ចំនុចពិសេស

ភាពយន្តដែលយើងទន្ទឹងរង់ចាំទាំង 20 ក្នុងឆ្នាំ 2018

អ្នកសរសេរ: Casey Chong



ខ្សែភាពយន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំមួយចំនួនដែលអ្នកគួររង់ចាំទស្សនាក្នុងឆ្នាំ 2018!

ឆ្នាំថ្មីស្រឡាង មានន័យថាការមកដល់នៃខ្សែភាពយន្តថ្មីៗជាច្រើនដែលរង់ចាំទស្សនិកជនទៅទស្សនានៅឯរោងកុននានា។ ជាមួយខ្សែភាពយន្តជាច្រើនរឿងក្នុងអំឡុងពេលចំនួន 12 ខែ ពួកយើងបានបង្រួមពួកវាសម្រាប់អ្នកហើយជ្រើសយកចំនួន 20 (ពួកយើងមិនអាចទប់ទល់ការបន្ថែមខ្សែភាពយន្តពីរទៀតទៅក្នុងបញ្ជីនេះ) នៃខ្សែភាពយន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំបំផុតដែលអ្នកគួររង់ចាំទស្សនា។ ដូចនេះ ខ្សែភាពយន្តទាំងនេះរួមមាន:

1. "Black Panther"

Chadwick Boseman ត្រឡប់មកសម្តែងជា T'Challa ឬ Black Panther នៅក្នុងខ្សែភាពយន្ត Marvel ផ្ទាល់ខ្លួនដំបូងបំផុតរបស់គាត់ គឺ "Black Panther"។

តើវានិយាយពីអ្វី?: បន្ទាប់ពីមរណភាពនៃឪពុករបស់គាត់ក្នុង "Captain America: Civil War" (ឆ្នាំ 2016), T'Challa ឬ Black Panther (សម្តែងដោយ Chadwick Boseman) បានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដើម្បីឡើងសោយរាជ្យជាស្តេចអង្គថ្មីនៃ Wakanda។ ប៉ុន្តែ គាត់បានជួបជាមួយការគម្រាមកំហែងថ្មីមួយដោយសត្រូវរបស់គាត់កំពុងព្យាយាមវាយលុកកំទេចអាណាចក្ររបស់គាត់។

តើវាមានអ្វីអស្ចារ្យ?: ការណែនាំបង្ហាញខ្លួនរបស់ Chadwick Boseman ជា Black Panther គឺជាចំណុចសំខាន់មួយក្នុង "Captain America: Civil War" កាលពីពីរឆ្នាំមុន។ ជាមួយក្រុមតារាសម្តែងដ៏អស្ចារ្យដែលរួមមាន Michael B. Jordan, Lupita Nyong'o, Daniel Kaluuya និង Forest Whitaker ខ្សែភាពយន្ត "Black Panther" មើលទៅមានភាពរឹងមាំល្អក្រោមការដឹកនាំរបស់ Ryan Coogler។ យ៉ាងណាមិញ គាត់បានបង្ហាញពីសមត្ថភាពដ៏ពូកែជាមួយការដឹកនាំខ្សែភាពយន្តបែបជីវប្រវត្តិដ៏ក្លាហាននៃ Oscar Grant III ក្នុង "Fruitvale Station" និងខ្សែភាពយន្តវគ្គថ្មីទៅនឹង "Rocky" គឺ "Creed" ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង។ វាពិតជាគួរឲ្យចាប់អារម្មណ៏ក្នុងការរង់ចាំមើលថាតើគាត់នឹងមានអ្វីអស្ចារ្យក្នុងស្នាដៃដឹកនាំខ្សែភាពយន្តដែលប្រើប្រាស់ដើមទុនផលិតដ៏ច្រើនដំបូងរបស់គាត់មួយនេះ។

2. "Annihilation"

Natalie Portman (ខាងឆ្វេង) ក្នុងឈុតមួយពី "Annihilation"។

តើវានិយាយពីអ្វី?: ពឹងផ្អែកទៅលើសៀវភៅឈ្នះពានរង្វាន់ដែលមានចំណងជើងដូចគ្នាដែលត្រូវបានសរសេរដោយ Jeff VanderMeer ខ្សែភាពយន្ត "Annihilation" និយាយពីជីវវិទូមួយរូបឈ្មោះ Lena (សម្តែងដោយ Natalie Portman) ដែលបានដឹកនាំបេសកកម្មដ៏ចម្លែកមួយដែលអ្វីៗខុសពីការស្មានទាំងអស់។

តើវាមានអ្វីអស្ចារ្យ?: ពីរពាក្យ: Alex Garland។ បួនឆ្នាំមុន គាត់បានបង្ហាញមុខជាមួយការដឹកនាំលើកដំបូងដ៏ប្លែកភ្នែកជាមួយ "Ex Machina" ដែលត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តដែលបង្ហាញពីសមត្ថភាពសម្តែងដ៏អស្ចារ្យរបស់ Alicia Vikander។ ខ្សែភាពយន្តមួយនេះក៏បានបង្ហាញពីភាពឆ្លាតវៃរបស់ Garland ក្នុងការដឹកនាំខ្សែភាពយន្តបែប sci-fi ដែលអាចបំផុសគំនិតរបស់ទស្សនិកជនផងដែរ។ "Annihilation" នឹងឃើញ Garland ដើរតាមគន្លងដដែលហើយសម្រាប់អ្នកស្រឡាញ់ចូលចិត្តភាពយន្តបែប sci-fi ខ្សែភាពយន្តដែលនឹងចេញឆាប់ៗរបស់គាត់មួយនេះគឺពិតជាគួរឲ្យទន្ទឹងរង់ចាំទស្សនា។

3. "Red Sparrow"

Jennifer Lawrence សម្តែងជាចារនារីជនជាតិរុស្សី ឈ្មោះ Dominika Egorova នៅក្នុង "Red Sparrow"។

តើវានិយាយពីអ្វី?: ពឹងផ្អែកទៅលើសៀវភៅប្រលោមលោកសរសេរដោយ Jason Matthews ដែលមានចំណងជើងដូចគ្នា Jennifer Lawrence នឹងសម្តែងជា Dominika Egorova ជាអ្នករាំរបាំបាទ្បេជនជាតិរុស្សី ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស៊ើបការណ៍សម្ងាត់របស់រុស្សីមួយដើម្បីក្លាយជាចារនារី។

តើវាមានអ្វីអស្ចារ្យ?: ខ្សែភាពយន្តនេះជាការជួបជុំគ្នារវាងអ្នកដឹកនាំរបស់ "The Hunger Games" គឺ Francis Lawrence និងតារារបស់វាគឺ Jennifer Lawrence។ តាមរយៈឃ្លីបខ្លីៗរបស់វា ខ្សែភាពយន្ត "Red Sparrow" នឹងអាចជាខ្សែភាពយន្ត "Atomic Blonde" ក្នុងឆ្នាំនេះ។

4. "Tomb Raider"

Alicia Vikander ជា Lara Croft ថ្មីក្នុងខ្សែភាពយន្តថតឡើងវិញនៃ "Tomb Raider"។

តើវានិយាយពីអ្វី?: ក្នុងខ្សែភាពយន្តថតឡើងវិញនៃវីដេអូហ្គេមដ៏ល្បីល្បាញមួយនេះ Lara Croft (សម្តែងដោយ Alicia Vikander) នឹងដឹកនាំបេសកកម្មដំបូងរបស់នាងជាបុរាណវត្ថុវិទូដែលបានក្លាយជាអ្នកផ្សងព្រេង ក្នុងការគាស់រកអាថ៌កំបាំងសម័យបុរាណមួយ។

តើវាមានអ្វីអស្ចារ្យ?: វាគួរដល់ពេលដែលយើងទទួលបានខ្សែភាពយន្ត "Tomb Raider" ថ្មីមួយហើយ បន្ទាប់ពីខ្សែភាពយន្តសម្តែងដោយ Angelina Jolie ទាំងពីររឿងកាលពីដើមឆ្នាំ 2000។ ខ្សែភាពយន្តវគ្គបន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំមួយនេះពឹងផ្អែកទៅលើវីដេអូហ្គេមឆ្នាំ 2013 របស់ Crystal Dynamics ជាចំណុចចាប់ផ្តើម ហើយវាគឺជារបៀបដ៏ឆ្លាតមួយក្នុងការណែនាំតួអង្គ Lara Croft ដ៏ល្បីឈ្មោះរូបនេះទៅកាន់ទស្សនិកជនសម័យថ្មី។ កាលពីដំបូង Alicia Vikander ហាក់ដូចជាជម្រើសដែលមិនអាចទុកចិត្តបានមួយ ប៉ុន្តែបន្ទាប់ពីបានទស្សនាឃ្លីបខ្លីដំបូងរបស់ភាពយន្ត នាងប្រហែលជាបេក្ខជនដ៏ល្អបំផុតក្នុងការសម្តែងតួអង្គមួយនេះ។

5. "Pacific Rim: Uprising"

ដល់ពេល mecha time ម្តងទៀតហើយក្នុង "Pacific Rim: Uprising"។

តើវានិយាយពីអ្វី?: Jake Pentecost (សម្តែងដោយ John Boyega) ដែលជាកូនប្រុសរបស់ General Stacker Pentecost នឹងដឹកនាំក្រុមសម័យថ្មីនៃអ្នកបើកបរ Jaeger រួមជាមួយ Mako Mori (សម្តែងដោយ Rinko Kikuchi) និងសមាជិកក្រុមឯទៀតក្នុងការបញ្ឈប់ការគម្រាមកំហែងរបស់ Kaiju ថ្មីមួយ។

តើវាមានអ្វីអស្ចារ្យ?: ជាមួយ Guillermo del Toro លែងមានឈ្មោះជាអ្នកដឹកនាំសម្រាប់ខ្សែភាពយន្តវគ្គបន្តដែលទស្សនិកជនបានទន្ទឹងរង់ចាំយ៉ាងយូរមួយនេះ វាមើលទៅហាក់ដូចជាអស់សង្ឃឹមទៅហើយ។ យ៉ាងណាមិញ del Toro នៅតែបន្តដើរតួជាផលិតករ ហើយខ្សែភាពយន្ត "Pacific Rim: Uprising" នឹងបង្ហាញពីសមត្ថភាពរបស់ Steven S. DeKnight ដែលជាផលិតករទទួលបានការកោតសរសើរដោយបាននាំយកនូវរដូវកាលដំបូងនៃស៊េរីរឿងភាគ "Daredevil" របស់ Netflix រីឯ John Boyega ពី "Star Wars" នឹងសម្តែងតួអង្គឯក។

6. "Ready Player One"

Wade Watts (សម្តែងដោយ Tye Sheridan) បានចូលទៅក្នុងពិភព virtual-reality នៃ OASIS ក្នុង "Ready Player One"។

តើវានិយាយពីអ្វី?: ប្រព្រឹត្តទៅក្នុងពេលអនាគតក្នុងឆ្នាំ 2045 ខ្សែភាពយន្ត "Ready Player One" វិលជុំវិញ Wade Watts (សម្តែងដោយ Tye Sheridan) ជាក្មេងវ័យជំទង់មួយរូបដែលព្យាយាមគេចពីភាពកណ្តោចកណ្តែងដោយចូលទៅក្នុងពិភព virtual reality មួយហៅថា OASIS (តំណាងឲ្យ Ontologically Anthropocentric Sensory Immersive Simulation)។

តើវាមានអ្វីអស្ចារ្យ?: បន្ទាប់ពីចំណាយពេលជាច្រើនមួយរយៈចុងក្រោយនេះក្នុងការដឹកនាំខ្សែភាពយន្តបែបកិត្យានុភាពដូចជា "Lincoln" និង "Bridge Of Spies" ទីបំផុតវាដល់ពេលដែលយើងនឹងអាចឃើញ Steven Spielberg ត្រឡប់មកវិញហើយជាមួយខ្សែភាពយន្តហេ្គមខ្នាតធំមួយ។ សៀវភៅប្រលោមលោករបស់ Ernest Cline ផ្ទាល់គឺពិតជាអស្ចារ្យ ហើយប្រសិនបើអ្នកបានទស្សនាគ្លីបខ្លីរបស់ភាពយន្តកាលពីថ្មីៗនេះ វាពោរពេញទៅដោយការទាក់ទងទៅនឹងវប្បធម៌បច្ចុប្បន្នដូចជា "Tron", "Back To The Future", "Akira" និងផ្សេងៗទៀត!

7. "The New Mutants"

តារារបស់ "Game Of Thrones" គឺ Maisie Williams សម្តែងជា Rahne Sinclair/Wolfsbane ក្នុង "The New Mutants"។

តើវានិយាយពីអ្វី?: "The New Mutants" ផ្តោតទៅលើមនុស្សដែលមានសមត្ថភាពពិសេសវ័យក្មេងចំនួនប្រាំរូបដែលបានរកឃើញសមត្ថភាពថាមពលពិសេសរបស់ពួកគេពេលកំពុងជាប់ឃុំនៅទីតាំងសម្ងាត់មួយកន្លែង។

តើវាមានអ្វីអស្ចារ្យ?: វាជាខ្សែភាពយន្តថ្មីរបស់ "X-Men" ប៉ុន្តែវានឹងខុសពីអ្វីៗដែលអ្នកបានទស្សនាកាលពីមុន។ អាចនិយាយបានថា វាជាខ្សែភាពយន្តពឹងផ្អែកលើសៀវភៅត្លុកដែលត្រូវបានដឹកនាំក្នុងទម្រង់ខ្សែភាពយន្តចិត្តសាស្ត្របែបភ័យខ្លាច។ ប្រសិនបើធ្វើបានល្អ វានឹងអាចជាខ្សែភាពយន្តដ៏ជោគជ័យអស្ចារ្យមួយ។

8. "Rampage"

Dwayne Johnson សម្តែងជាអ្នកសិក្សាពីថនិកសត្វមួយរូបឈ្មោះ Davis Okoye ក្នុង "Rampage"។

តើវានិយាយពីអ្វី?: ពឹងផ្អែកទៅលើវីដេអូហ្គេមជំនាន់ '80s របស់ Midway Games ខ្សែភាពយន្ត "Rampage" ផ្តោតទៅលើ Davis Okoye (សម្តែងដោយ Dwayne Johnson) ជាអ្នកសិក្សាពីថនិកសត្វមួយរូប ដែលត្រូវស្វែងរកថ្នាំបន្សាបដើម្បីជួយសង្គ្រោះ George ដែលជាស្វាផឿកប្រភេទ silverback gorilla ដែលបានប្រែប្រួលពីស្លូតបូតទៅជាកាចសាហាវ។

តើវាមានអ្វីអស្ចារ្យ?: Dwayne Johnson + gorilla យក្សបង្កើតដោយ CGI និងការប្រយុទ្ធដ៏ធំធេងរវាងសត្វចចកដែលត្រូវបានប្តូររូបរាងនិងសត្វក្រពើ។ Brad Peyton មិនមែនជាជនប្លែកមុខឡើយក្នុងការដឹកនាំខ្សែភាពយន្តខ្នាតធំពីការបំផ្លិចបំផ្លាញដ៏ធំធេងមួយ ជាពិសេសជាមួយបទពិសោធន៏របស់គាត់ក្នុងខ្សែភាពយន្តឆ្នាំ 2015 គឺ "San Andreas"។ វានឹងជាខ្សែភាពយន្តរដូវក្តៅដ៏សប្បាយរីករាយមួយដែលនឹងទស្សនាល្អបំផុតនៅលើកញ្ចក់អេក្រង់ធំ។

9. "Avengers: Infinity War"

សង្គ្រាមនឹងចាប់ផ្តើមនៅក្នុង "Avengers: Infinity War"។

តើវានិយាយពីអ្វី?: វីរបុរសដ៏អស្ចារ្យបំផុតទាំងអស់នៅលើភពផែនដី និងសម្ព័ន្ធមិត្តរបស់ពួកគេ ត្រូវចាប់ដៃគ្នាដើម្បីបញ្ឈប់សត្រូវដ៏ខ្លាំងក្លាឈ្មោះ Thanos (សម្តែងដោយ Josh Brolin)។

តើវាមានអ្វីអស្ចារ្យ?: យើងអាចធានាបានយ៉ាងងាយថា វាជាខ្សែភាពយន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំជាងគេបំផុតក្នុងឆ្នាំនេះ! បន្ទាប់ពីរយៈពេល 10 ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងគ្នារវាងខ្សែភាពយន្ត MCU ទាំងឡាយតាំងពីខ្សែភាពយន្ត "Iron Man" ក្នុងឆ្នាំ 2008 មក យើងអាចនិយាយបានថាភាពមហន្តរាយដ៏ធំជាងគេបង្អស់នឹងមកដល់ក្នុង "Avengers: Infinity War"។ មែនហើយ វានឹងជាខ្សែភាពយន្តហូលីវូដខ្នាតធំដែលធំនិងអស្ចារ្យជាងគេបង្អស់លើសពីខ្សែភាពយន្តវីរបុរសណាៗទាំងអស់។

10. "Solo: A Star Wars Story"

ក្រុមតារាសម្តែងនៃ "Solo: A Star Wars Story" រួមមាន Alden Ehrenreich (កណ្តាល) សម្តែងជា Han Solo វ័យក្មេង។

តើវានិយាយពីអ្វី?: ខ្សែភាពយន្ត "Star Wars" ថ្មីជាងគេបង្អស់មួយនេះប្រព្រឹត្តទៅក្នុងអំឡុងការផ្សងព្រេងកាលពីវ័យក្មេងរបស់ Han Solo (សម្តែងដោយ Alden Ehrenreich) និង Chewbacca (សម្តែងដោយ Joonas Suotamo) មុនពេលចូលរួមពួក Rebellion។

តើវាមានអ្វីអស្ចារ្យ?: វាជាខ្សែភាពយន្ត "Star Wars" ថ្មីមួយ ហើយត្រឹមតែកេរ្តិ៏ឈ្មោះរបស់វាក៏គ្រប់គ្រាន់ក្នុងការបំពេញកៅអីក្នុងរោងកុនដែរ។ ប៉ុន្តែការដែលខ្សែភាពយន្តថ្មីទីពីររបស់ "Star Wars" មួយនេះនឹងអាចដើរតាមគន្លងរបស់ខ្សែភាពយន្ត "Rogue One: A Star Wars Story" ដែលទទួលបានប្រតិកម្មយ៉ាងល្អនោះឬអត់ គឺនៅមិនទាន់អាចថាបាននៅឡើយ។ យ៉ាងណាមិញតួអង្គ Han Solo នឹងនៅតែសាកសមបំផុតជាមួយ Harrison Ford ហើយនិយាយឲ្យត្រង់ទៅ Alden Ehrenreich នឹងត្រូវព្យាយាមខ្លាំងក្នុងការបញ្ចុះបញ្ចូលឲ្យអ្នកគាំទ្រទាំងថ្មីនិងទាំងចាស់អាចទុកចិត្តបានថាគាត់អាចសម្តែងតួអង្គវ័យក្មេងរបស់ Han Solo បាន។ ខ្សែភាពយន្តមួយនេះទទួលរងនូវវិបត្តិមួយចំនួនក្នុងដំណាក់កាលផលិត ជាពិសេសការបណ្តេញដ៏ចម្រូងចម្រាសនៃអ្នកដឹកនាំដើម Phil Lord និង Chris Miller ដែលទទួលបានកេរ្តិ៏ឈ្មោះពីខ្សែភាពយន្ត "The Lego Movie" ប៉ុន្តែ Ron Howard មើលទៅដូចជាអ្នកជំនួសដែលអាចទុកចិត្តបាន ដោយគាត់ធ្លាប់មានបទពិសោធន៏ដឹកនាំខ្សែភាពយន្តហូលីវូដខ្នាតធំជាច្រើនរឿង។

11. "Deadpool 2"

The Merc with the Mouth ត្រឡប់មកវិញជាមួយភាពឡេះឡោះក្នុង "Deadpool 2"។

តើវានិយាយពីអ្វី?: The Merc with the Mouth (សម្តែងដោយ Ryan Reynolds) នឹងត្រឡប់មកវិញជាមួយខ្សែភាពយន្តវគ្គបន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំ រួមជាមួយតួអង្គថ្មីគឺ Domino (សម្តែងដោយ Zazie Beetz) និង Cable (សម្តែងដោយ Josh Brolin)។

តើវាមានអ្វីអស្ចារ្យ?: ភាពជោគជ័យនៃខ្សែភាពយន្ត "Deadpool" ដំបូងក្នុងឆ្នាំ 2016 បានបង្ហាញឲ្យឃើញថាវាមានទីផ្សារដ៏ធំសម្រាប់ខ្សែភាពយន្តវីរបុរសបែប R-rated (អាយុ 18 ឆ្នាំឡើង)។ ប្រសិនបើពួកគេអាចរក្សាអារម្មណ៏ដដែលនៅក្នុងខ្សែភាពយន្តវគ្គបន្តមួយនេះ វានឹងអាចជាបទពិសោធន៏ទស្សនាភាពយន្តក្នុងរោងកុនដ៏អស្ចារ្យមួយទៀតហើយ!

12. "Jurassic World: Fallen Kingdom"

ពួកសត្វ T-Rex គ្រប់គ្រងម្តងទៀតក្នុង "Jurassic World: Fallen Kingdom"។

តើវានិយាយពីអ្វី?: លើកនេះ Owen (សម្តែងដោយ Chris Pratt) និង Claire (សម្តែងដោយ Bryce Dallas Howard) នឹងប្រណាំងប្រជែងជាមួយពេលវេលាដើម្បីជួយសង្គ្រោះពួកសត្វដាយណូស័រក្នុងអំឡុងបន្ទុះភ្នំភ្លើងមួយ។

តើវាមានអ្វីអស្ចារ្យ?: តើមាននរណាទៅដែលគិតថា "Jurassic World" ចេញក្នុងឆ្នាំ 2015 អាចក្លាយជាខ្សែភាពយន្តដែលរកចំណូលបានច្រើនសន្ធឹកសន្ធាប់ដូចនេះ ជាមួយចំណូលសរុបទូទាំងពិភពលោកជាង 1.6 ពាន់លានដុល្លារ? វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាទស្សនិកជនសម័យបច្ចុប្បន្ននៅតែចាប់អារម្មណ៏ទស្សនាពួកសត្វដាយណូស័របង្កើតភាពចលាចលនៅលើកញ្ចក់អេក្រង់ធំ ទោះបីជានៅក្នុងសម័យដែលពោរពេញទៅដោយវីរបុរសមួយនេះ។ គោរពតាមប្រពៃណីនៃវគ្គបន្តរបស់ខ្សែភាពយន្តខ្នាតធំទូទៅ អ្នកអាចទន្ទឹងចាំទស្សនាសត្វដាយណូស័រនិងសកម្មភាពកាន់តែច្រើនជាងមុខទៀតដែលនឹងទស្សនាល្អបំផុតនៅលើកញ្ចក់អេក្រង់ធំ។

13. "Ocean's 8"

ក្រុមសមាជិកស្រីទាំងអស់ដឹកនាំដោយ Debbie Ocean (សម្តែងដោយ Sandra Bullock) ដែលត្រៀមរួចរាល់សម្រាប់ការលួចប្លន់ដ៏ធំមួយក្នុង "Ocean's 8"។

តើវានិយាយពីអ្វី?: ក្នុងខ្សែភាពយន្តថ្មីរបស់ "Ocean's Eleven" ដែលប្រជុំទៅដោយតារាស្រីនោះ ប្អូនស្រីរបស់ Danny Ocean ឈ្មោះ Debbie (សម្តែងដោយ Sandra Bullock) គ្រោងធ្វើការលួចប្លន់ដ៏ធំមួយនៅឯកម្មវិធីអបអរសាទរប្រចាំឆ្នាំ Met Gala នៅឯទីក្រុង New York City ដែលចូលរួមដោយតារាល្បីឈ្មោះជាច្រើនរូប ជាមួយក្រុមការងាររបស់នាង (Cate Blanchett, Helena Bonham Carter, Rihanna, Mindy Kaling, Sarah Paulson និង Awkwafina)។ Anne Hathaway ក៏ចូលរួមសម្តែងផងដែរ។

តើវាមានអ្វីអស្ចារ្យ?: ការផ្លាស់ប្តូរភេទតួអង្គរបស់តារាសម្តែងនៅក្នុងខ្សែភាពយន្តគឺជាទំនោរដ៏ពេញនិយមមួយសព្វថ្ងៃនេះ (ឧទាហរណ៏ ខ្សែភាពយន្តផលិតឡើងវិញរបស់ "Ghostbusters")។ ដូចនេះ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយនៅពេលដែលស៊េរីរឿងដើរតួដោយបុរសទាំងអស់នៃ "Ocean's Eleven" ទទួលបានការប្តូរទៅជាតារាស្រីទាំងអស់ក្នុង "Ocean's 8"។ ក្រុមតារាសម្តែងដែលប្រជុំទៅដោយតារាល្បីៗគឺគ្រប់គ្រាន់ទៅហើយក្នុងការទាក់ទាញទស្សនិកជនសម័យបច្ចុប្បន្ន។ ឥឡូវនេះ យើងអាចរង់ចាំមើលថាតើអ្នកដឹកនាំរបស់ "Pleasantville" និង "The Hunger Games" លោក Gary Ross នឹងអាចរៀបចំខ្សែភាពយន្តបែបលួចប្លន់ដ៏អស្ចារ្យដូចដែល Steven Soderbergh បានធ្វើជាមួយខ្សែភាពយន្តទាំងបីមុនឬយ៉ាងណា?

14. "Incredibles 2"

Mr. Incredible (បញ្ចូលសម្លេងដោយ Craig T. Nelson) និងកូនប្រុសរបស់គាត់ Jack-Jack ក្នុង "Incredibles 2"។

តើវានិយាយពីអ្វី?: ក្នុងខ្សែភាពយន្តវគ្គបន្តមួយនេះ Bob Parr ឬ Mr. Incredible (បញ្ចូលសម្លេងដោយ Craig T. Nelson) កំពុងនៅផ្ទះមើលថែរក្សាកូនៗរបស់គាត់ ហើយបានរកឃើញថាកូនង៉ែត Jack-Jack មានថាមពលពិសេសដ៏អាថ៌កំបាំង។

តើវាមានអ្វីអស្ចារ្យ?: កាលពីដប់បួនឆ្នាំមុន ខ្សែភាពយន្ត "The Incredibles" បានបង្ហាញខ្លួនលើកដំបូងយ៉ាងអស្ចារ្យជាមួយការកោតសរសើរយ៉ាងខ្លាំង។ វាក៏ជាខ្សែភាពយន្តវីរបុរសដ៏អស្ចារ្យមួយដែលមិនមែនជាខ្សែភាពយន្តដើរតួដោយមនុស្សផងដេរ។ លើសពីនេះទៅទៀត Brad Bird នឹងត្រឡប់មកអង្គុយលើកៅអីអ្នកដឹកនាំ ហើយយើងអាចសន្មតបានថាខ្សែភាពយន្តវគ្គបន្តមួយនេះនៅក្នុងដៃរបស់អ្នកដឹកនាំដែលយើងអាចជឿទុកចិត្តបាន។

15. "Ant-Man And The Wasp"

Paul Rudd និង Evangeline Lilly នៅទីតាំងថតនៃ "Ant-Man And The Wasp"។

តើវានិយាយពីអ្វី?: បន្ទាប់ពីព្រឹត្តិការណ៏នៃ "Captain America: Civil War" មិនយូរប៉ុន្មាន Scott Lang ឬ Ant-Man (សម្តែង Paul Rudd) បានចាប់ដៃជាមួយ Hope van Dyne ឬ Wasp (សម្តែងដោយ Evangeline Lilly) ក្នុងបេសកកម្មថ្មីមួយ។

តើវាមានអ្វីអស្ចារ្យ?: ត្រូវបានឲ្យនាមជាខ្សែភាពយន្តបែបស្នេហាលាយកំប្លែងដំបូងរបស់ Marvel វានឹងជាការផ្លាស់ប្តូរបរិយាកាសដ៏ប្លែកពីខ្សែភាពយន្តធម្មតារបស់ MCU។ Peyton Reed ដែលបានដឹកនាំខ្សែភាពយន្ត "Ant-Man" ដំបូង នឹងត្រឡប់មកវិញជាលើកទីពីរនៅក្នុងខ្សែភាពយន្តវគ្គបន្តមួយនេះ។

16. "The Nun"

ដូនជីបិសាច Valak (សម្តែងដោយ Bonnie Aarons) នឹងត្រឡប់មកលងរោងកុននៅក្នុង "The Nun"។

តើវានិយាយពីអ្វី?: ប្រព្រឹត្តិទៅក្នុងឆ្នាំ 1952 នៅប្រទេសរ៉ូម៉ានី ខ្សែភាពយន្តថ្មីពីស៊េរីរឿង "Conjuring" មួយនេះ នឹងផ្តោតទៅលើការស៊ើបអង្កេតពីការស្លាប់របស់ដូនជីមួយនេះ។

តើវាមានអ្វីអស្ចារ្យ?: ឈុតដ៏គួរខ្លាចបំផុតមួយនៅក្នុងខ្សែភាពយន្ត "The Conjuring 2" ក្នុងឆ្នាំ 2016 គឺពិតជាវត្តមានដ៏ព្រឺព្រួចរបស់ដូនជីបិសាចឈ្មោះ Valak សម្តែងដោយ Bonnie Aarons។ ប្រសិនបើអ្នកដឹកនាំរបស់ "The Hallow" គឺ Corin Hardy អាចរក្សាបាននូវអារម្មណ៍ភ័យខ្លាចដូចដែល James Wan បានណែនាំនាងក្នុងភាពយន្តដំបូង វានឹងជាខ្សែភាពយន្តភ័យខ្លាចដែលអ្នកគួររង់ចាំទស្សនា។

17. "Alita: Battle Angel"

Rosa Salazar និងកែវភ្នែក "anime" របស់នាងនៅក្នុង "Alita: Battle Angel"។

តើវានិយាយពីអ្វី?: "Alita: Battle Angel" និយាយពីសាច់រឿងរបស់តួអង្គមួយរូប (សម្តែងដោយ Rosa Salazar) ដែលជាមនុស្សយន្ត cyborg ជាមួយប្រវត្តិដ៏អាថ៌កំបាំង។

តើវាមានអ្វីអស្ចារ្យ?: ខ្សែភាពយន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំគឺ "Alita: Battle Angel" បានស្ថិតក្នុងដំណាក់អភិវឌ្ឍតាំងពី James Cameron បង្ហាញការចាប់អារម្មណ៏ទៅលើការដឹកនាំខ្សែភាពយន្តពឹងផ្អែកលើសៀវភៅត្លុកបែប cyberpunk របស់ Yukito Kushiro កាលពីឆ្នាំ 2000 មកម៉្លេះ។ មែនហើយ "Avatar" បានកើតឡើង ហើយគម្រោងមួយនេះត្រូវបានផ្ទេរទៅឲ្យ Robert Rodriguez ដែលបាននិយាយថាគាត់ជាអ្នកគាំទ្រស្លាប់រស់របស់សៀវភៅត្លុកមួយនេះផ្ទាល់។ និយាយតាមត្រង់ទៅ ពួកយើងពិតជាចង់ឃើញ Cameron នៅក្នុងកៅអីអ្នកដឹកនាំជាង។ យ៉ាងណាមិញ ជាមួយ Cameron នៅតែមានឈ្មោះជាអ្នកសរសេរសាច់រឿងនិងអ្នកផលិត វាពិតជាពិបាកក្នុងការមិនខ្វល់ខ្វាយពីខ្សែភាពយន្តផ្សងព្រេងបែប sci-fi ដែលនឹងចេញឆាប់ៗនេះ។ ឥឡូវនេះ ប្រសិនបើយើងអាចទទួលយកបាននូវកែវភ្នែក "anime" ដ៏ព្រឺព្រួចរបស់ Rosa Salazar ដែលបានឃើញនៅក្នុងគ្លីបខ្លីដំបូងរបស់ខ្សែភាពយន្ត...

18. "Mission: Impossible 6"

Tom Cruise សម្តែងជាតួអង្គ Ethan Hunt របស់គាត់ម្តងទៀត នៅទីតាំងថតនៃ "Mission: Impossible 6"។

តើវានិយាយពីអ្វី?: យើងមិនសូវដឹងពីពត៌មានទាក់ទង់នឹងខ្សែភាពយន្ត "Mission: Impossible" ទីប្រាំមួយឡើយ ប៉ុន្តែវាប្រាកដជាការផ្សងព្រេងបែបចារកម្មម្តងទៀតជាមួយ Tom Cruise, Rebecca Ferguson និង Simon Pegg សម្តែងជាតួអង្គរបស់ពួកគេម្តងទៀតជា Ethan Hunt, Ilsa Faust និង Benji Dunn។

តើវាមានអ្វីអស្ចារ្យ?: អរគុណដល់ការដឹកនាំដ៏ក្បោះក្បាយរបស់ McQuarrie នៅក្នុង "Mission: Impossible - Rogue Nation" វាពិតជាអាចចាត់ទុកបានថាជាខ្សែភាពយន្តល្អបំផុតនៅក្នុងស៊េរីរឿងមួយនេះ។ ជាមួយ McQuarrie ត្រឡប់មកអង្គុយក្នុងកៅអីអ្នកដឹកនាំវិញ យើងអាចទន្ទឹងរង់ចាំទស្សនាភាពអស្ចារ្យនិងក្បាច់បច្ចេកទេសដ៏សាហាវដោយ Tom Cruise។

19. "The Predator"

ក្រុមតារាសម្តែងនៃ "The Predator"។

តើវានិយាយពីអ្វី?: ខ្សែភាពយន្ត "Predator" ដែលនឹងចេញឆាប់ៗនេះ នឹងជាសាច់រឿងថ្មីមួយហើយក៏ជាវគ្គបន្តផងដែរទៅនឹងខ្សែភាពយន្តឆ្នាំ 1987 គឺ "Predator" និងខ្សែភាពយន្តឆ្នាំ 1990 គឺ "Predator 2"។

តើវាមានអ្វីអស្ចារ្យ?: ពួកបិសាច Predator គឺជាតួអង្គក្នុងរឿងដ៏ល្បីល្បាញមួយ ប៉ុន្តែស៊េរីខ្សែភាពយន្តរបស់វាមិនមានជោគវាសនាដូចគ្នាឡើយ។ Shane Black តារាសម្តែងដែលដើរតួជា Hawkins ក្នុងខ្សែភាពយន្ត "Predator" ដំបូង ទទួលបានការងារដឹកនាំខ្សែភាពយន្តថ្មីមួយនេះ។ Black គឺជាអ្នកដឹកនាំដ៏ល្បីឈ្មោះមួយរូបដែលរកទ្រព្យសម្បត្តិរបស់គាត់តាមរយៈការសរសេរសាច់រឿងរបស់ខ្សែភាពយន្ត "Lethal Weapon" ដំបូង និងដឹកនាំខ្សែភាពយន្ត "Iron Man 3" ដែលរកចំណូលបានច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត ខ្សែភាពយន្តមួយនេះនឹងជាវគ្គបន្តទៅនឹងខ្សែភាពយន្ត "Predator" និង "Predator 2" ដែលអ្នកគាំទ្រជាច្រើននាក់បានរង់ចាំជាយូរមកហើយ។

20. "X-Men: Dark Phoenix"

Sophie Turner សម្តែងជា Jean Grey/Dark Phoenix ក្នុង "X-Men: Dark Phoenix"។

តើវានិយាយពីអ្វី?: ប្រព្រឹត្តទៅក្នុងជំនាន់ឆ្នាំ 1990s បន្ទាប់ពីព្រឹត្តិការណ៏នៃ "X-Men: Apocalypse" ខ្សែភាពយន្តថ្មីបំផុតមួយនេះនឹងឃើញ Jean Grey (សម្តែងដោយ Sophie Turner) មិនអាចគ្រប់គ្រង់សមត្ថភាពថាមពលពិសេសរបស់នាងបាន ដែលប្រែក្លាយនាងទៅជា Dark Phoenix។

តើវាមានអ្វីអស្ចារ្យ?: សៀវភៅត្លុក "The Dark Phoenix Saga" ត្រូវបានគេស្គាល់ថាជាសៀវភៅត្លុដែលមានសាច់រឿងដ៏សំខាន់និងមានកេរ្តិ៏ឈ្មោះល្បីល្បាញជាងគេ។ វាត្រូវបានគេណែនាំបន្តិចនៅក្នុងខ្សែភាពយន្ត "X-Men: The Last Stand" កាលពីឆ្នាំ 2006 ដែលទទួលបានប្រតិកម្មមិនសូវល្អ។ ឥឡូវនេះ ផលិតករភាពយន្តទីបំផុតសម្រេចក្តោបសាច់រឿងមួយនេះនៅក្នុងខ្សែភាពយន្តដែលនឹងចេញឆាប់ៗនេះរបស់ពួកគេ។ ជាមួយអ្នកសរសេរសាច់រឿងនិងផលិតករដែលសម្បូរបទពិសោធន៏របស់ "X-Men" គឺ Simon Kinberg ដែលនឹងបង្ហាញសមត្ថភាពដឹកនាំដំបូងរបស់គាត់ ពួកយើងសង្ឃឹមថាពួកគេនឹងអាចរៀបរាប់សាច់រឿងបានល្អលើកនេះ។

21. "Fantastic Beasts: The Crimes Of Grindelwald"

ក្រុមតារាសម្តែងនៃ "Fantastic Beasts: The Crimes Of Grindelwald"។

តើវានិយាយពីអ្វី?: ក្នុងខ្សែភាពយន្តដែលនឹងបន្តទៅនឹងខ្សែភាពយន្តឆ្នាំ 2016 គឺ "Fantastic Beasts And Where To Find Them" អ្នកចេញមន្តអាគមអាក្រក់ Gellert Grindelwald (សម្តែងដោយ Johnny Depp) បានរត់ចេញពីការចាប់ខ្លួន ហើយ Newt Scamander (សម្តែងដោយ Eddie Redmayne) នឹងមានតួនាទីតាមបញ្ឈប់គាត់ដល់ទីបញ្ចប់។

តើវាមានអ្វីអស្ចារ្យ?: David Yates អ្នកដឹកនាំពោរពេញដោយបទពិសោធន៏នៃស៊េរីរឿង "Harry Potter" ដែលបានជួយដឹកនាំខ្សែភាពយន្ត "Fantastic Beasts" ដំបូង នឹងត្រឡប់មកដឹកនាំខ្សែភាពយន្តវគ្គបន្តមួយនេះ។ វានឹងមិនមានភាពពិបាកអ្វីឡើយសម្រាប់គាត់ ដោយគាត់យល់ច្បាស់ពីការដឹកនាំចក្រវាឡ Potterverse។ សំខាន់ជាងនេះទៅទៀត វានឹងជាឱកាសសម្រាប់គាត់ក្នុងការស្តារកិត្តិយសរបស់គាត់ឡើងវិញ បន្ទាប់ពីការបរាជ័យដ៏គួរឲ្យខ្មាស់នៃ "The Legend Of Tarzan"។

22. "Aquaman"

Jason Momoa ត្រឡប់មកវិញជា Arthur Curry/Aquaman នៅក្នុងខ្សែភាពយន្តDC ផ្ទាល់ខ្លួនដំបូងបង្អស់របស់គាត់ គឺ "Aquaman"។

តើវានិយាយពីអ្វី?: ក្នុងការផ្សងព្រេងដំបូងបង្អស់របស់គាត់បន្ទាប់ពីព្រឹត្តិការណ៏នៃ "Justice League", Arthur Curry ឬ Aquaman (សម្តែងដោយ Jason Momoa) ត្រូវទទួលយកតំណែងរបស់គាត់ជាអ្នកគ្រប់គ្រងនៃអាណាចក្រក្រោមទឹកនៃ Atlantis។

តើវាមានអ្វីអស្ចារ្យ?: Jason Momoa បានកញ្ឆក់យកដួងចិត្តទស្សនិកជនជាមួយការសម្តែងរបស់គាត់ជា Aquaman ក្នុងខ្សែភាពយន្តដែលមិនសូវដូចការរំពឹងទុកគឺ "Justice League"។ James Wan ប្រហែលជាជម្រើសមួយដ៏ប្លែកក្នុងការដឹកនាំខ្សែភាពយន្តពឹងផ្អែកលើសៀវភៅត្លុកដំបូងបំផុតរបស់គាត់ ដោយគាត់ធ្លាប់តែមានកេរ្តិ៏ឈ្មោះជាផលិតករខ្សែភាពយន្តភ័យខ្លាច។ ប៉ុន្តែយ៉ាងណាមិញ គាត់បានដឹកនាំខ្សែភាពយន្ត "Fast And Furious 7" ដែលទទួលបានជោគជ័យយ៉ាងអស្ចារ្យ។ ដូចនេះ វានឹងគួរឲ្យចាប់អារម្មណ៏ក្នុងការឃើញគាត់ដឹកនាំខ្សែភាពយន្តវីរបុរស។

Cinema Online, 31 ធ្នូ 2017


ភាពយន្តទាក់ទង:
The Greatest Showman (01 Jan 2018)
Black Panther (15 Feb 2018)
Annihilation (Not Showing)
Red Sparrow (01 Mar 2018)
Pacific Rim Uprising (22 Mar 2018)
The New Mutants (Undated) [Trailers]
Avengers: Infinity War (26 Apr 2018) [Showtimes] [Trailers]
Solo: A Star Wars Story (24 May 2018) [Trailers]
Deadpool 2 (17 May 2018) [Trailers]
Jurassic World: Fallen Kingdom (07 Jun 2018) [Trailers]
The Incredibles 2 (14 Jun 2018) [Trailers]
Ant-Man And The Wasp (Not Showing)
Alita: Battle Angel (20 Dec 2018) [Trailers]
The Predator (13 Sep 2018)
X-Men: Dark Phoenix (Not Showing)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង