ចំនុចពិសេស

មកជួបតួចិត្តអាក្រក់បំផុត ក្នុងស៊េរីរឿងមនុស្សពីងពាង

អ្នកសរសេរ: Casey Chong



អ្នកណាជាតួចិត្តអាក្រក់ ក្នុងស៊េរីរឿងមនុស្សពីងពាង?

ទំបំផុត តួចិត្តអាក្រក់ក្នុងរឿង "Spider-Man: Homecoming" ត្រូវបានណែនាំឱ្យស្គាល់!

តួនេះសម្តែងដោយ Michael Keaton ដែលធ្លាប់ដើរតួជាមនុស្សប្រចៀវ ដែលពិតជាសាកសមបំផុត ហើយក៏រួមមានការចូលរួមសម្តែងដោយ Tom Holland, Robert Downey Jr. និង Marisa Tomei។

Keaton បានចេញមុខក្នុងការងារសម្តែងគាត់ថ្មីៗនេះក្នុងរឿង "Birdman", "Spotlight" និងរឿង "The Founder" ហើយវាធម្មតាទៅហើយ ដែលឃើញគាត់បន្តអាជីពគាត់ នៅក្នុងរឿងថ្មីមួយនេះ។

Keaton សម្តែងជាតួ Adrian Toomes ជាមនុស្សសាមញ្ញម្នាក់ ដែលមានទំនោរទៅរកពួកឧក្រិដ្ឋ ដែលជាម្ចាស់ក្រុមហ៊ុនមួយនៅញ៉ូវយ៉ក។ តែគាត់មានឈុតមួយ ដែលមានស្លាបយន្ត ហើយឈុតនោះធ្វើឱ្យគាត់អាចធ្វើរឿងអាក្រក់ ដែលទីបំផុតធ្វើឱ្យគាត់ប្រឆាំង Tony Soprano និង Tony Stark ដែល Peter Parker ត្រូវតែបញ្ឈប់ឱ្យបាន។


Keaton ស្ថិតនៅក្នុងឈុតរបស់គាត់។

ដោយភាពយន្ត "Spider-Man: Homecoming" នឹងចាប់បញ្ចាំងនៅសប្តាហ៍នេះ យើងមករម្លឹកពីតួចិត្តអាក្រក់ដែលបានលេចមុខនៅក្នុងភាពយន្តមនុស្សពីងពាងទាំង 5 មុនៗ ពីភាពយន្តទាំង 3របស់ Sam Raimi កាលពីឆ្នាំ 2002-2007 និងភាពយន្តទាំងពីររបស់ Marc Webb កាលពីឆ្នាំ 2012 និងឆ្នាំ 2014។

កំណត់ត្រាដល់ពេលបច្ចុប្បន្ន មានតួចិត្តអាក្រក់ 9នាក់ក្នុងស៊េរីរឿងមនុស្សពីងពាង (រួមទាំង តំណែងលោក Chris Cooper ដែលដើរតួកំប៉ិកកំប៉ុកឈ្មោះ Norman Osborn ហើយដែលគាត់ចេញបានត្រឹមមួយឈុតប៉ុណ្ណោះក្នុងរឿង "មនុស្សពីងពាងដ៏អស្ចារ្យ វគ្គ 2"។ ក្នុងចំណោមនោះ តួចិត្តអាក្រក់ 5នាក់ជាតួកំពូល។

5. Harry Osborn (សម្តែងដោយ Dane DeHaan ក្នុងរឿង "មនុស្សពីងពាងដ៏អស្ចារ្យ វគ្គ 2")


Dane DeHaan សម្តែងជាតួ Harry Osborn/Green Goblin ក្នុងរឿង "មនុស្សពីងពាងដ៏អស្ចារ្យ វគ្គ 2"

Marc Webb បានថតភាពយន្តមនុស្សពីងពាងឡើងវិញនៅឆ្នាំ 2012 ដែលមានចំណងជើងថា "មនុស្សពីងពាងដ៏អស្ចារ្យ វគ្គ1" ដោយមានមតិច្រើនប្រភេទបញ្ចូលគ្នា។ ភាគច្រើនថាវគ្គនោះរាងខ្លី ដោយមានសាច់រឿងច្រើន និងតួអង្គច្រើន។ តែមតិទាំងនោះនាំមកនូវរឿង "មនុស្សពីងពាងដ៏អស្ចារ្យ វគ្គ2" ហើយវាបានបន្តនាំមកមតិជាច្រើនទៀត។ ក្នុងចំណោមមតិទាំងនោះ មតិមួយថា Dane DeHaan ពិតជាដើរតួ Harry Osborn បានសាកសមខ្លាំងណាស់។ តាមពិត រឿងអាចគ្រាន់បើជាង បើលោក Webb ផ្តោតសាច់រឿងលើមនុស្សពីងពាងវិញ (សម្តែងដោយ Andrew Garfield) ជាជាងផ្តោតលើគូប្រជែង Jamie Foxx ដែលដើរតួជា Electro។ ការប្រែខ្លួនរបស់ DeHaan ទៅជា Green Goblin ទៅកាន់វគ្គបញ្ចប់ សាកសមខ្លាំង ហើយមិនបានកែប្រែសាច់រឿងពីក្នុងសៀវភៅត្លុក ហើយពេលប្រយុទ្ធចុងក្រោយជាមួយមនុស្សពីងពាង នៅក្នុងប៉មនាឡិកា បានក្លាយជាចំណុចពិសេសក្នុងស៊េរីរឿង។

4. Harry Osborn (សម្តែងដោយ James Franco ក្នុងស៊េរីរឿងមនុស្សពីងពាង)


James Franco ដើរតួជា Harry Osborn ឬហៅថា New Goblin ក្នុងរឿងមនុស្សពីងពាង វគ្គបី។

បន្តសាច់រឿងពីភាពយន្តមុនទាំងពីរក្នុងស៊េរីរឿងមនុស្សពីងពាង ដែលដឹកនាំដោយ Sam Raimi នោះ តួ Harry Osborn របស់ James Franco ពិតជាបំពេញនាទីបានល្អណាស់ ព្រមទាំងមិត្តភាព និងជម្លោះជាមួយ Tobey Maguire ផងដែរនោះ។ គ្រាន់តែថា Raimi ផ្តោតលើរឿងវគ្គបីនេះខ្លាំង លើតួចិត្តអាក្រក់ទាំងបីនាក់ក្នុងពេលតែមួយ រួមមាន Sandman (សម្តែងដោយ Thomas Haden Church), Venom (សម្តែងដោយ Topher Grace) និង Harry Osborn នេះតែម្តង ដែលបន្ទាប់មក បានក្លាយជា New Goblin។ James Franco ពិតជាសាកសមណាស់ក្នុងរឿង មនុស្សពីងពាងវគ្គបី តែអាចលើកលែងអ្វីដែលគាត់ធ្វើបាន។ បើមិនគិតថាសាច់រឿងគាត់ខ្លី យើងអាចមើលទៅការសម្តែងដ៏ល្អរបស់ Franco ថានៅតែជាចំណុចដ៏ល្អបំផុតមួយក្នុងស៊េរីរឿង មនុស្សពីងពាង របស់លោក Sam Raimi។

3. Sandman (សម្តែងដោយ Thomas Haden Church ក្នុងរឿង "Spider-Man 3")


Thomas Haden Church ដើរតួជា Flint Marko/Sandman ក្នុងរឿងមនុស្សពីងពាង វគ្គ3។

រឿងមនុស្សពីងពាង វគ្គ3នេះ ពិតជារងគ្រោះមិនស្ទើរទេ ពេលមានការណែនាំតួចិត្តអាក្រក់ដល់ទៅ 3នាក់ (Sandman, Venom និង New Goblin)។ ការរួមបញ្ចូលតួអង្គ Venom ដែលសម្តែងដោយ Topher Grace វាពិសេស ហើយមិនទាន់អភិវឌ្ឍនៅឡើយ ហើយចំពេលដែលការប្រែរូបរបស់ James Franco ជា New Goblin នៅមិនទាន់ពេញគ្រប់នៅឡើយ។ ប៉ុន្តែ អ្វីដែលរឿងមនុស្សពីងពាង វគ្គ 3ធ្វើបានល្អនោះគឺ ពេលដែលបង្ហាញតួចិត្តអាក្រក់ ហើយមនុស្សម្នាក់នោះគឺ Sandman។ តួនេះសម្តែងដោយ Thomas Haden Church (ត្រូវបានគេស្គាល់ក្នុងរឿង Sideways កាលពីឆ្នាំ 2004) គាត់ដើរតួជា Flint Marko/Sandman បានល្អ ដែលធ្វើមកគួរឱ្យអាណិត ដូចជាក្នុងឈុតកម្សត់មួយដែលគាត់ទៅមើលកូនស្រីគាត់ដែលឈឺ (សម្តែងដោយ Perla Haney-Jardine) នៅផ្ទះ។ ដោយត្រូវដើរតួជាចិត្តអាក្រក់ Raimi និងក្រុមការងារកាត់-តពិតជាធ្វើបានល្អ ដោយប្រែរូបរាង Sandman ឱ្យដូចការពិតណាស់ តាមរយៈរាងកាយកាត់-ត សមនឹងរូបកម្ទេចខ្សាច់ផ្តុំគ្នា។ លទ្ធផលគឺ Raimi អាចរៀបចំឆាកប្រយុទ្ធពេញដោយការកាត់-ត រវាងមនុស្សពីងពាង និង Sandman។

2. Green Goblin (សម្តែងដោយ Willem Dafoe ក្នុងរឿង "មនុស្សពីងពាង")


Green Goblin សម្តែងជាតួ Willem Dafoe/Green Goblin ក្នុងរឿង "Spider-Man"

វាធម្មតាទៅហើយ ដែលភាពយន្តមនុស្សពីងពាងវគ្គដំបូង ក្លាយជាភាពយន្តខ្នាតធំ ល្អបំផុតនៅដើមដំបូងនៃចក្រវាឡភាពយន្តរបស់ Marvel (MCU) ដែលជាប់ជាប្រភេទរឿងថតចេញពីសៀវភៅកំពូលវីរបុរស/សៀវភៅត្លុក នៅអំឡុងដើមទសវត្សឆ្នាំ 2000 (រឿងមួយទៀតគឺ "X-Men" របស់លោក Bryan Singer)។ រឿងនេះពិតជាអរគុណដល់ការដឹកនាំដ៏ល្អរបស់ Sam Raimi ដែលបានបញ្ចូលរូបភាពក្នុងភាពយន្តហូលីវូដ ដែលចំណាយដើមទុនច្រើន ជាមួយនឹងរឿងរ៉ាវមនុស្សធម្មតាបញ្ចូលគ្នា។ រីឯការសម្តែងរបស់ Tobey Maguire ជាតួ Peter Parker/មនុស្សពីងពាងពិតជាសមនឹងការកោតសរសើរដ៏ធំធេងនោះ ភាពយន្តនេះក៏មិនអាចក្លាយជាភាពយន្តល្អដែរ បើគ្មានតួអង្គចិត្តអាក្រក់ ដែលគេចងចាំគ្រប់គ្នានោះដែរ។ យើងអរគុណដល់រឿង "មនុស្សពីងពាង" ដែលជួយឱ្យគេមិនអាចបំភ្លេច Willem Dafoe ដែលបានប្រែខ្លួនជា Norman Osborn និងរូបខ្លួនគេផ្ទាល់គឺ Green Goblin។ មុខមាត់ Dafoe ពិតជាសមនឹងក្រសែភ្នែកបែបមនុស្សវិកលចរិត ដែលធ្វើឱ្យគាត់សមនឹងសម្តែងតួមួយនេះ។ បន្ថែមពីលើ Raimi ក៏បានធានាថា ការប្រែកាយពី Norman Osborn ទៅជា Green Goblin ពិតជាល្អគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍឱ្យយើង ផ្តោតកាន់តែខ្លាំងលើតួអង្គគេមួយនេះ។

1. ដុកទ័រ Octopus (សម្តែងដោយ Alfred Molina ក្នុងរឿង "មនុស្សពីងពាង វគ្គ2")


Alfred Molina ដើរតួជាដុកទ័រ Octopus ក្នុងរឿង "មនុស្សពីងពាង វគ្គ2"

ចាប់ពីស៊េរីរឿងមនុស្សពីងពាងចេញមកដល់ពេលនេះ គេនៅឱ្យពិន្ទុថា រឿង "មនុស្សពីងពាង វគ្គ2" របស់ Sam Raimi នៅជាភាពយន្តល្អបំផុត ក្នុងស៊េរីរឿង "មនុស្សពីងពាង"។ ដោយជាប់ឈ្មោះជាភាពយន្តវីរបុរសបន្តភាគល្អបំផុត រឿង "មនុស្សពីងពាង វគ្គ2" មានអ្វីគ្រប់យ៉ាង តាំងពីតួអង្គល្អ ឈុតឆាកប្រយុទ្ធគ្នា និងសាច់រឿងដ៏ល្អ ដែលបានបំពេញចិត្តអ្នកគាំទ្រសៀវភៅត្លុក និងទស្សនិកជនសាមញ្ញ។ ហើយក៏មានការសម្តែងដ៏ល្អមួយដោយ Alfred Molina ជាដុកទ័រ Otto Octavius ឬហៅថា ដុកទ័រ Octopus។ ម្តងទៀតនេះ Raimi បានសម្រេចការងារដ៏ធំមហិមា ដោយបានណែនាំតួចិត្តអាក្រក់ដែលគេស្គាល់គ្រប់គ្នា ដែលមុននោះគឺការសម្តែងដោយ Willem Dafoe ជាតួ Norman Osborn/Green Goblin កាលពីឆ្នាំ 2002។ តែគាត់អាចកែឱ្យតួអង្គនេះក្លាយជាតួចិត្តអាក្រក់ល្អបំផុត ក្នុងស៊េរីរឿង។ ការប្រែខ្លួនរបស់តួអង្គនេះចេញពីអ្នកវិទ្យាសាស្ត្រពេញដោយមហិច្ឆិតា ទៅជាកំពូលតួចិត្តអាក្រក់ ក៏ពិតជាត្រូវប្រើចិត្តធំដែរ។ ទីបំផុត អ្នកណាទៅអាចបំភ្លេចឈុតឆាកប្រយុទ្ធគ្នារវាងគាត់ និងមនុស្សពីងពាងនៅលើរថភ្លើងល្បឿនលឿនទៅ?

Cinema Online, 8 កក្កដា 2017


ភាពយន្តទាក់ទង:
Spider-Man: Homecoming (07 Jul 2017)
Captain America: Civil War (28 Apr 2016)
The Amazing Spider-Man 2 (3D) (08 May 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង