ចំនុចពិសេស

ភាពយន្តមិនគួររំលងនៅក្នុងខែមករា ឆ្នាំ២០១៨

អ្នកសរសេរ: Casey Lee



តើរឿងណាអ្នកនឹងទៅទស្សនា?.

ក្នុងអំឡុងពេលឆ្នាំថ្មីនេះ Hollywood បានចាប់ផ្តើមដោយការបញ្ចាំងភាពយន្តមួយចំនួនដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែក៏បានបន្សល់ទុកនូវចន្លោះប្រហោងមួយចំនួនសម្រាប់ភាពយន្តនៃប្រទេសដទៃផងដែរ។

ជាលទ្ធផល នៅក្នុងខែដំបូងនៅក្នុងឆ្នាំ២០១៨នេះ ការចាក់បញ្ចាំងខ្សែរភាពយន្តមានចម្រុះ និង សុទ្ធតែភាពយន្តប្រភេទដែលមានភាពទាក់ទាញ។ មិនត្រឹមតែគំនូរជីវចលផលិតក្នុងកម្រិតខ្ពស់ ប្រភេទភាពយន្តបែប Feature ដណ្តើមគ្នាយកពានអូស្ការ ក្នុងនោះក៏មានភាពយន្តអាស៊ី 2-3 ផងដែរ។

ដូចនេះអ្នកទាំងអស់គ្នានឹងត្រូវត្រៀមសម្រាប់ក្នុងការចាប់ផ្តើមនៃវិស័យភាពយន្តក្នុងឆ្នាំនេះជាមួយនឹងភាពយន្តមួយចំនួនដែលអ្នកទាំងអស់គ្នាមិនគួររំលងក្នុងខែមករា 2018នេះ!

The Greatest Showman

តើមានវិធីណាដែលល្អជាងការចាប់ផ្តើមឆ្នាំថ្មីនេះជាមួយនឹងខ្សែរភាពយន្តដែលមានពាក្យ "Great" នៅក្នុងចំណងជើងរឿងនោះ? នៅក្នុងខ្សែរភាពយន្ត "The Greatest Showman" Hugh Jackman បានបោះបង់ចោលនូវabandons the claws for the ringmaster's baton in this magical musical film. ខុសពី "Les Miserables" រឿង"The Greatest Showman" ត្រូវបានផលិតឡើងតាមសាច់រឿងពិតរបស់ P.T. Barnum នៅពេលដែលគាត់ចាប់ផ្តើមកសាង three-ring circus, Ringling Bros. និង Barnum & Bailey Circus ហើយវាបានធ្វើឲ្យគាត់ទទួលបានភាពល្បីល្បាញ និង ក្លាយជាអ្នកសម្តែងសៀកយ៉ាងល្អឯក។ ភាពយន្តនេះក៏មានការចូលរួមសម្តែងពី Zac Efron ដែលជាតួសម្តែងក្នុងភាពយន្ត "High School Musical's" ជាមួយនឹង Zendaya ជាតួអង្គមួយក្នុង "Spider-Man: Homecoming's" និងតួអង្គមួយនៃរឿង "Manchester By The Sea's" លោក Michelle Williams ផងដែរ។

ថ្ងៃចាក់បញ្ចាំង: 11 មករា

Insidious: The Last Key

ការលងបន្លាចរបស់ the Further នៅតែបន្តជាមួយនឹងការដាក់បញ្ចូលតួអង្គនេះជាលើកទីបួននៅក្នុងភាគទីពីរនៃស៊េរី "Insidious" ។ បន្ទាប់ពីព្រឹត្តិការណ៍ "Insidious Chapter 3", អ្នកជំនាញផ្នែកសិក្សាអំពីអរូបី Elise Rainier បានធ្វើដំណើរទៅស៊ើបអង្កេតផ្ទះមួយនៃឯទីក្រុង Five Keys ដែលនាងស្គាល់យ៉ាងច្បាស់ ដោយសារផ្ទះនោះជាផ្ទះមួយដែលគ្រួសាររបស់នាងធ្លាប់រស់នៅ។ Lin Shaye ត្រូវបានសម្តែងជាតួ Elise Rainier ម្តងទៀត ប៉ុន្តែម្តងនេះនាងនឹងត្រូវប្រឈមមុខនឹងបិសាចកាន់តែជិត ដូចដែលបានសរសេរដោយអ្នកបង្កើត លោក Leigh Whannell រួមជាមួយនឹងអ្នកដឹកនាំថ្មី លោក Adam Robitel ដែលជា ដែលស្នាដៃពីមុនរបស់គាត់រួមមាន "Paranormal Activity: The Ghost Dimension" និង "The Taking of Deborah Logan "ដែលនឹងនាំមកនូវការភ័យខ្លាចទាំងអស់ត្រលប់មកវិញ។

ថ្ងៃចាក់បញ្ចាំង: 4 មករា

Along with the Gods

ជាមួយគ្នានឹងពេលដែលកំពុងជួយសង្គ្រោះជីវិតមនុស្ស អ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Kim Ja Hong បាន រកឃើញខ្លួនគាត់ត្រៀមរៀបចំការជំនុំជម្រះចំនួនប្រាំពីរក្នុងរយៈពេល 49 ថ្ងៃសម្រាប់ជីវិតបន្ទាប់ពីគាត់សមនឹងទទួលបាន ហើយគាត់ត្រូវបានដឹកនាំពួកយមបាល និងអ្នកការពារច្បាប់ដើម្បីធានាថាគាត់បានទៅចាប់កំនើតថ្មី។ បន្ទាប់ពីការស្ងៀមស្ងាត់តាំងអំពីឆ្នាំ២០១៣មក "Mr. Go" ដែលត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំរឿង Kim Yong-hwa បានត្រលប់មវិញជាមួយនឹងភាពយន្តបែបជា webcomic របស់លោក Joo Ho-min សម្រាប់ការចេញ VFX-driven ធំបំផុតរបស់គាត់។ ជាថ្មីម្តងទៀតនឹងមានការរួមបញ្ចូលរវាងប្រទេសចិន និង កូរ៉េខាងត្បូង ភាពយន្ត "Along with the Gods" ដែលសម្តែងដោយតារាជាច្រើនដូចជា Cha Tae-hyun ព្រលឹងស្រមើស្រម៉ៃ រួមជាមួយនឹងតួសម្តែងដទៃទៀតដូចជា Ha Jung-woo, Ju Ji-hoon និងតារាសម្តែង Kim Hyan-gi ជាអ្នកមើលថែវិញ្ញាណរបស់គាត់ខណៈដែលពួកគេធ្វើដំណើរឆ្លងកាត់ទៅពិភពផ្សេង។គេរំពឹងទុកផងដែរថាភាគពីរនៃភាពយន្តនេះនឹងចេញនៅក្នុងឆ្នាំ២០១៨។

ថ្ងៃចាក់បញ្ចាំង: 11 មករា

Maze Runner: The Death Cure

បន្ទាប់ពីព្រឹត្តិការណ៍ "The Scorch Trials"the Gladers បានសម្រាចចិត្តដោះលែងមិត្តភក្តិរបស់ពួកគេដែលបានចាប់យកដោយ WCKD ក្នុងមូលដ្ឋាននៃការប្រតិបត្ដិការរបស់ពួកគេក្នុង the Last City។ ប៉ុន្តែបន្ទាប់ពី Thomas បានដឹកនាំក្រុមរបស់គាត់ចូលទៅក្នុងទីក្រុង គាត់ចាប់ផ្តើមចោទសួរថាតើគាត់គួរតែជួយសង្គ្រោះមិត្តភ័ក្រ្តរបស់គាត់ ឬក៏មនុស្សជាតិទាំងមូលពី Flare ។ ដើមឡើយនឹងអ្នកទាំងអស់គ្នាត្រូវតាមដានរឿងនេះយ៉ាងជក់ចិត្តបន្ទាប់ "The Scorch Trials" ឆ្នាំ 2015 ប៉ុន្តៃអ្វីៗត្រូវបានប្រែប្រួលនៅពេលដែល Dylan O'Brien ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យអំឡុងពេលផលិតភាពយន្ត។ ឥឡូវនេះត្រលប់មកបិទវគ្គចុងក្រោយនៅក្នុងសៀវភៅ "The Death Cure" ដែលបានធ្វើឱ្យមានការប្រែប្រួលពីតួអង្គក្មេងជំទង់ទៅជាមនុស្សពេញវ៏យ ដើម្បីសម្របតាមខ្សែភាពយន្តដឹកនាំដោយ Wes Ball ។ នេះអាចជាទីបញ្ចប់នៃយុគសម័យមនុស្សវ័យក្មេងនៅពេលដែលស៊េរីរឿងប្រលោមលោកនេះត្រូវបានគេកែ។

ថ្ងៃចាក់បញ្ចាំង: ២៥ មករា

Cinema Online, 1 មករា 2018


ភាពយន្តទាក់ទង:
The Greatest Showman (01 Jan 2018)
Insidious: The Last Key (08 Jan 2018) [Showtimes] [Trailers]
Along With The Gods (Korean) (11 Jan 2018) [Showtimes]
Maze Runner: The Death Cure (25 Jan 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង