ចំនុចពិសេស

ភាពយន្ដដែលអ្នកមិនគួររំលង ប្រចាំខែមករា 2017

អ្នកសរសេរ: Casey Lee



តើអ្នកមានគម្រោងនឹងមើលរឿងមួយណាដែរ?

ជាទូទៅ ខែមករាគឺជាខែដែលស្ទីដយ៉ូផលិតភាពយន្ដសម្រាប់ឆ្នាំថ្មី ហើយឆ្នាំថ្មី ២០១៧ នេះវិញ អ្នកស្នេហាវិស័យភាពយន្តពិតជានឹងមិនខកបំណងឡើយ ព្រោះថាមានភាពយន្ដទំនងៗច្រើនណាស់ដែលនឹងចាក់បញ្ចាំង ជាពិសេសនៅខែក្រោយនេះតែម្តង។

ទោះបីជាមិនពោរពេញទៅដោយភាពយន្ដឈ្នះពាន់រង្វាន់អ្វីច្រើនក៏ដោយ ក៏រឿងដែលនឹងចាក់បញ្ចាំងនៅខែមករាឆ្នាំថ្មីនេះនៅតែជារឿងល្អៗមើល ដោយខ្លះគឺវគ្គតរពីរឆ្នាំ ២០១៦ ទៅ ហើយនេះក៏ជាសញ្ញាមួយដែរថា ២០១៧ នឹងពាំនាំមកនូវភាពយន្ដអស្ចារ្យជាបន្តបន្ទាប់។

រឿងដែលពួកយើងនឹងលើកយកមកបង្ហាញនៅខាងក្រោម នឹងផ្លាស់ប្ដូរការតាំងចិត្តរបស់អ្នក ទោះបីជាគោលបំណងឆ្នាំថ្មី អ្នកមិនទាក់ទងនិងការមើលកុនឲ្យបានច្រើនជាងឆ្នាំចាស់ក៏ដោយ!

រឿង Railroad Tigers

កំពូលតារាជើងចាស់ លោក Jackie Chan ដូចជាកាក់កបដល់ហើយក្នុងខែមករានេះ។ គាត់មានដល់ទៅ២រឿងឯណោះសម្រាប់ខែនេះ រឿងមួយនៅដើមខែ ហើយមួយទៀតនៅចុងខែ។ "Railroad Tigers" ជារឿងកំប្លែងចិនបែបក្បាច់គុន ដឹកនាំដោយលោក Ding Sheng និយាយអំពីកម្មករផ្លូវដែកមួយរូបឈ្មោះ Ma Yuan ដែលជាមេបក្សប្រមូលផ្ដុំអ្នកតស៊ូដណ្តើមឯករាជ្យ ពីពួកអាណានិគមជប៉ុននៅសម័យនោះ។ នៅក្នុងខ្សែភាពយន្ដស្រដៀង Robin Hood នេះ ដោយ Yuan ចេះដឹងច្រើនពីប្រព័ន្ធរថភ្លើងនៅទីនោះ គាត់ក៏បានកម្ទេចផែនការរបស់ពួកជប៉ុនហើយដណ្ដើមយកស្បៀងទៅផ្គត់ផ្គត់ឲ្យជនក្រីក្រវិញ។ ក្រៅពី Huang Zitao ក្នុងរឿងនេះក៏មានតួកុនប្រុសស្អាត ស្រស់ សង្ហា ល្បីៗជាច្រើន ហើយក៏មិនភ្លេចលោក Jackie Chan ផ្ទាល់ផងដែរ ដូច្នេះហើយ កុំភ្លេចទៅមើលណា!

General Release Date: 3 January

រឿង La La Land

នាងជាតារាសម្ដែងថ្មីម្នាក់ រីឯតួប្រុសវិញគឺជាតន្រ្ដីករព្យាណូចង្វាក់ jazz មួយរូប ហើយតួអង្គទាំងពីរនាក់កំពុងព្យាយាមសម្រេចសុបិនរបស់គេនៅលើទឹកដីនៃក្ដីស្រមៃគឺទីក្រុង Los Angeles ។ ពួកគេបានជួបគ្នាដោយចៃដន្យ ហើយ Mia និង Sebastian ពេញចិត្តនឹងភាពជិតស្និទ្ធគ្នាហើយបានជម្រុញគ្នាឲ្យសម្រេចបំនងរៀងៗខ្លួន។ ប៉ុន្ដែនៅពេលដែលពួកគេទទួលបានជោគជ័យហើយ តើពួកគេអាចនឹងបន្តដំនើររួមផ្លូវគ្នានេះទៀតទេ? ល្ខោនភាពយន្ដមិនបានបាត់បង់ទៅណាទេ ហើយថែមទាំងបន្ថែមនូវតន្រ្ដី ក្បាច់រាំថ្មីៗនិងតួអង្គប្លែកៗទៀងផង។ ល្ខោនភាពយន្ដសម័យនេះលែងដូចជំនាន់មុនទៀតហើយ គឺមិនមែនសេរ៊ីរាំច្រៀងពីមួយបទទៅមួយបទ ដកដង្ហើមមិនទាន់នោះទេ។ "La La Land" នេះជាស្នាដៃទី ២ របស់អ្នកដឹកនាំ ដែលភាពយន្ដបែបរំលឹកពីអតីតកាលគាត់មួយនេះប្រហែលជិតទទួលបានពាន ហើយ។ នេះជាខ្សែភាពយន្ដលើកទី ៣ ហើយដែល Emma Stone និង Ryan Gosling បានសម្ដែងរួមគ្នាតាំងពីរឿង "Crazy, Stupid, Love" មក។

General Release Date: 4 January

រឿង Arrival

បន្ទាប់ពីមានយាន្តអាវកាសពួកមនុស្សក្រៅភពមកពាសពេញពិភពលោកហើយ គេក៏បានរៀបចំ ភា្នក់ងារមួយក្រុមដើម្បីស្វែងរកវិធីទាក់ទងឆ្លើយតបជាមួយពួកនោះដើម្បីដឹងថាពួកគេចង់បានអ្វីអោយប្រាកដ។ សាស្រ្ដាចារ្យអក្សរសាស្រ្ត Louise Banks ត្រូវបានបញ្ជួនជាអ្នកទីមួយទៅចចារជាមួយពួកមនុស្សក្រៅភពនៅក្នុងយានអាវកាសរបស់គេនោះ ដើម្បីបញ្ជាក់ថាពួកនោះធ្វើដំនើរមកផែនដីដោយគ្មានបំនងអាក្រក់ចង់ព្យាបាទអ្វីឡើយ។ រឿងនេះគឺជាភាពយន្ដថ្មីបន្ទាប់ពីរឿង "Sicario" នៅឆ្នាំ២០១៥ របស់គាត់ ហើយតាមពិតទៅ រឿង "Arrival" នេះគេគ្រោងសម្រាប់ឆ្នាំ២០១៦នេះទេ ប៉ុន្ដែសម្រាប់ប្រទេសយើងគឺទាល់តែ២០១៧ទើបគេចាក់បញ្ចាំង។ ភាពយន្ដនេះដែរគឺ ជាស្នាដៃបែប sci-fi ទីមួយរបស់លោក (ហើយក៏នឹងមានបន្តទៀតនៅថ្ងៃក្រោយ ព្រោះភាពយន្ដភាគបន្តរបស់រឿង "Blade Runner" ទើបតែបញ្ចប់ការថតថ្មីៗនេះ) ប៉ុន្ដែកុំសង្ឃឹមថានឹងបានឃើញ Villeneuve ជាតួកំសាកៗពេលដែលចចារជាមួយពួកមនុស្សក្រៅភពអោយសោះណា។ Amy Adams និង Jeremy Renner បានសម្រាកពីកាតាព្វកិច្ចជា superhero របស់គេមួយរយៈដើម្បីមកសង្រោ្គះផែនដីនិងសម្ដែងជាតួឯកក្នុងរឿងនេះ ហើយតួរងវិញនឹងសម្ដែងដោយ Forest Whitaker ។ ទោះបីជារឿងនេះយកតាមរឿងខ្លីរបស់ Ted Chiang ក៏ដោយ រឿង "Arrival" នេះប្រហែលជាមានសារអប់រំយ៉ាងច្រើនអំពីមនុស្សជាតិផ្ទាល់ជាងការស្វែងយល់ពីមនុស្សក្រៅភព។

General Release Date: 5 January

រឿង Suddenly 20

ភាពយន្ដកំប្លែងថៃនេះគឺជារឿង ដែលថតឡើងវិញតាមរឿងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺ "Miss Granny" ។ យាយ Pam នេះគឺជាស្រ្តីចំណាស់រឹងរូសវ័យ ៧០ ឆ្នាំម្នាក់ដែលត្រូវកូនរៀបចំបញ្ជូនទៅមណ្ឌលចាស់ជរា ប៉ុន្ដែនៅពេលគាត់ចូលទៅថតរូបនៅហាងរូបថតមួយ ចៃដន្យអីស្រាប់តែគាត់ត្រលប់ទៅស្រីក្រមុំវ័យ២០ឆ្នាំវិញ! ដោយគាត់បានក្លាយជាមនុស្សថ្មីបែបនេះ គ្មានអ្នកណាអាចចំណាំគាត់បានទេ ហេតុនេះហើយយាយ Pam មានឱកាសទី ២ ក្នុងការរស់ម្ដងទៀត។ តារាសម្ដែងក្នុងរឿងនេះរួមមាន Davika Hoorne, Saharat Sandkapreecha និង Kritsanapoom Pibulsonggram ផងដែរ បែបនេះ ធានាថាដឹងតែសើចចុកពោះទៀតហើយ។

General Release Date: 12 January

រឿងSword Master

ភាពយន្ដ 3D បែបក្បាច់គុណ គឺជាភាពយន្ដចាំបាច់ត្រូវតែមើលមិនគួររំលងទេ ជាពិសេសសម្រាប់អ្នកចូលចិត្តឈុតឆាកវាយប្រហារយ៉ាង រហ័សរហួន និងប៉ិនប្រសប់។ នៅក្នុងរឿងរបស់ Derek Yee មួយនេះ វីរបុរសកាន់ដាវមួយរូប ធុញទ្រាន់នឹងដាវរបស់គាត់ដែលតែងតែនាំមកនូវភាពចង្រៃឥតឈប់ឈរ ហេតុនេះហើយគាត់ក៏បានលាឈប់កាន់ដាវនោះទៀត។ ប៉ុន្ដែនៅពេលដែលភាពសុខសាន្តរបស់គាត់ត្រូវបានរំខានដោយពួកសត្រូវ គាត់ត្រូវតែដាច់ចិត្តចាប់កាន់ដាវនោះម្ដងទៀតដើម្បីបង្រ្កាបភាពចលាចលទាំងអស់នោះ។

General Release Date: 19 January

រឿង xXx: The Return of Xander Cage

អត្តពលិករ និងអ្នកប្រឆាំងរាជរដ្ធាភិបាល Xander Cage ដែលបាននិរទេសខ្លួនចេញពីមាតុភូមិហើយដែលគេគិតថាស្លាប់បាត់ហើយនោះ ពេលនេះបានត្រលប់មកវិញដោយសារមានបេសកកម្មពិសេសមួយទៀតត្រូវបំពេញ គឺទៅដណ្ដើមយក Pandora's Box ដែលជាអាវុធដ៏គ្រោះថ្នាក់មួយពីមនុស្សប្រុសម្នាក់ឈ្មោះ Xiang។ តាំងពីរឿង "xXx: State of the Union" កាលពីឆ្នាំ២០០៥ មក គាត់មិនបានចូលរួមសម្ដែងក្នុងរឿងភាគអ្វីផ្សេងទេ ប៉ុន្ដែគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ហើយត្រួវគេស្គាល់ច្រើនតាមរយៈរឿងសេរ៊ី "Fast & Furious" ។ គាត់ត្រលប់មកសម្ដែងក្នុងរឿងនេះវិញជាតួឯក ដែលគួរឲ្យចូលចិត្តមួយរូប ហើយបើតួអាក្រក់ៗវិញគឺសុទ្ធតែតួមុខគេស្គាល់ស្រាប់តែម្ដងដូចជា Donnie Yen សម្ដែងជាតួ Xiang និង Samuel L. Jackson ជាតួភ្នាក់ងារចាំចាត់ការសម្លាប់ Xander រីឯ Deepika Padukone, Nina Dobrev, Ruby Rose និង Toni Collette ក៏រួមគ្នាបង្កើតជាក្រុមមួយដែរ។ បើសិនជាឈុតខ្លីរបស់រឿង "The Fate of the Furious" ធ្វើឲ្យអ្នកបារម្ភថា Diesel បានក្លាយជាតួអាក្រក់ហើយ កុំភ័យព្រោះ "The Return of Xander Cage" នឹងរំលឹកអ្នកថាគាត់នៅតែជាតួល្អម្នាក់ដដែលទេ។

General Release Date: 19 January

រឿង Kung Fu Yoga

នៅពេលកូនសោរកេះកំណប់ Magadha ត្រូវបានចោរលួចហើយ គេរៀបយកទៅដេញថ្លៃលក់នៅឯឌូបៃ ហើយ Jack ដែលជាអ្នកបុរាណវិទូចិន បានរួមដៃគ្នាជាមួយនឹង សាស្រ្ដាចារ្យ Ashmita និង Kyra ជំនួយការរបស់គាត់ ដើម្បីទៅដណ្ដើមកូនសោរនោះពីមេទ័ពប្រឆាំងមកវិញ។ រឿងនេះជាភាពយន្ដលោក Jackie Chan ទី២ហើយសម្រាប់ខែមករានេះ។ ដឹកនាំដោយ Stanley Tong ដែលជាអ្នកណែនាំពិភពលោកឲ្យស្គាល់ Jackie Chan ពួកគេបានជួបគ្នាសារជាថ្មីម្ដងទៀតដើម្បីនាំពួកយើងទៅកាន់ប្រទេស ឥណ្ឌា ទីបេ និងចិនតាមរយៈខ្សែរឿងមួយនេះ។ ក្នុងស្នាដៃផលិតរួមគ្នារវាងភាគីចិន និងឥណ្ឌាមួយនេះក៏មានចូលរួមសម្ដែងដោយតួកុនឥណ្ឌាល្បីៗដែរ រួមមាន Amyra Dastur និង Disha Patani ដែលសម្ដែងជាដៃឆ្វេងដៃស្ដាំរបស់គាត់។

General Release Date: 27 January

រឿង Journey to the West 2

នេះជាភាពយន្ដភាគបន្តរបស់រឿង "Journey to the West" ដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣ រឿងនេះដឹកនាំដោយលោក Tsui Hark និងសរសេរដោយ Stephen Chow ។ នៅក្នុងរឿង "Journey to the West 2" នេះ លោកសង្ឈ Tang និងសាវ័ក ៣ អង្គរបស់គាត់ នឹងបន្តដំនើរឆ្ពោះទៅកាន់ភាគខាងលិច ប៉ុន្ដែនៅតាមផ្លូវ គាត់បានជួបប្រទះនឹងពពួកខ្មោចបិសាចនិងមហន្តរាយយ៉ាងច្រើនដែលតាមរុករានដំនើររបស់ពួកគេ។ តើរឿងនេះ នឹងល្អមើលដូចរឿងទី ១ ដែរឬទេ? បើចង់ដឹងថារឿងនេះយ៉ាងណា កុំភ្លេចទៅមើលតាមរោងកុននានាអោយបានគ្រប់គ្នាណា!

General Release Date: 28 January

រឿង Jailbreak

នេះ ជាភាពយន្ដខ្មែរដែលមានការទន្ទឹងរងចាំយ៉ាងខ្លាំងជាងគេបង្អស់ក្នុងប្រវិត្តសាស្រ្ដភាពយន្ត ដែលផលិតក្នុងស្រុក។ រឿងបែបវាយ ប្រយុទ្ធគ្នា ជាពិសេសដោយប្រើក្បាច់គុណខ្មែរល្បុកត្តោនេះ ដឹកនាំដោយអ្នកដឹកនាំរឿង "Hanuman" គឺលោក Jimmy Henderson ហើយនេះគឺអាចនឹងក្លាយជាមោទនភាពនិងកិត្តិយសដ៏ធំមួយ តំនាងឲ្យវិស័យកុននៅប្រទេសកម្ពុជា។ រឿងនេះនិយាយអំពីស្ថានភាពដ៏ចលាចល និងច្របូកច្របល់នៅក្នុងពន្ធធនាគារមួយបន្ទាប់ពី Playboy បងធំនៃក្រុមសង្គមងងឹត Butterfly Gang បានយល់ព្រមធ្វើសាក្សីប្រឆាំងនឹងកូនចៅរបស់គេ ដើម្បីទទួលបានការដាក់ទោសស្រាល។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺ Playboy នេះគ្រាន់តែជាមេម្នាក់តែប៉ុណ្ណោះ ហើយនៅពេលដែលក្រុមភ្នាក់ងារ SWAT និងនាយទាហានបារាំងម្នាក់ នាំគាត់ទៅកាន់គុកសុវត្ថិភាពខ្ពស់ដែលហៅថា Prey Klaa នោះ បងធំជាងគេគឺ Butterfly Gang បានតាមវាយប្រហារសម្លាប់ Playboy។ តើអ្នកដែលចូលរួមក្នុងបេសកកម្មនេះទាំងអស់អាចចេញផុតពីគុកនេះវិញដោយនៅរស់រានមានជីវិតដែរឬទេ? តារាសម្ដែង លោក Jean-Paul Ly នឹងសម្ដែងជាតួឯកនៃភាពយន្ដមួយនេះ ហើយរឿងដ៏គួរអោយរំជើបរំជួលមួយនេះក៏ចូលរួមសម្ដែងដោយតារាសម្ដែងផ្សេងៗទៀតដែរដូចជា លោក Savin Phillip, Dara Our, Céline Tran, Tharoth Sam និង Sisowath Siriwudd ។

General Release Date: 31 January

Cinema Online, 1 មករា 2017


ភាពយន្តទាក់ទង:
Railroad Tigers (Mandarin) (03 Jan 2017)
La La Land (CIFF) (04 Mar 2017)
Arrival (05 Jan 2017)
Sword Master (Khmer) (19 Jan 2017)
Suddenly 20 (Khmer) (12 Jan 2017)
xXx: The Return Of Xander Cage (19 Jan 2017)
Kung Fu Yoga (English / Mandarin) (27 Jan 2017)
Journey To The West 2 (Mandarin) (28 Jan 2017)
Jailbreak (CIFF) (Khmer) (04 Mar 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង