ចំនុចពិសេស

ភាពយន្តខ្មោចឆៅ ពីមុនៗដែលល្អមើលដូច "Train to Busan"

អ្នកសរសេរ: Florey DM



ខ្សែភាពយន្តខ្មោចឆៅដែលអ្នកមិនគួរមើលរំលង

ដោយសារតែភាគជោគជ័យរបស់ "Train to Busan" ដែលធ្វើអោយភាពយន្តអាស៊ីដែលនិយាយពីខ្មោចឆៅ zombie ពីមុនៗផ្ទុះទ្បើងសារជាថ្មី។

បើទោះបីជាខ្សែភាពយន្តរបស់កូរ៉េខាងត្បូងមួយនេះកំពុងតែដិតជាប់នៅក្នុងអារម្មណ៍របស់ទស្សនិកជននៅជុំវិញពិភពលោកក៏ដោយ យើងក៏មិនគួរមើលរំលងភាពយន្តពីតំបន់អាស៊ីជាច្រើនដែលមានភាពស្រដៀងៗគ្នា ហើយក៏ល្អមើលដូចគ្នាចឹងដែរ។ គួរបញ្ជាក់ផងដែរថា ភាពយន្តដែលយើងនឹងលើកបង្ហាញនេះ គឺមិនមែនផលិតទ្បើងដោយប្រើប្រាស់ដើមទុនច្រើនលើសលប់ដូចហូលីវូដនោះទេ។ ដូច្នេះ ជួបជាមួយភាពយន្តទាំងនេះទាំងអស់គ្នា ដែលនិមួយៗសុទ្ធតែមានចំណុចពិសេសគួរអោយចង់ទស្សនាដូចគ្នា។

"I Am A Hero" (2015)

ភាពយន្តនេះធ្វើការដកស្រង់ចេញពីសៀវភៅតុកត្តាបែបរន្ធត់ជាភាសាជប៉ុនដែលសរសេរដោយ Kengo Hanazawa ហើយភាពយន្តនេះផលិតទ្បើងដោយ Shinsuke និងសម្តែងដោយ Yo Oizumi ជាតួអង្គ Hideo Suzuki ដែលនិយាយពីតួអង្គនេះបានឃើញអ្នកថ្មើរជើងម្នាក់ជួបឧបត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅនឹងកន្លែង ប៉ុន្តែក្រោយមកសាកសពនោះបែរជាដឹងខ្លួនទ្បើងវិញ ហើយក្រោកចេញ ធ្វើអោយគាត់មានការងឿងឆ្ងល់ជាខ្លាំង នឹកស្មានថាខ្លួនឯងកំពុងតែស្រមៃផងដែរ។ ភាពយន្តនេះក៏ទទួលបានពានរង្វាន់ Best Special Effects និង Grand Audience award កាលពីឆ្នាំទៅនេះផងដែរ នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Sitges អន្តរជាតិលើកទី ៤៨ ។

"Phobia 2" (2009)

ចំនុចដ៏ពិសេសរបស់ភាពយន្តនេះគឺដោយសារភាពយន្តនេះរួមបញ្ចូលនៅសាច់រឿងខ្លីៗដល់ទៅ ៥ ហើយដឹកនាំដោយអ្នកដឹកនាំរឿងខុសគ្នាចំនួន ៥ នាក់រួមមាន Paween Purijitpanya ("Novice"), Visute Poolvoralaks ("Ward"), Songyos Sugmakanan ("Backpacker"), Parkpoom Wongpoom ("Salvage") និង Banjong Pisanthanakun ("In the End")។ ចំណែកឯសាច់រឿងវិញគឺនិយាយពីជនជាតិជប៉ុន២នាក់ដែលបានដំនើរត្រាច់ចរពាសពេញប្រទេសថៃ ហើយចុងក្រោយបែរជាជួបជាមួយនឹងខ្មោចឆៅ ហើយភាពយន្តនេះទទួលបានគាំទ្រយ៉ាងខ្លាំង។

"Let Me Out" (2013)

ទោះបីជាភាពយន្តនេះមិនល្បីរន្ទឺដល់ "Train to Busan" ក៏ភាពយន្តនេះមានចំនុចទាក់ទាញជាច្រើន ដែលអ្នកគួរតែទស្សនា។ ចូលរួមសម្តែងដោយតារាកំប្លែងលោក Kwon Hyun-sang ជាតួអង្គ Mu-young ដែលគាត់សម្រេចចិត្តធ្វើការសម្តែងក្នុងភាពយន្តខ្មោចឆៅនេះ ជាភាពយន្តដំបូងរបស់គាត់។ រឿងនេះផងដែរ ធ្វើការដឹកនាំដោយលោក Soh Jae-young និង Kim Chang-rae ហើយត្បិតថារឿងនេះចំណាយដើមទុនផលិតតិចយ៉ាងណាក្តី ក៏ភាពយន្តនេះធ្វើការចាក់បញ្ចាំងនៅតំបន់ជាច្រើនក្នុងប្រទេសអាមេរិក និង កូរ៉េខាងត្បូង។

ហើយភាពយន្តនេះក៏ទទួលបានពានរង្វាន់ពីកម្មវិធី New York Festival's International Television & Film Awards' Gold Medal Award លើកទី ៥៧ ផងដែរ។

"Hsien of the Dead" (2012)

ខ្សែភាពយន្តបែប zombie របស់ប្រទេសសាហ្គាពួរដំបូង ជាប្រភេទកំប្លែងបែបរន្ធត់ ដែលដឹកនាំដោយលោក Gary Ow ដែលចូលរួមសម្តែងដោយ Ernest Seah ជាអ្នកកំនែនទាហានឈ្មោះ Edward និង Vivienne Tseng សម្តែងជាគ្រូបង្រៀនក្បាច់គុណ Ah Huay និង Moses San Juan សម្តែងជាអ្នកចូលបម្រើកងទ័ព និង Nurhada Choo សម្តែងជាអ្នកជិះកង់ឈ្មោះ Hana ដែលនាងមានគម្រោងរត់ចេញពីប្រទេសក្រោយពីមានមហន្តរាយខ្មោចឆៅនេះចូលលុកលុយក្នុងទីក្រុង។ ក្នុងនោះផងដែរ តារាសម្តែងជនជាតិអាមេរិកឈ្មោះ Darrell Britt ក៏បានបង្ហាញមុខជាពួកភេវរករឈ្មោះ Mas Alamak ផងដែរ។ បើមើលតាមចំណងជើងទៅ អ្នកប្រហែលជាអាចទាយបានថារឿងនេះអាចនឹងស្រដៀងទៅនឹងខ្សែភាពយន្តរបស់ហូលីវូដមួយដែលមានចំណងជើងថា "Shaun of The Dead"។

"KL Zombi" (2013)

តារាសម្តែងឈ្មោះ Zizan Razak សម្តែងជាតួអង្គ Nipis ជាមនុស្សស្ទាក់ស្ទើរ មិនប្រកដប្រជាម្នាក់ ដែលចុងក្រោយក្លាយជាវីរបុរស នៅពេលដែលមហន្តរាយខ្មោចឆៅនេះផ្ទុះទ្បើងនៅក្នុងទីក្រុងកូទ្បាទ្បាំពួរ។ ខ្សែភាពយន្តរបស់ម៉ាលេស៊ីនេះ ដឹកនាំដោយ Woo Ming Jin ហើយក៏ជាភាពយន្តដំបូងរបស់គាត់នៅក្នុងស្រុកដែលប្រើប្រាស់នៅការតុបតែងមុខដ៏ពិសេស រួមមាន ការតុបតែងបន្ថែមលើមុខ ប្រើប្រាស់ជ័រ និង កែវដាក់ភ្នែក ដើម្បីអោយដូចទៅនឹងតួអង្គខ្មោច zombie ពិតៗ។ សូម្បីតែសម្លៀកបំពាក់វិញ ក៏សម្រិតសម្រាំងសម្រាប់តួអង្គខ្មោចនិមួយដែរ។ ភាពយន្តបែបកំប្លែង រន្ធត់នេះចូលរួមសម្តែងដោយ Siti Saleha, Izara Aishah និង Iedil Putra ហើយដកស្រង់ចេញពីប្រលោមលោកឈ្មោះ "Zombijaya" របស់ Adib Zaini ។

"Run!" (2013)

មេរោគដ៏គ្រោះថ្នាក់មួយបានរីករាលដាលចូលមកកាន់ទីក្រុងភ្នំពេញ ដែលធ្វើអោយមនុស្សនៅក្នុងទីក្រុងទាំងមូលប្រែក្លាយទៅជាខ្មោចឆៅទៅវិញ។ មានតែមនុស្សត្រឹម ២-៣នាក់ប៉ុណ្ណោះដែលរត់គេចខ្លួនបានដោយមានសមត្ថភាព មិនត្រូវបានខ្មោចទាំងនោះខាំ ហើយពួកគេបានស្វះស្វែងរកដំណោះស្រាយរកដើមហេតុនៃការកើតទ្បើងនេះ។
ខ្សែភាពយន្ត "Run!" គឺជាភាពយន្តខ្នាតធំដំបូងរបស់ប្រទេសកម្ពុជាដែលស្ថិតនៅក្នុងប្រភេទបែបខ្មោច zombie ហើយភាពយន្តនេះធ្វើការដឹកនាំដោយលោក ទូច ឧត្តម និងសរសេរដោយ King Dom និងJimmy Henderson ("Hanuman", "Jailbreak")។

Cinema Online, 27 សីហា 2016


ភាពយន្តទាក់ទង:
Train To Busan (Korean) (01 Sep 2016)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង