ចំនុចពិសេស

ក្រុមនិនចាក្នុងរឿង "The LEGO Ninjago Movie"

អ្នកសរសេរ: Casey Lee



ដល់ពេលចុះបេសកកម្មហើយ ក្រុមនិនចាលាក់មុខកនយើង!

បន្ទាប់ពីរឿង "The LEGO Batman Movie" ដែលបានចាក់បញ្ចាំងក្នុងឆ្នាំនេះ ពេលនេះភាពយន្ដបែប LEGO មួយទៀតហើយនឹងចាក់បញ្ចាំងនៅពេលឆាប់ៗនេះគឺរឿង "The LEGO Ninjago Movie" ដែលជាភាពយន្ដដំបូង ថតតាមលំនាំ LEGO set ដែលជាតួអង្គកម្មសិទ្ធផ្ទាល់របស់ LEGO ដំបូងគេបំផុតតែម្ដង។ Ninjago នេះក៏មានជាភាពយន្ដភាគតាមទូរទស្សន៍ផងដែរ ហើយក្នុងភាពយន្ត "The LEGO Ninjago Movie" នេះ គឺថ្មីប្លែក ព្រមទាំងមានតួអង្គថ្មីៗផងដែរ។ ដឹកនាំដោយលោក Charlie Bean ដែលជាអ្នកដឹកនាំរឿង "Tron: Uprising" ក្រុមហ៊ុន Warner Bros និង LEGO គឺមិនធ្វេសប្រហែសឡើយក្នុ ងការបង្កើតខ្សែភាពយន្ដថ្មីស្រឡាងមួយនេះ ហើយពួកគេបានប្រមូលផ្ដុំកំពូលតារាៗយ៉ាងច្រើនក្នុងភាពយន្ដនេះ។

Dave Franco ជាតួ Lloyd

Lloyd គឺជាកូនប្រុស (ដែលគ្មានអ្នកណាខ្វល់ជាមួយ) របស់កំពូលតួចិត្តអាក្រក់ឈ្មោះ Garmadon ប៉ុន្ដែគេក៏ជាមេបក្សសំងាត់នៃក្រុម Secret Ninja Force ផងដែរ។ ក្រៅពីជានិនចាបៃតង ដែលបានសម្រេចវិជ្ជាគុណពិសេស Lloyd ក៏ជា Master Builder មួយរូបដែរនៅក្នុងពិភព LEGO នេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ Lloyd តែងតែរស់នៅក្នុងស្រមោលនៃអំពើអាក្រក់សាងដោយឪពុកគេ ហើយជីវិតប្រចាំថ្ងៃរបស់គេ គឺត្រូវបានបំផ្លាញដោយកិត្តិយសដ៏ស្អុយរលួយរបស់ឪពុកគេនេះឯង ប៉ុន្ដែយ៉ាងណាក៏ដោយ ក៏គេនៅតែព្យាយាមសាងអំពើល្អដើម្បីស្រោចស្រង់កេរ្ដិ៍ឈ្មោះវិញដែរ។ Dave Franco បញ្ចូលសម្លេងឲ្យតួអង្គដ៏ស្រគត់ស្រគម Lloyd មួយរូបនេះ ដោយឡែកឈ្មោះនេះយើងអានថា 'Le-lyod'។

Michael Peña ជាតួ Kai

Kai និនចាក្រហមនេះគឺជាសមាជិកដែលមានសច្ចៈភាពខ្ពស់ និងតែងតែតាមការពារជានិច្ចប្រចាំក្រុម Secret Ninja Force នេះ។ ដូចទៅនឹងវិជ្ជាគុណធាតុភ្លើងរបស់គេ Kai ប្រកាន់ខ្ជាប់មេត្តាធម៌ជានិច្ច ហើយគេមិនត្រូវការរៀបចំខ្លួនអ្វីយូរទេ គ្រាន់តែអោបមួយគឺគ្រប់គ្រាន់។ ក្រៅពីជា Master Builder ដែលអាចបញ្ជាមនុស្សយន្ដព្រួសភ្លើងមួយ Kai ក៏ត្រូវជាបងប្រុសរបស់ Nya ហើយពេលប្រឈមមុខជាមួយសត្រូវ គឺដឹងតែឆេះក្ដៅតែម្ដង។ Michael Peña នឹងបង្ហាញពីភាពស្វាហាប់របស់គាត់តាមរយៈកាលបញ្ចូលសម្លេងឲ្យតួអង្គ Kai នេះ។

Abbi Jacobson ជាតួ Nya

ខុសពីបងប្រុសនាង Nya គឺសង្កត់ធ្ងន់ទៅលើភាពម៉ត់ចត់ និងភាពជឿជាក់។ Nya គឺជាសមាជិកនារីតែមួយគត់នៅក្នុងក្រុម Secret Ninja Force នេះ នាងគឺជានិនចាដ៏អង់អាច និងឯករាជ្យ ដែលចាត់ទុក Lady Iron Dragon ជានិមិត្តរូបនាង។ Abbi Jacobson នឹងបង្ហាញពីភាពរឹងមាំរបស់នាងតាមរយៈកាលបញ្ចូលសម្លេងឲ្យតួអង្គ Nya ហើយកុំភ្លេចចាំមើលនាងជ្រែម៉ូតូជិះក្នុងផ្លូវដើរនៅវិទ្យាល័យ Ninjago High School ណា។

Zach Woods តួ Zane

និនចាសនេះគឺមិនមែនជាសមាជិកសាមញ្ញមួយទេប្រចាំក្រុម Secret Ninja Force នេះ។ កូនកាត់មនុស្សនិង Nindroid, Zane គឺត្រូវបានគេកំនត់ប្រូក្រាមឲ្យសប្បាយរីករាយ និងហ៊ានបញ្ចេញគំនិតគេរៀងរាល់ពេល ប៉ុន្ដែដូច្នេះហើយគេមិនសូវយល់ពីការប្រើប្រាស់សំដីន័យផ្ទុយ ឬពាក្យពេជន៍កំប្លែងបែបជំនាន់ដើមឡើយ។ ដោយសារតែអត្ដចរិតដ៏ទៀងត្រង់ និងមិនចេះលាក់បាំងនេះហើយ ទើប Zane គឺជានិនចាធាតុទឹកហើយគេមានឧបករណ៍យ៉ាងច្រើនផ្ទុកក្នុងខ្លួនគេ។ Zach Woods បញ្ចូលសម្លេងឲ្យតួអង្គ Zane ហើយគាត់គ្មានភាពភ័យខ្លាចឡើយក្នុងការបង្កើនសម្ពាធឲ្យកាន់តែខ្លាំងទៀត (ពេលអោប) ។

Fred Armisen តួ Cole

ស្ងប់ស្ងាត់និងទុទិដ្ឋិនិយម Cole ដែលជានិនចាខ្មៅក្នុងក្រុម Secret Ninja Force នេះ ចូលចិត្តបោកកំទេចវត្ថុផ្សេងៗ។ ទោះបីជាស្ងប់ស្ងាត់មិនសូវមាត់ មិនសូវករក៏ដោយ Cole ការពិតទៅគឺស្រឡាញ់តន្រ្ដីណាស់ទោះគ្រាន់តែជាសម្លេងចេញពីមនុស្សយន្ដរបស់គេ ឬក៏សម្លេងខ្លុយផ្លុំដោយ Master Wu ក៏ដោយ។ Fred Armisen បញ្ចូលសម្លេងឲ្យនិនចាធាតុដីមួយនេះ ប៉ុន្ដែគាត់ក៏ឲ្យញញួរគាត់និយាយខ្លះដែរ។

Kumail Nanjiani តួ Jay

និនចាពណ៌ខៀវនៃក្រុម Secret Ninja Force នេះគឺជាតួអង្គមួយដែលឆាប់ភ័យ និងមិនសូវមានភាពក្លាហានទេក្នុងការនិយាយការពារខ្លួនឯងទេ ទោះបីជាមួយ Nya ដែលគាត់បានលួចស្រឡាញ់ក៏ដោយ។ ប៉ុន្ដែនៅពេលប្រយុទ្ធជាមួយសត្រូវវិញ Jay មិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់វិជ្ជាគុណធាតុរន្ទះដើម្បីកម្ចាត់ជនអាក្រក់ទាំងអស់នេះឡើយ។ Jay រស់នៅក្នុងគ្រួសារមួយដ៏ស្និទ្ធស្នាលដូច្នេះគាត់យល់ច្បាស់ពីអ្វីដែល Lloyd កំពុងតែឆ្លងកាត់ហើយគាត់បានក្លាយជាមិត្តដ៏ល្អមួយរូប តួអង្គនេះបញ្ចូលសម្លេងដោយ Kumail Nanjiani។

Jackie Chan តួ Master Wu

អ្នកបង្កើតក្រុម Secret Ninja Force លោក Master Wu បានបង្វឹកបង្ហាត់និនចាទាំង ៦ រូបនេះ ដើម្បីកម្ចាត់ Garmadon ដែលត្រូវជាបងប្រុសបង្កើតដ៏ឃោរឃៅរបស់គាត់។ គាត់តែងតែជំរុញកូនសិស្សគាត់ឲ្យស្វែងរកភាពស្ងប់ស្ងាត់ចិត្ត លោកគ្រូ Sensei Wu កាន់វិជ្ជាគុណផ្នែកបង្កើត។ Jackie Chan នឹងឲ្យដំបូន្មានយ៉ាងច្រើនតាមរយៈការបញ្ចូលសម្លេងឲ្យតួអង្គនេះ។

Justin Theroux តួ Garmadon

រួមជាមួយនឹងភ្នែកពណ៌ក្រហមបាញ់ភ្លើងដែលយំចេញទឹកភ្នែកអណ្ដាតភ្លើង ហើយមានដៃ ៤ កាន់ដាវ Garmadon តែងតែស្រម៉ៃរង់ចាំថ្ងៃដែលគាត់នឹងឡើងកាន់កាប់ទីក្រុង Ninjago នេះ។ គាត់ក៏មានចង្កូម និងស្នែងដ៏មុតនឹងគួរឲ្យខ្លាចផងដែរ Garmadon គឺដូចជាត្រីឆ្លាមដែលអាចហិតដឹងពីភាពភ័យខ្លាច ដូច្នេះហើយពេលគាត់ធ្វើដំនើរដល់កន្លែងណាគឺគាត់ពាំនាំភាពភ័យខ្លាចដល់ទីនោះ សូម្បីតែពួកមន្រ្ដីក៏ដោយ។ ទោះបីត្រូវជាបងប្អូនជាមួយ Master Wu គ្មានអ្នកណាដឹងថាមូលហេតុអ្វីដែលធ្វើឲ្យ Garmadon ចង់គ្រប់គ្រងទីក្រុង Ninjago នេះទេ ឬតើគាត់ក្លាយជាការគម្រាមកំហែងដែលគ្រោះថ្នាក់បំផុតមែន ឬទេ? Justin Theroux នឹងមកជួយបន្ថែមភាពភ័យខ្លាចជាមួយការបញ្ចូលសម្លេងឲ្យតួអង្គនេះ។

Olivia Munn តួ Koko

ដោយមានក្ដីស្រម៉ៃចង់គ្រប់គ្រងពិភព Misako ឬហៅកាត់ Koko បានរៀបការជាមួយនឹង Garmadon ហើយបង្កើតបាន Lloyd ប៉ុន្ដែនៅពេលដែលនាងដឹងថាមហិច្ឆិតារបស់ Garmadon គឺលើសលប់ និងខុសពីអ្វីដែលនាងបានរំពឹងទុក នាងបានរត់ចេញពីផ្ទះជាមួយកូនប្រុសនាងដើម្បីឲ្យកូនប្រុសតែមួយគត់របស់នាងទទួលបានជិវិតដ៏សាមញ្ញមួយ នឹងជៀសវាងទទួលការចិញ្ចឹមពីសត្វចម្លែកដ៏ឃោរឃៅ ដែលជាប្ដីនាងនោះ។ តួអង្គ Koko គឺបញ្ចូលសម្លេងដោយ Olivia Munn ហើយគាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារកូនប្រុសគាត់។

Cinema Online, 18 កញ្ញា 2017


ភាពយន្តទាក់ទង:
The Lego Ninjago Movie (22 Sep 2017)
The Lego Batman Movie (23 Feb 2017)
The Lego Movie (3D) (13 Feb 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង