ចំនុចពិសេស

ភាពយន្តដែលមិនគួររំលងក្នុងខែវិច្ឆិកា 2018

អ្នកសរសេរ: Casey Lee



តើក្នុងចំណោមរឿងទាំងនេះ អ្នកនឹងទៅមើលរឿងណាខ្លះ?

ស្របពេលដែលចុងឆ្នាំកំពុងតែកៀកមកដល់ហើយនោះ ស្ទូឌីយ៉ូជាច្រើនកំពុងប្រញាប់ប្រញាល់បញ្ចេញ ភាពយន្តល្អៗរបស់ពួកគេ ដើម្បីឲ្យទាន់សម្រាប់ឆ្នាំនេះ។ ជាទូទៅខែវិច្ឆិកា គឺជាខែដែលរដូវស្លឹកឈើជ្រុះចូលមកដល់ រួមជាមួយនឹងភាពយន្តល្អដែលត្រៀមខ្លួនសម្រាប់ ដណ្តើមពានរង្វាន់ក៏បានបង្ហាញខ្លួនបន្តបន្ទាប់គ្នាផងដែរ ប៉ុន្តែកាលវិភាគសម្រាប់ខែនេះ គឺភាគច្រើនសំបូរទៅដោយភាពយន្តល្បីៗ និងធំៗចូលមកកាន់ផ្ទាំងអេក្រង់ធំ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។

ខែនេះគឺសំបូរទៅដោយភាពយន្តដែលមានការទន្ទឹងរង់ចាំជាច្រើនពីសំណាក់ទស្សនិកជន គឺច្រើនមែនទែនតែម្តង ដូច្នេះហើយខាងក្រោមនេះគឺជា ភាពយន្តធំៗដែលពួកយើងណែនាំ ដើម្បីអាចឲ្យទស្សនិកជនងាយស្រួល និងជ្រាបច្បាស់ សម្រាប់ការជ្រើសរើសភាពយន្ត ដែលពួកគាត់គួរទៅមើលនៅឯរោងកុន។

ជាដំបូង ភាពយន្តដែលគួរតែណែនាំមុនគេនោះគឺ "Overlord" សម្រាប់អ្នកគាំទ្រទៅលើ black box របស់ J. J Abrams ក្នុងការផលិតកុន។ "Robin Hood" ដែលជាស្នាដៃដំបូងក្នុងពិភពហូលីវូដ របស់អ្នកដឹកនាំរឿង Otto Bathurst រួមជាមួយនឹងការសម្តែងពីសំណាក់ Taron Egerton ដែលជាតួអង្គសំខាន់ក្នុងនាមជាចោរប្លន់ប្រដាប់ដោយព្រួញដ៏ស្ទាត់ជំនាញ។ ហើយចុងក្រោយនេះ គឺភាពយន្ត "Creed 2" ដែលនិយាយអំពី ការបន្តដំណើររបស់ Adonis Creed ក្នុងការក្លាយខ្លួនជាម្ចាស់ជើងឯកពិភពលោក ហើយធ្វើឲ្យគេត្រូវជួបតទល់ជាមួយនឹង Ivan Drago ដែលត្រូវជាកូនប្រុសរបស់បុរសម្នាក់គឺជាអ្នកសម្លាប់ឪពុករបស់គេ នៅក្នុងភាពយន្ត "Rocky IV"។

ប្រហែលជាមិនសូវចាប់អារម្មណ៍នឹងភាពយន្តខាងលើទាំងនេះមែនទេ ចូរមើលបន្តទៀត ព្រោះថាខាងក្រោមនេះ អាចជាភាពយន្តដែលត្រូវចិត្តអ្នក ហើយក៏ជាភាពយន្តដែលមិនគួររំលងក្នុងខែវិច្ឆិកា នេះផងដែរ!

The Pool

ភាពយន្តបែបភ័យរន្ធត់ដែលបង្ហាញពីទីតាំងតែមួយ អាចក្លាយជាការសាកល្បង និងការបង្ហាញនូវភាពស្រមើស្រមៃ និងភាពជំនាញរបស់អ្នកផលិតកុន។ ភាពយន្ត "The Pool" ដែលមើលទៅសាមញ្ញដូចនឹងចំណងជើងរបស់វានោះ គឺត្រូវបានរៀបរៀងឡើងដោយអ្នកដឹកនាំសញ្ជាតិថៃ Ping Lumpraploeng ដើម្បីបង្ហាញដល់ទស្សនិកជននូវអារម្មណ៍តានតឹងក្នុងទ្រូង និងភាពព្រឺព្រួច ដោយសារបុរសម្នាក់បានជាប់គាំងនៅឯបាតអាងមួយដែលគ្មានទឹក។ ក្រៅពីហេតុការណ៍ដ៏អកុសលដែលនាំឲ្យរូបគេត្រូវជាប់គាំងនៅឯបាតអាងទឹកនេះហើយ ក៏មានលេចឡើងនូវវត្តមានក្រពើកំណាចមួយក្បាលទៀត ដែលធ្វើឲ្យរឿង "The Pool" ក្លាយជាភាពយន្តបែបរន្ធត់ និងព្រឺព្រួចមួយដែលអ្នកមិនគួររំលងសម្រាប់ឆ្នាំនេះ ព្រោះថាភាពយន្តនេះគឺផលិតចេញពីប្រទេសមួយដែលល្បីទៅលើការផលិតរឿងបែបភ័យរន្ធត់ ជាពិសេសទាក់ទងនឹងព្រលឹងខ្មោច។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី1 ខែវិច្ឆិកា

The Nutcracker and the Four Realms

ថ្ងៃបុណ្យ Christmas មករឹតតែលឿនសម្រាប់ខែវិច្ឆិកានេះ ជាមួយនឹងការប្រែប្រួលទៅតាមរឿងដែលទាក់ទងនឹងថ្ងៃបុណ្យ Christmas។ អ្នកដឹកនាំ Lasse Hallstrom នឹងទទួលខុសត្រូវលើការប្រែប្រួលរបស់រឿងខ្លីមួយ ដែលនិពន្ធឡើងដោយ E.T.A Hoffman និងមាន Marius Petipa ដែលជាអ្នកសម្របសម្រួលក្បាច់រាំ ព្រមទាំងមានការចូលរួមពីសំណាក់ Joe Johnston ដែលជាជំនួយការដឹកនាំសម្រាប់ កែតម្រូវឈុតថតឡើងវិញ។ ភាពយន្តនេះផងដែរ ក៏នឹងដាក់បញ្ចូលនូវបច្ចេកទេស dazzling effects និង grand CG-work ដែលនឹងធ្វើឲ្យភាពយន្ត "The Nutcracker" កាន់តែមានភាពរស់រវើកនៅក្នុងពិភពនៃវេទមន្ត ហើយរឿងនេះក៏នឹងបង្ហាញអំពីការធ្វើដំណើរប្រកបដោយវេទមន្តរបស់ Mackenzie Foy ទៅកាន់អាណាចក្រដឹកនាំដោយ Eugenio Derbez ដែលសម្តែងជា the Flower Realm King, Richard E. Grand ដែលសម្តែងជា the Snow Realm King និង Lil Buck ដែលសម្តែងជា Mouse King។ Keira Knightley, Helen Mirren និង Morgan Freeman ក៏ចូលរួមសម្តែងផងដែរ ហើយសម្រាប់ James Newton Howard ក៏នឹងទទួលបន្ទុកធ្ងន់សម្រាប់ការនិពន្ធបទភ្លេងឲ្យភាពយន្ត "The Nutcracker"។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី1 ខែវិច្ឆិកា

Bohemian Rhapsody

2018 គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់តន្ត្រី និងភាពយន្តដែលទាក់ទងនឹងតន្ត្រី ក៏ដូចជាអ្នកតន្ត្រីផងដែរ។ ខណៈពេលដែលអ្នកគាំទ្ររបស់រឿងមនោសញ្ចេតនា លាយឡំនឹងបទភ្លេងលន្លង់លន្លោចបានដក់ជាប់អារម្មណ៍នឹង ភាពយន្តកាលពីពេលថ្មីៗនេះនោះគឺ "A Star is Born" ដែលនិយាយអំពីដំណើរជីវិតរបស់ អ្នកចម្រៀងដ៏ល្បីល្បាញនោះគឺ Queen frontman ដែលដើរតួដោយតារាចម្រៀងរ៉ក់ គឺនាង Lady Gaga។ ភាពយន្តនេះក៏បានផ្តល់នូវការផ្លាស់ប្តូរការងារដ៏មានសក្តានុពលមួយសម្រាប់ Rami Malek ដែលរូបគេនឹងដើរតួជា Freddie Mercury ហើយក៏អាចមានអំណោយផលទៅដល់អ្នកដឹកនាំរឿង Bryan Singer ផងដែរ។ ភាពយន្តមួយនេះគឺសម្រាប់អ្នកគាំទ្រដែលចង់រំលឹកឡើងវិញ នូវបទចម្រៀងល្បីៗរបស់ក្រុមចម្រៀងដែលពួកគេចូលចិត្ត ជាជាងមើលរឿងបែបជីវប្រវិត្តដែលបង្ហាញអំពីប្រវិត្តរបស់តារាចម្រៀងដ៏ល្បីមួយនេះ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី1 ខែវិច្ឆិកា

The Grinch

អ្នកជំនាញក្នុងការបង្កើតភាពយន្តដែលធ្វើឲ្យតួអង្គអាក្រក់មានចិត្តល្អ Illumination Entertainment ពេលនេះកំពុងតែត្រៀមខ្លួនបញ្ចេញរឿងបែបកំប្លែងស្ងួតមួយទៀតហើយ ដែលទាក់ទងនឹងតួអង្គចិត្តអាក្រក់មួយដែលស្អប់ថ្ងៃបុណ្យ Christmas នោះគឺ the Grinch។ នៅពេលដែល the Grinch រៀបចំគម្រោងការបង្កចលាចលក្នុងថ្ងៃបុណ្យ Christmas ទៅដល់មនុស្សដែលនៅក្នុងភូមិ Whoville គេក៏បានជួបប្រទះក្មេងស្រីម្នាក់ដែលកំពុងតាមស្វែងរកលោកតា Santa ដើម្បីធ្វើការអរគុណដល់គាត់។ បញ្ចូលសម្លេងដោយ Benedict Cumberbatch ក្នុងនាមជាតួអង្គសំខាន់ ហើយក៏មានការចូលរួមបញ្ចូលសម្លេងពីតួអង្គផ្សេងទៀតរួមមាន Rashida Jones, Cameron Sheely, Angela Lansbury និង Pharrell Williams ព្រមទាំងមានការនិពន្ធបទភ្លេងដោយ Danny Elfman ដែលបទភ្លេងនោះគឺជា "The Nightmare Before Christmas"។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី8 ខែវិច្ឆិកា

Fantastic Beasts: The Crime of Grindelwald

រឿងរ៉ាវជាច្រើនប្រហែលជាមើលទៅងាយស្រួលសម្រាប់ Johnny Depp។ ដោយសារថា Depp ហាក់ធូរស្បើយ និងទំនេរពីតួអង្គក្នុងនាមជាចោរសមុទ្ររបស់គាត់ច្រើន ដូច្នេះហើយគាត់ក៏បានឈានជើងចូលមកក្នុងពិភពធ្មប់វិញម្តង។ ក្រោយពីត្រូវបានចាប់ខ្លួនដោយសភាខាងមន្តអាគមរបស់សហរដ្ឋអាមេរិក ហៅកាត់ថា MACUSA, Grindelwald បានរត់គេចនិងប្រមូលផ្តុំបង្កើតពពួកធ្មប់ជំនាន់ថ្មី ដោយមានគោលបំណងគ្រប់គ្រងពពួកមនុស្ស ដែលគ្មានវេទមន្ត។ អ្នកដឹកនាំរឿង David Yates ក៏នឹងត្រឡប់មកវិញសម្រាប់វគ្គបន្តថ្មីនេះ ដោយក្នុងនោះក៏មាន ការវិលត្រឡប់មកវិញនូវមនុស្សមួយចំនួនផងដែររួមមាន Eddie Redmayne, Katherine Waterston, Dan Fogler, និង Ezra Miller ដែលពួកគេនឹងប្រយុទ្ធតទល់គ្នាព្រោះថាអ្នកខ្លះចង់ឃើញឲ្យមានអំណាចប្រមូលផ្តុំ ស្របពេលដែលអ្នកខ្លះទៀតចង់រស់នៅយ៉ាងសុខសាន្តជាមួយនឹងអ្នកដែលគ្មានវេទមន្ត។ ភាពយន្ត "The Crimes of Grindelwald" ហាក់ដូចជារំភើបទៅហើយសម្រាប់អ្នកទស្សនាចំពោះវគ្គថ្មីនេះ តែសម្រាប់អ្នកគាំទ្រភាពយន្តក្នុងពិភព Harry Potter វិញរឹតតែរីករាយថែមទៀតដែលបានឃើញ Jude Law សម្តែងជាតួអង្គ Albus Dumbledore។ James Newton Howard ក៏នឹងត្រឡប់មកវិញសម្រាប់វគ្គបន្តនេះផងដែរ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី16 ខែវិច្ឆិកា

Ralph Breaks the Internet: Wreck-It Ralph 2

អំឡុងពេលដំណើរការផលិតវគ្គបន្តនៃសាច់រឿង "Wreck-It Ralph" វាត្រូវបានឆ្លងកាត់ការធ្វើសារឡើងវិញជាច្រើនដង សម្រាប់ប៉ារ៉ូលរឿងដើម្បីធ្វើឲ្យសាច់រឿងពេញលេញ ឲ្យសមស្របទៅតាមការរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រ។ Ralph នឹងចាប់ដៃគូជាមួយ Vanellope ដើម្បីចូលទៅក្នុងពិភពអ៊ិនធើណេតក្នុងគោលបំណងយល់ដឹងអំពី ការបង្កើតយ៉ាងជាក់ស្តែង ព្រមទាំងកត្តាផ្សេងៗទៀតដែលធ្វើឲ្យ Sugar Rush ត្រូវបានបិទ។ John C. Reily និង Sarah Silverman ក៏នឹងត្រឡប់មកកាន់តួអង្គរបស់ពួកគេម្តងទៀត ក្នុងនាមជាតួអង្គរបស់វីដេអូហ្គេម ខណៈពេលដែលពួកគេស្គាល់ច្បាស់ពីជនប្លែកមុខជាច្រើន នៅលើអ៊ីនធើណេត ដែលបញ្ចូលសម្លេងដោយ Gal Gadot, Taraji P. Henson, និង Bill Harder។ ដូចទៅនឹងវគ្គមុនដែលបានចេញកាលពីឆ្នាំ2012 អញ្ចឹងដែរ វគ្គបន្តថ្មីនេះក៏នឹងបង្ហាញពីផលិតផលមួយចំនួនដូចជា បូករួមទាំងលើកនេះស្ទូឌីយ៉ូ Disney ក៏បានចូលរួមបង្ហាញតួអង្គរបស់ខ្លួនផងដែរ ដូចជានៅក្នុងរឿង Muppets, Star Wars, Marvel Comics និង Pixar ជាដើម។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ ថ្ងៃទី22 ខែវិច្ឆិកា

Cinema Online, 1 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
The Pool (Khmer) (01 Nov 2018) [Showtimes] [ឃ្លីបអំពីភាពយន្ត]
The Nutcracker And The Four Realms (01 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Bohemian Rhapsody (01 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ]
The Grinch (08 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Fantastic Beasts: The Crimes Of Grindelwald (16 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Ralph Breaks The Internet: Wreck-It Ralph 2 (22 Nov 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង