រូបភាព

Jackie Chan មកវិញហើយក្នុងរឿង "Railroad Tigers"

អ្នកសរសេរ: Arivintiran Ponnan


តារាសម្តែងដែលយើងស្គាល់ជាយូរមកហើយ លោក Jackie Chan មកវិញហើយជាមួយនឹងភាពយន្តថ្មីបែបប្រយុទ្ធ លាយឡំដោយឈុតសើចចុកពោះ ហើយសាច់រឿងគឺស្រដៀងនឹងរឿង Robin Hood ដែរ។ ក្នុងរឿង "Railroad Tiger" Jackie Chan សម្តែងជាកម្មករដែលធ្វើការតាមផ្លូវរថភ្លើងក្នុងប្រទេសចិន តែកុំគិតថាគាត់អន់ ព្រោះគាត់ដឹកនាំមនុស្សមួយក្រុមដែលសុទ្ធតែជាកម្លោះសង្ហាៗ ដើម្បីប្រឆាំងនឹងការគាបសង្កត់របស់ជប៉ុន ហើយយកអាហារឲ្យដល់អ្នកក្រ។ បើនិយាយពីក្រុមរបស់គាត់វិញ គឺមិនមែនជាអ្នកជំនាញខាងវ៉ៃ កាប់ចាក់អីនោះទេ ដោយខ្លះគ្រាន់តែជាជាងដេរខោអាវ ម្ចាស់ហាងគុយទាវ ទាហានដែលរងរបួស និងកម្មករផ្លូវដែកបណ្តែតប៉ុណ្ណោះ។ បើតាមឃ្លីបរឿងនេះវិញ ភាពយន្តនេះសាកសមសម្រាប់ហ្វេនដែលចូលចិត្តរឿងបែបប្រយុទ្ធ វាយប្រហាគ្នា ការរួបរួម រួមទាំងសកម្មភាព និងពាក្យពេជន៍កំប្លែងៗ។ រង់ចាំអីទៀត មកមើលរូបភាពស្តីពីឈុតឆាកពិសេសៗក្នុងរឿង "Railroad Tigers" ខាងក្រោមទាំងអស់គ្នា!


កំពូលតារាសម្តែងហុងកុង Jackie Chan សម្តែងជា Ma Yuan ដែលជាមេក្រុមដើម្បីប្រឆាំងនឹងទាហានជប៉ុន


អតីតសមាជិកក្រុម EXO ដ៏ស្រស់សង្ហា Huang Zitao សម្តែងជាជាងកាត់ដេរឈ្មោះ Da Hai


លោក Wang Kai សម្តែងជាម្ចាស់ហាងគុយទាវ

Previous 1 2 3 4 Next 
Cinema Online, 30 ធ្នូ 2016


ភាពយន្តទាក់ទង:
Railroad Tigers (Mandarin) (03 Jan 2017)
Kung Fu Yoga (English / Mandarin) (27 Jan 2017)
Skiptrace (11 Aug 2016)
Kung Fu Panda 3 (17 Mar 2016)
Dragon Blade (Khmer) (19 Feb 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង