ចំនុចពិសេស

មូលហេតុដែល "The Lego Batman Movie" ពិតជាអស្ចារ្យ

អ្នកសរសេរ: Casey Chong



ធ្វើជា Batman ពិតជាអស្ចារ្យណាស់!

បីឆ្នាំក្រោយពីរឿង "The Lego Movie" ទទួលជោគជ័យយ៉ាងខ្លាំងក្នុងការចាក់បញ្ចាំង ក៏ដូចជាទទួលបានការឈរឈ្មោះក្នុងតារាងចម្រៀងពានរង្វាន់អូស្ការ គឺបទ "Everything Is Awesome" រួចមក តួអង្គដ៏គួរឲ្យស្រឡាញ់ទាំងប៉ុន្មាននេះ បានវិលមកវិញហើយក្នុងខ្សែភាពយន្តខ្នាតធំមួយនេះ។

ទើបតែលើកនេះទេ ដែលចំណាប់អារម្មណ៍ត្រូវបានផ្តោតទៅលើតួអង្គ Batman (បញ្ចូលសម្លេងដោយ Will Arnett) ដែលទទួលឱកាសបញ្ចូលសម្លេងក្នុងរឿងវគ្គបន្តដាច់ដោយឡែកផ្ទាល់ខ្លួន ពោលគឺរឿង "The Lego Batman Movie" នេះតែម្តង។ បើអ្នកបានមើលឈុតខ្លីៗទាំងអស់ អ្នកនឹងអាចកាត់ដឹងហើយថារឿងនេះនឹងពោរពេញដោយភាពសប្បាយរីករាយ និងភាពចម្រុះពណ៌។

ខណៈដែលរឿងគំនូរជីវចលដែលមានការទន្ទឹងរង់ចាំខ្លាំងមួយនេះ នឹងបើកសម្ពោធនៅសប្តាហ៍នេះ ខាងក្រោមជាហេតុផលទាំង៥ ដែលយើងគិតថាអ្វីៗសុទ្ធតែអស្ចារ្យសំរាប់រឿង "The Lego Batman Movie"!

1. Will Arnett មកបញ្ចូលសម្លេងជា Batman

ត្រូវហើយ គឺខ្ញុំមកវិញដើរតួជា Batman!

ចំណុចមួយដ៏ល្អបំផុតអំពីរឿង "The Lego Movie" កាលពីបីឆ្នាំមុន គឺតួអង្គសំខាន់ Batmanត្រូវបានបញ្ចូលសម្លេងដោយលោក Will Arnett។ តារាកំប្លែងកាណាដាមួយរូបនេះ ពិតជាធ្វើបានល្អឥតខ្ចោះតែម្តងសំរាប់តួអង្គនេះ ហើយរឹតតែពិសេសដែលគាត់អាចត្រឡប់មកគ្រងដំណែងជួរមុខក្នុងរឿង "The Lego Batman Movie" ។ ហេតុអ្វីទៅ? ព្រោះថា គាត់ជា Batman!

2. មានវីរបុរស និងតួអង្គកំណាចជាច្រើន ក្នុងពិភព Batman!

Batman និងសមាជិកក្រុម Justice League ក្នុងរឿង "The Lego Batman Movie"

បើអ្នកជាប្រិយមិត្តគាំទ្រខ្សែភាពយន្តដ៏ផ្កាប់មុខម្នាក់ អ្នកគួរតែអាចដឹងហើយថាតួអង្គច្រើនស្អេកស្កះពេក ក្នុងរឿងបែបកំពូលវីវបុរស អាចនាំឲ្យមានហានិភ័យដល់គុណភាពសាច់រឿងទាំងមូល។ ចាំអត់ថាតើ Joel Schumacher បំផ្លាញរឿង "Batman & Robin" យ៉ាងដូចម្តេច? តែនៅក្នុងករណី "The Lego Batman Movie" វិញ គ្នាកាន់តែច្រើន កាន់តែប្រសើរ។ ក្រៅពី Batman និង Robin អ្នកនឹងអាចជួបតួអង្គគំនូរជីវចល DC ល្បីៗផ្សេងទៀតដូចជា Batgirl, Harley Quinn, Two-Face, Joker, The Riddler, Catwoman, Wonder Woman, Superman, Green Lantern និង The Flash។ ដូច្នេះគ្មានមូលហេតុណាមួយដែលរឿងនេះនឹងអាចបរាជ័យដូចរឿងខាងលើទេ ត្បិត "The Lego Movie" អាចដាក់តួអង្គច្រើនចូលគ្នាបានយ៉ាងរលូន។

3. Batman ស៊េរីនេះ ជាតួអង្គដ៏រីករាយខុសកាលពីមុន

Batman គិតថាមិនងាយទេពេលនៅក្បែរនឹង Robin ។

ប៉ុន្មានឆ្នាំនេះ ការសម្តែងជាតួអង្គ Batman ក្នុងខ្សែភាពយន្តខ្នាតធំជាមនុស្សមែនទែនដោយតារាភាពយន្ត Christian Bale និង Ben Affleck គឺសុទ្ធតែគ្រងសម្លៀកបំពាក់ដដែលៗ ហើយសម្តែងជាតួអង្គម៉ឺងម៉ាត់ ងងឹតៗ ស្រពាប់ស្រពោនជានិច្ច។ ពិតមែនហើយ នេះជាអ្វីដែល Batman តម្រូវឲ្យដើរតួដូច្នេះក្នុងសម័យទំនើបនេះ។ ប៉ុន្តែស្របគ្នានេះដែរ តើកំពូលវីរបុរសគ្រប់រូបដាច់ខាតត្រូវតែម៉ឹងម៉ាត់រហូតមែនទេ? ជាការល្អដែលតួអង្គ Batman របស់ Will Arnett ក្នុងរឿង "The Lego Batman Movie" នឹងពាំនាំនូវបំលាស់ប្តូរដ៏ថ្មីស្រឡាង លាយឡំនឹងភាពសប្បាយរីករាយដែលបានបាត់បង់ទៅតាំងពីយូរមក តាំងតែពីប្រភេទស៊េរីរឿងទូរទស្សន៍ "Batman" របស់ Adam West នាអំឡុងឆ្នាំ 1960 មកម៉្លេះ។

4. ត្រៀមខ្លួនសំរាប់វប្បធម៌ទំនើបៗ ដ៏សម្បូរបែប

ឥឡូវសាកមើល ថាអ្នកនឹងឃើញវប្បធម៌ទំនើប អ្វីខ្លះក្នុងរឿងនេះ?

ខណៈដែលទស្សនិកជនទូទៅ អាចរីករាយសើចកំសាន្តក្នុងរឿង "The Lego Batman Movie" អ្នកគាំទ្រ Batman និងប្រិយមិត្តស្នេហាភាពយន្តវិញ នឹងអាចស្វែងរកប្រភពវប្បធម៌ប៉ុប ជាច្រើន។

5. មតិយោបល់វាយតម្លៃលើភាពយន្តនេះ គឺពិតជាអស្ចារ្យ!

អរគុណ! អរគុណសំរាប់រង្វាយតម្លៃដ៏ល្អលើរឿងនេះ!

ដូចគ្នានឹងរឿង "Lego Movie" ដែលទទួលការគាំទ្រយ៉ាងខ្លាំងនោះដែរ រឿង "The Lego Movie" ក៏ទទួលបានមតិវាយតម្លៃស្ទើរគ្រប់ទិសទី ពីអ្នកជំនាញនៅអាមេរិច។ មានមតិអះអាងថារឿងនេះជា រឿង Batman ល្អបំផុតតាំងតែពីរឿង "The Dark Knight" មក មានខ្លះទៀតថាគ្រប់យ៉ាងពិតជាអស្ចារ្យក្នុងរឿងនេះ។ មែនទែនទៅ "The Lego Batman Movie" រំពឹងថានឹងកើបប្រាក់ចំណូលយ៉ាងច្រើនទូទាំងពិភពលោក។ ត្បិតមនុស្សជាច្រើនកំពុងតែនិយាយពីរឿងមួយនេះក្នុខែនេះ វាពិបាកនឹងមើលរំលងខ្សែភាពយន្តមួយនេះណាស់!

"The Lego Batman Movie" នឹងធ្វើការចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសចាប់ពីថ្ងៃ 23 កុម្ភៈ 2017 នេះតទៅ។

Cinema Online, 18 កុម្ភះ 2017


ភាពយន្តទាក់ទង:
The Lego Batman Movie (23 Feb 2017)
The Lego Movie (3D) (13 Feb 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង