ចំនុចពិសេស

ភាពយន្ដដែលមិនគួររំលងក្នុងខែកក្កដា 2018

អ្នកសរសេរ: Casey Lee



រឿងណាខ្លះក្នុងចំណោមនេះដែលអ្នកនឹងទៅមើល?

ភាពយន្តសម្រាប់រដូវក្ដៅដែលចេញនៅក្នុងខែនេះគឺកាន់តែក្ដៅទៅៗហើយ ប៉ុន្ដែរដូវក្ដៅនេះមិនមែនជារដូវក្ដៅសាមញ្ញដែលអ្នកនឹងទទួលបានត្រឹមតែភាពយន្ដវាយប្រហារនោះទេ ប៉ុន្ដែអ្នកនឹងទទួលបានភាពយន្ដបែបសប្បាយៗរីករាយ រហូតដល់ធ្វើឲ្យអ្នកចង់រាំលេង ឬដេកហាលថ្ងៃក្នុងរដូវក្ដៅនេះ។ អញ្ចឹងតោះពាក់វែនតាខ្មៅរបស់អ្នក ហើយត្រៀមខ្លួនទស្សនាភាពយន្ដខាងក្រោមនេះទាំងអស់គ្នា!

អ្នកប្រហែលជាឆ្ងល់ណាស់ហើយ ថាតើ Scott Lang និងក្រុមរបស់គាត់បាត់ទៅណានៅពេលចុងបញ្ចប់នៃ "Avengers: Infinity War" ប៉ុន្ដែអ្នកគាំទ្រ Marvel មិនបាច់រង់ចាំយូរទៀតឡើយដើម្បីទទួលបានចម្លើយនេះ។ សាច់រឿងនេះគឺនៅចន្លោះរវាង "Civil War" និង "Infinity War" ហើយ Scott Lang ត្រូវបានជាប់ឃុំនៅផ្ទះដោយសារការចូលដៃជាមួយ Captain America ស្របពេលដែលគាត់កំពុងតែរៀនធ្វើឲ្យមានតុល្យភាពរវាងជីវិតជាវីរបុរស និងជីវិតផ្ទាល់ខ្លួនរបស់គាត់។ រីឯ Hope Van Dyne និង Hank Pym គឺកំពុងតែរត់គេចខ្លួនពីសំណាញ់ច្បាប់ ប៉ុន្ដែទីបំផុតក៏មកដល់មាត់ទ្វារផ្ទះរបស់ Scott ជាមួយនឹងបេសកកម្មថ្មីដែលត្រូវឲ្យគេរើកកាយអតីតកាល។ រឿងនេះផងដែរក៏នឹងក្លាយជាការណែនាំលក្ខណៈផ្លូវការចំពោះ Evangeline Lily ជាតួអង្គ The Wasp ដែលជាការផ្សាភ្ជាប់ភាពជាដៃគូនៅក្នុង MCU ដូចនៅក្នុងសៀវភៅត្លុកដែរ។ Paul Rudd, Michael Pena, Michael Douglas នឹងត្រលប់មកសម្ដែងតួអង្គក្នុង MCU របស់ពួកគេម្ដងទៀត ហើយសម្រាប់តួអង្គថ្មីនោះគឺ Laurence Fishburne នឹងសម្ដែងជាតួ Bill Foster និង Hannah John-Kamen សម្ដែងជាតួ Ghost។

ថ្ងៃចាក់បញ្ចាំង: 5 កក្កដា

នៅក្នុងទីក្រុង Los Angeles នាថ្ងៃអនាគត ឧក្រិដ្ឋជននឹងចូលស្នាក់នៅ Hotel Artemis គ្រប់គ្រោងដោយគិលានុបដ្ឋាយិកាម្នាក់ នៅពេលដែលពួកគេរងរបួស។ នៅពេលដែលចោរប្លន់ធនាគារពីរនាក់ ចូលស្នាក់នៅសណ្ឋាគារនេះជាមួយនឹងក្រុមឃាតករ ក្រុមជួញដូរអាវុធ និងមេជើងកាងដទៃទៀត វាក៏បានបង្កើតជាការរួមផ្សំគ្នាដ៏គ្រោះថ្នាក់មួយ។ ទោះបីនេះគឺជាស្នាដៃដំបូងរបស់អ្នកសរសេរប៉ារូល និងផលិតករ Drew Pearce ក៏ដោយ ក៏លោកនៅតែប្រមូលបានតួសម្ដែងដ៏ល្បីៗដូចជា Jodie Foster ជាអ្នកគ្រប់គ្រងសណ្ឋាគារនេះ ហើយក្រៅពីនេះទៀតក៏មានដូចជា Sofia Boutella, Jeff Goldblum, Jenny Slate, Zachary Quinto, Charlie Day, និង Dave Bautista ផងដែរ។

ថ្ងៃចាក់បញ្ចាំង: 6 កក្កដា

សម្រាប់រដូវក្ដៅនេះ គ្រួសារ Dracula គឺកំពុងតែត្រៀមខ្លួនទៅធ្វើដំណើរកំសាន្ដតាមរយៈកប៉ាល់ ប៉ុន្ដែបញ្ហាចាប់កើតមានឡើងនៅពេលដែល Dracula មានការលំបាកក្នុងការនៅក្រោមពន្លឺព្រះអាទិត្យ ហើយក្រោយមកគេក៏ត្រូវបានកាពីទែនកាប៉ាល់នេះ ដែលជាចៅស្រីរបស់សត្រូវចាស់ដាក់មន្ដអាគមសណ្តំទៀតផង។ អ្នកដឹកនាំ Genndy Tartakovsky មិនមានគម្រោងបង្កើតជាភាពយន្ដទីបីសម្រាប់គ្រួសារ Dracula នេះទេ ប៉ុន្ដែក្រោយមកគំនិតចាប់ផ្ដើមកើតមាននៅពេលដែលលោកបានទៅវិស្សមកាលជាមួយគ្រួសារ ហើយបែរជាជួបរឿងដ៏គួរឲ្យធុញទ្រាន់ និងមិនរីករាយ។ តារាៗចូលរួមបញ្ចូលសម្លេងរួមមានដូចជា Adam Sandler, Andy Samberg, Selena Gomez, Kevin James, David Spade, Steve Buscemi និង Keegan-Michael Key ហើយភាពយន្ដ "Hotel Transylvania 3: Summer Vacation" នេះគឺចូលរួមសរសេរដោយ Tartakovsky និងអ្នកនិពន្ធរឿង "Austin Powers" លោក Michael McCullers ផងដែរ។

ថ្ងៃចាក់បញ្ចាំង: 12 កក្កដា

ឲ្យពួកយើងអភ័យទោសផងប្រសិនបើអ្នកធុញទ្រាន់នឹងការឃើញ Dwayne "The Rock" Johnson ស្ទើរតែគ្រប់ភាពយន្ដទាំងអស់ ប៉ុន្ដែនេះជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់គាត់ ព្រោះថាភាពយន្ដថ្មីរបស់គាត់គឺនឹងចេញនៅក្នុងខែនេះហើយ។ នៅក្នុងរឿង "Skyscraper" គាត់នឹងសម្ដែងជាតួអតីតមេក្រុមជួយសង្រ្គោះផ្នែកចាប់ជម្រិតរបស់ FBI ឈ្មោះ Will Sawyer។ ដូចទៅនឹងឈ្មោះភាពយន្ដ ជីវិតរបស់គាត់គឹទាក់ទងតែនឹងអគារខ្ពស់ៗព្រោះថាបន្ទាប់ពីចាកចេញពី FBI គាត់ក៏បានប្រកបអាជីពជាអ្នកត្រួតពិនិត្យសុវត្ថិភាពឲ្យអគារខ្ពស់ៗ ហើយគាត់ថែមទាំងបានរស់នៅជាមួយនឹងគ្រួសារគាត់ នៅក្នុងអគារខ្ពស់មួយនៅទីក្រុងហុងកុងផងដែរ។ ប៉ុន្ដែការបារម្ភពីសុវត្ថិភាពរបស់អគាររបស់គាត់ ត្រូវបានថ្នាក់លើមិនខ្វល់ខ្វាយរហូតដល់អគារនេះត្រូវបានក្រុមភេរវករចូលវាយប្រហារ ហើយពេលនេះ Sawyer មិនត្រឹមតែត្រូវជួយសង្រ្គោះគ្រួសាររបស់គាត់នោះទេ គឺគាត់ត្រូវការសម្អាតឈ្មោះគាត់ទៀតផងបន្ទាប់ពីត្រូវបានគេទម្លាក់កំហុសទាំងស្រុងចំពោះការវាយប្រហារនេះទៅលើគាត់។

ថ្ងៃចាក់បញ្ចាំង: 13 កក្កដា

បួនឆ្នាំបន្ទាប់ពីភាពយន្ដដំបូង ពេលនេះ Denzel Washington និង Antoine Fuqua បានសហការគ្នាម្ដងទៀតហើយសម្រាប់ភាពយន្ត "The Equalizer 2"។ តារាផ្សេងៗទៀតដែលនឹងត្រលប់មកសម្ដែងវិញមានដូចជា Melissa Leo និង Bill Pullman ជាតួ Susan និង Brian ហើយអ្នកថ្មីៗក៏មានដូចជា Ashton Sanders, Pedro Pascal និង Jonathan Scarfe. Denzel នឹងសម្ដែងតួ Robert "Bob" McCall របស់គាត់ម្ដងទៀតដែលលើកនេះ គាត់គឺជាអ្នកបើកតាក់ស៊ី Lyft ប៉ុន្ដែក៏នៅតែស្វែងរកភាពយុត្តិធម៌ជូនអ្នកដែលត្រូវគេគៀបសង្កត់ជានិច្ច។ គាត់មិនមែនជាប្រភេទមនុស្សដែលចូលចិត្តការសងសឹកអ្វីនោះទេ ប៉ុន្ដែប្រសិនបើមនុស្សដែលគាត់ស្រលាញ់ត្រូវគេធ្វើបាប នោះគាត់មិនអាចធ្វើមិនខ្វល់បានទេ។

ថ្ងៃចាក់បញ្ចាំង: 19 កក្កដា

Cinema Online, 1 កក្កដា 2018


ភាពយន្តទាក់ទង:
Ant-Man And The Wasp (05 Jul 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Hotel Artemis (06 Jul 2018) [Showtimes] [ឃ្លីបអំពីភាពយន្ត]
Hotel Transylvania 3: A Monster Vacation (12 Jul 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Skyscraper (13 Jul 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
The Equalizer 2 (19 Jul 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង