ចំនុចពិសេស

ភាពយន្តមិនគួររំលងប្រចាំខែធ្នូ ឆ្នាំ2017

អ្នកសរសេរ: Casey Lee



មានគំរោងទៅមើលរឿងមួយណាដែរ?

ស្ងាត់ៗដល់ខែចុងក្រោយគេនៃឆ្នាំ 2017 នេះបាត់! ប៉ុន្ដែទោះបីជាខែចុងក្រោយគេមែន ភាពយន្ដដែលត្រូវចាក់បញ្ចាំងនៅក្នុងខែនេះគឺដូចជាមិនទាន់ដាច់ចិត្តឲ្យឆ្នាំនេះកន្លងផុតទៅទេ!

ក្រៅពីភាពយន្ដ Star Wars ដែលជាប្រពៃណីចុងឆ្នាំដូចឆ្នាំមុនៗ ដែលនឹងធ្វើអោយអ្នកគាំទ្ររំជើបរំជួលមិនបាត់នោះ ក៏នៅមានភាពយន្ដខ្នាតធំផ្សេងៗយ៉ាងច្រើនទៀតដែលមើលទៅសមតែចាក់បញ្ចាំងនៅរដូវក្ដៅ ប៉ុន្ដែត្រូវបានគេទុកមកចាក់បញ្ចាំងនៅរដូវរងារនេះដើម្បីកុំឲ្យកៅអីនៅរោងកុនត្រជាក់ឯកាពេកហ្នឹងណា!

សំរាប់ឪពុកម្ដាយដែលមិនចង់នាំកូនៗទៅទស្សនា Jedi ប្រយុទ្ធគ្នានៅក្នុងលំហទេ ក៏នៅមានភាពយន្ដជាច្រើនទៀតសំរាប់ជ្រើសរើសដែរ។ ហើយបើសិនអ្នកមិនមែនជាឪពុកម្ដាយបែបទំនើប ទាន់សម័យក៏ដោយ ក៏មានភាពយន្ដរំលឹកអំពីអតីតកាលដែលអ្នកអាចនាំកូនៗទៅទស្សនាកំសាន្ដបានដែរ។

នេះជាការណែនាំភាពយន្ដប្រចាំខែចុងក្រោយគេហើយសំរាប់ឆ្នាំ 2017 នេះ។ ជួបគ្នាឆ្នាំក្រោយណា!

August Pullman គឺជាកុមារអាយុ 11 ឆ្នាំម្នាក់ដែលមានអាការជំងឺ Treacher Collins ដែលមានធ្វើឲ្យគេត្រូវរៀននៅផ្ទះតាំងពីកើតមកម្ល៉េះ។ នៅពេលដែលឪពុកម្ដាយគេសំរេចចិត្តបញ្ជូនឲទៅរៀននៅសាលាធម្មតា Auggie ត្រូវឆ្លងកាត់ការខ្លាចមនុស្សមនុស្ស និង ទីសាធារណដោយសារជំងឺរបស់គេនេះដើម្បីបានរស់នៅជីវិតជាលក្ខណពេញលេញដូចអ្នកដទៃ។ ផ្អែកតាមសៀវភៅរឿងរបស់លោក R.J. Palacio ភាពយន្តអំពីក្មេងប្រុសដ៏អស្ចារ្យមួយរូបនេះគឺបានបន្ថែមភាពអស្ចារ្យមួយកំរិតទៀតតាមរយៈការរើសតួអង្គសម្ដែងដោយ Julia Roberts និង Owen Wilson ហើយរិតតែពិសេសគឺដឹកនាំដោយ Stephen Chbosky ហើយនេះជាស្នាដៃដឹកនាំទីពីររបស់គាត់ បន្ទាប់ពីការដឹកនាំក្នុងរឿង "Perks of Being a Wallflower" ដែលថតតាមលំនាំរបស់គាត់ផ្ទាល់។

ចាក់បញ្ចាំងនៅថ្ងៃទី: 7 ធ្នូ

អ្នកគាំទ្ររឿងសេរ៊ី Star Wars ត្រៀមខ្លួនទទួលកាដូភាពយន្ដថ្មីមួយទៀតហើយដូចជាប្រពៃណីមូយឆ្នាំម្ដង ហើយលើកនេះគឺជាភាពយន្ដថ្មី វគ្គបន្ដពីរឿង "The Force Awakens" ចេញក្នុងឆ្នាំ 2015។ រៀងរ៉ាវច្រើនណាស់បានកើតឡើងនៅពីក្រោយការផលិតភាពយន្ដមួយនេះ ក្នុងនោះរួមមានទាំងការលាចាកលោកដ៏អកុសលរបស់ Carrie Fisher ផងដែរ។ រឿងនេះគឺនឹងជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់ហើយសំរាប់ភាពយន្តសេរ៊ីនេះ ដោយផលិតករបានសំរេចចិត្តថានឹងមិនប្រើប្រាស់ការកាត់តដើម្បីបញ្ចូលតួអង្គគាត់ទៀតទេសំរាប់ភាពយន្ដវគ្គក្រោយៗទៀត។ Boyega, Daisy Ridley, Adam Driver និង Oscar Issac គឺនឹងធ្វើការត្រលប់មកវីញជាតួអង្គសំខាន់ៗនៅក្នុងភាពយន្ដនេះ ហើយ Mark Hamill ទីបំផុតនឹងឆ្លើយសំនួរទាក់ទងនឹងថាតើ Jedi ចុងក្រោយគេបង្អស់នឹងក្លាយជាយ៉ាងណា ស្របពេល Benicio del Toro នឹងសម្ដែងជាតួអង្គសម្ងាត់មួយដែលអាចធ្វើឲ្យហ្គាឡាក់ស៊ីរញ្ជួយទៀតផង។ នេះគឺជាភាពយន្ដ "Star Wars" ដំបូងគេដែលដឹកនាំដោយអ្នកដឹកនាំ Rian Johnson ដែលពេលនេះកំពុងតែត្រូវប៉ាន់បន្ទាប់ពីភាពយន្ដកាលពីឆ្នាំ 2012 របស់គាត់ រឿង "Looper"។ យើងនឹងបានឃើញថា Star Wars ក្នុងកែវភ្នែកនិងក្ដីស្រមៃគាត់យ៉ាងណា។

ចាក់បញ្ចាំងនៅថ្ងៃទី: 14 ធ្នូ

20 ឆ្នាំក្រោយពីការផ្សងព្រេងបែបល្បែងក្តារនេះចាប់កំណើត ពេលនេះភាពយន្ដវគ្គបន្ដបានមកដល់ហើយ ទោះបីជាបន្ទាប់ពីមរណភាពរបស់លោកលោក Robin Williams ហ្វេនគាំទ្រភាពយន្ដដើមនេះបាត់បង់ទឹកចិត្តទៅមើលវគ្គបន្ដនេះក៏ដោយ។ រឿងនេះមិនមែនជារឿងវគ្គបន្ដចំៗតពីរឿងកាលពីឆ្នាំ 1995 ក៏ដោយ ព្រោះថានិងគ្មានតួអង្គដូចគ្នាទេ ប៉ុន្ដែសាច់រឿងគឺនៅតែទាក់ទងនឹងក្មេងជំទង់ៗមួយក្រុមដែលត្រូវស្រូបចូលទៅកាន់ពិភព Jumanji ហើយលើកនេះគឺតាមរយៈវីដេអូហ្គេម។ ច្បាស់ណាស់ដែលពួកគេព្យាយាមបន្ថែមភាពកំប្លែងសំណើចទៅក្នុងរឿងនេះ ដោយអ្នកដឹកនាំរឿង "Sex Tape" និង "Bad Teacher" លោក Jake Kasdan កាន់កាប់ភាពយន្ដមួយនេះ ប៉ុន្ដែបើនិយាយតាមត្រង់ទៅ មានតួ Dwayne Johnson និង Kevin Hart សម្ដែងរួមគ្នាហើយ អត់ទៅមើលមិចបាន?

ចាក់បញ្ចាំងនៅថ្ងៃទី: 21 ធ្នូ

តើគោជល់មួយមានជំរើសអ្វីនៅពេលដែលអ្វីគ្រប់យ៉ាងដែលគេចង់បានគឺគ្រាន់តែចង់រស់នៅជីវិតមួយដ៏សាមញ្ញនិងស្ងប់ស្ងាត់ ប៉ុន្ដែបែជាត្រូវគេបង្ខំឲចូលសង្វៀនដេញជល់អ្នកបក់ក្រណាត់ក្រហមនោះ? ដកស្រង់ពីសៀវភៅរឿងកុមារ "The Story of Ferdinand" កាលពីឆ្នាំ 1963 គោមួយក្បាលនេះគឺជាគោយ៉ាងរមទម្យ និងស្លូតបូតមួយក្បាលតាំងពីកំនើតមកម្ល៉េះ ហើយទោះបីជាគេធំធាត់រូបរាងក្លាយជាគោដ៏ធំនិងរឹងមាំមួយក៏ដោយ ក៏គេនៅតែពេញចិត្តជីវិតស្ងប់ស្ងាត់បែបនេះ។ ប៉ុន្ដែនៅពេលដែលត្រូវគេច្រឡំថាជាគោជល់ គោនេះត្រូវសំរេចចិត្តរវាងថាតើប្រយុទ្ធដណ្ដើមយកសេរីភាពវិញ ឬ ក៏ត្រូវបន្ដធ្វើជាគោស្លូតបូតនេះទៀត?

ចាក់បញ្ចាំងនៅថ្ងៃទី: 22 ធ្នូ

ចាប់ផ្ដើមពីភាពយន្ដដែលទទួលភាពជោគជ័យយ៉ាងមហិមាទាំងមិនបានរំពឹងទុកកាលពីឆ្នាំ 2012 ពេលនេះបានខិតមកដល់ទីបញ្ចប់ហើយជាមួយនឹងក្រុម Barden Bellas ជួបជុំគ្នាជាលើកចុងក្រោយបំផុត។ បន្ទាប់ពីបញ្ចប់ការសិក្សាហើយ សមាជិកទាំងអស់កំពុងតែជួបការលំបាកក្នុងការប្រកបការងារនិងបន្ដជីវិតជាមនុស្សពេញវ័យរបស់ពួកគេ ដូច្នេះនៅពេលដែល Aubrey បោះគំនិតឲពួកគេជួបជុំគ្នាម្ដងទៀតដើម្បីទៅសម្ដែងជូនក្រុមទាហ៊ានអាមេរិកដែលកំពុងតាំងទីនៅទ្វីបអឺរ៉ុប ពួកគេនឹងជួបនឹងការប្រកួតប្រជែងជាមួយក្រុមដែលប្រើឧបករណ៍តន្រ្ដីផ្ទាល់។ ក្រុមតន្រ្ដីនារីមួយនេះបានត្រៀមខ្លួនរួចរាល់ហើយសំរាប់ការសម្ដែងបែបacapella ជាលើកចុងក្រោយនេះ។ Elizabeth Banks បានផ្ទេរតំណែងអ្នកដឹកនាំរឿងឲ្យទៅ Trish Sie ដែលដឹកនាំ "Step Up All In" ហើយ Kay Cannon គឺទទួលផ្នែកសរសេរប៉ារូលសំរាប់ភាពយន្ដទីបីនេះ។ ភាពយន្ដនេះគឺប្រហែលជាលើកចុងក្រោយហើយដែលយើងនឹងបានទស្សនាក្រុមតន្ត្រី acapella នារីនេះ ដូច្នេះកុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នាណា!

ចាក់បញ្ចាំងនៅថ្ងៃទី: 28 ធ្នូ

ដំនើរផ្សងព្រេងរបស់ខ្លាឃ្មុំជនជាតិ Peruvian និយាយភាសាអង់គ្លេស Paddington នេះនឹងបន្តក្នុងភាពយន្តនេះដែលតពីរឿងវគ្គមុនកាលពីឆ្នាំ 2014 ។ បន្ទាប់ពីចូលខ្លួនរស់នៅជាមួយគ្រួសារ Brown នៅឯ Windsor Gardens ពេលនេះ Paddington បានក្លាយជាសមាជិកដ៏ល្បីល្បាញមួយនៅក្នុងសហគមន៍នេះ។ ថ្ងៃមួយ ខ្លាឃ្មុំនេះបានសំរេចចិត្តចូលធ្វើការមួយដើម្បីយកប្រាក់ទៅទិញកាដូដ៏ល្អឥតខ្ចោះមួយសំរាប់ខួបកំណើត 100 ឆ្នាំរបស់មីងLucy របស់គេ។ ប៉ុន្តែបញ្ហាចាប់ផ្ដើមកើតឡើងនៅពេលដែល Paddington មិនត្រឹមតែត្រូវចោរលួចកាដូរនោះបាត់ទេ ប៉ុន្ដែត្រូវគេចោទថាជាចោរលួចហើយត្រូវជាប់គុកទៀត!

ចាក់បញ្ចាំងនៅថ្ងៃទី: 29 ធ្នូ

Cinema Online, 1 ធ្នូ 2017


ភាពយន្តទាក់ទង:
Star Wars: The Last Jedi (14 Dec 2017) [Showtimes] [Trailers]
Jumanji: Welcome To The Jungle (21 Dec 2017) [Trailers]
Paddington 2 (29 Dec 2017) [Trailers]
Pitch Perfect 3 (28 Dec 2017) [Trailers]
Ferdinand (22 Dec 2017) [Trailers]
Wonder (07 Dec 2017) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង