ចំនុចពិសេស

គូស្នេហ៍ផ្អែមល្ហែមក្នុងរឿងដូចក្នុង "Fifty Shades"

អ្នកសរសេរ: Florey DM



គូស្នេហ៍មួយណា ដែលអ្នកចូលចិត្តជាងគេ?

ច្បាស់ខ្លាំងណាស់ដែល Christian Grey និង Anastasia Steele មិនមែនជាគូស្នហ៍ធម្មតាៗដូចទស្សនិកជនបានគិតទេ។ ឈុតឆាកស្នេហារបស់ពួកគេ ធ្វើឲ្យកក្រើកពេញរោងភាពយន្ត តាំងពីវគ្គមុនមកម្ល៉េះ។ ទោះបីជាវគ្គ "Fifty Shades of Grey" កាលពីឆ្នាំ២០១៥ មិនបានចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាក៏ដោយ វគ្គថ្មីដែលមានចំណងជើងថា "Fifty Shades Darker" ត្រូវបានអនុញ្ញាត ឲ្យបញ្ចាំងហើយនៅកម្ពុជា។

ក្នុងរឿងដែលដឹកនាំដោយលោក James Foley នេះ លោក Jamie Dornan (ធ្លាប់សម្តែងក្នុងរឿង "The 9th Life of Louis Drax") ដើរតួជាមហាសេដ្ឋីម្តងទៀត រួមជាមួយតារាសម្តែងស្រី Dakota Johnson (សម្តែងក្នុងរឿង "How To Be Single") បានចូលសម្តែងដែរ ដោយក្នុងរឿងនេះបានធ្លាក់ចូលយ៉ាងជ្រៅក្នុងអន្លង់ស្នេហ៍របស់ Jamie Dornan ជាពិសេសគឺពិភពស្នេហដែលប្រើ រំពាត់និងខ្នោះដៃ។

ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍នេះ នឹងពាំនាំមកនូវឈុតឆាកថ្មីៗបន្ថែមទៀត ហើយបើសិនជាហ្វេនចង់ដឹងបន្ថែមទៀតពីរឿងស្រដៀងគ្នានេះ ទិញពោត ហើយចូលទស្សនាខ្សែភាពយន្តសម្រាប់ អ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅ ដែលបង្ហាញខាងក្រោមនេះ ទាំងអស់គ្នា។

រឿង "Secretary"

ហ្វេនដែលចូលចិត្តរឿង "Fifty Shades" ប្រហែលជាចូលចិត្តរឿងនេះខ្លាំងដែរ ហើយបើចូលចិត្តឈុតឆាកញាក់សាច់ដូច Christian និង Ana រឿងដែលបានចាក់បញ្ចាំងកាលពីឆ្នាំ 2002 នេះក៏មានឈុតស្រដៀងគ្នាដែរ ដូចជា តួប្រុសដែលមានចរិតខ្លួនឯងជាធំ ហើយតួស្រីវិញគឺជារបស់គាត់តែម្នាក់គត់ ពោលគឺឲ្យតែគាត់តាមហើយ គឺដឹងតែបានជារបស់គាត់។ អ្នកនាង Maggie Gyllenhaal សម្តែងជា Lee Holloway ដែលជាស្ត្រីម្នាក់ ដែលក្លាយជាលេខារបស់មេធាវី ដែលមានចរិតចម្លែក។ តួអង្គ E. Edward Grey សម្តែងដោយ James Spader ហើយអ្នកទាំងពីរក៏ធ្លាក់ចូលក្នុងចំណងមិត្តភាពបែបប្លែកមួយ ដែលពួកគេរីករាយនឹងទទួលយក។

រឿង "Obsessed"

ក្នុងរឿងរបស់កូរ៉េ កាលពីឆ្នាំ ២០១៤ នេះ កំលោះសង្ហា Song Seung-heon ដើរតួជាលោកវរសេនីយ៍ឯកឈ្លោះ Kim Jin-pyong ដែលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍អ្នកជិតខាងរបស់គាត់ម្នាក់។
ហើយតួអង្គស្រីដែលរៀបការហើយក្នុងរឿងនេះឈ្មោះ Jong Ga-Heun សម្តែងដោយ Lim Ji-yeon ហើយទោះបីជាតួប្រុសលោក Jin-pyong ដឹងថានាងរៀបការជាមួយប្រធានក្រុមក្នុងកងទ័ពម្នាក់ឈ្មោះ Kyung Woo-jin ក៏ដោយ លោកនៅតែមិនអាចដកចិត្តចេញពីនាងបានឡើយ ហើយនាងក៏មានចិត្តលើគាត់វិញដែរ។ ឈប់សិន! ទស្សនិកជនអាចគិតថា នេះជារឿងខុស ប៉ុន្តែមិនអាចបញ្ចប់ស្នេហារបស់អ្នកទាំងពីរបានឡើយ។

រឿង "Y Tu Mamá También"

មុនពេលដែលទស្សនិកជនឃើញតួអង្គ Cassian Andor ក្នុងរឿង "Rogue One: A Star Wars Story' តារាសម្តែងលោក Diego Luna រូបនេះ ក៏បានសម្តែងក្នុងរឿងម៉ិកស៊ិកូមួយ ដែលបានទទួលពានរង្វាន់ កាលពីឆ្នាំ២០០១ ផងដែរ។ លោក Luna សម្តែងជា Tenoch ដែលចាប់ផ្តើមស្នេហាត្រីកោណ ជាមួយមិត្តភក្កិរបស់គាត់ម្នាក់ ដោយក្នុងនោះមាន Julio និងប្រពន្ធរបស់ប្អូនជីដូនមួយរបស់គាត់ ដែលនាងជាស្រ្តីឈ្មោះ Luisa។ សម្រាប់អ្នកទាំងបី វាប្រហែលជាពិបាក ដូច្នេះទស្សនារឿងនេះដើម្បីដឹងថាមានអ្វីកើតឡើងខ្លះ។

រឿង "The Lover"

Tony Leung Ka-fai និង Jane March ជាតារាសម្តែងក្នុងរឿងដែលដឹកនាំដោយ Jean-Jacques Annaud កាលពីឆ្នាំ ១៩៩២ នេះ ហើយក៏ទស្សនិកជនហៅចំណងជើងរឿងនេះថា "L'Amant" ផងដែរ។ ពិតណាស់រឿងនេះពោរពេញដោយ ឈុតឆាកក្តៅរោលរាលរបស់តួអង្គទាំងពីរ ដូច្នេះអ្នកទស្សនាប្រហែលជាមានអារម្មណ៍ខុសប្រក្រតីដែរ!

រឿង "The Wedding Banquet"

មុនពេលដែល Ang Lee សម្តែងក្នុងរឿង "Brokeback Mountain" Lee បានសម្តែងក្នុងភាពយន្តស្តីពីប្រុសស្រលាញ់ប្រុសដ៏ល្បីរបស់គាត់ គឺរឿង "The Wedding Banquet" កាលពីឆ្នាំ ១៩៩៣។ ក្នុងរឿងនេះ Winston Chao និង Mitchell ជាគូស្នេហ៍ប្រុសស្រលាញ់ប្រុស គឺតួអង្គឈ្មោះ Wai-Tung Gao និង Simon។ មិនមានឈុតរោលរាលទេសម្រាប់គូស្នេហ៍នេះ ប៉ុន្តែមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះពួកគាត់។

Cinema Online, 17 កុម្ភះ 2017


ភាពយន្តទាក់ទង:
Fifty Shades Darker (16 Feb 2017)
Fifty Shades Of Grey (Not Showing)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង