 5 ឧសភា 2018


ភាពយន្តទាក់ទង:
Gonjiam: Haunted Asylum (Korean) (10 May 2018)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង