ចំនុចពិសេស

លក្ខណៈពិសេសៗរបស់ឈុត Spider-Man

អ្នកសរសេរ: Dhivakaran Jude



ភាពយន្ត "Spider-Man" ដំបូងគេដែលសំដែងដោយ Tobey Maguire (នៅខាងឆ្វេង), បន្ទាប់មកគឺ Spider-Man ដែលសំដែងដោយ
Andrew Garfield (នៅខាងស្តាំ), និង Spider-Man វគ្គចុងក្រោយបង្អស់ដែលសំដែងដោយ Tom Holland (រូបកណ្តាល).

ទស្សនិកជនប្រាកដជាស្គាល់ពីកំពូលវីរបុរស Spider-Man ហើយមែនទេ? Spider-Man គ្រាន់តែជាសិស្សវិទ្យាល័យសាមញ្ញម្នាក់ដែលរស់នៅជាមួយម្តាយមីងហើយមិនសូវមានលុយទេ លើសពីនេះគាត់ត្រូវមិត្តភក្តិធ្វើបាបថែមទៀត ប៉ុន្តែជីវិតគាត់បានចាប់ផ្តើមផ្លាស់ប្តូរនៅពេលដែលគាត់ត្រូវសត្វពីងពាងខាំហើយបញ្ចូលកំលាំងពិសេសទៅក្នុងខ្លួនរបស់គាត់។ ទស្សនិកជនមួយចំនួនប្រាកដជាគិតថាឈុតរបស់ Spider-Man គ្មានអីខុសប្លែកទេ ប៉ុន្តែបើយើង ពិនិត្យមើលអោយល្អិតល្អន់វិញ ឈុតរបស់ Spider Man ពិតជាបានផ្លាស់ប្តូរយ៉ាងខ្លាំង។ តោះ! យើងនាំគ្នាទៅមើលពីការផ្លាស់ប្តូរនេះទាំងអស់គ្នា!

"Spider-Man" និង "Spider-Man"វគ្គពីរ កាលពីឆ្នាំ 2002

លោក James Acheson ជាអ្នករចនាម៉ូដដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ហើយគាត់បានរចនាសំលៀកបំពាក់អោយ "Spider-Man" ទាំងបីវគ្គដែលដឹកនាំសំដែងដោយលោក Sam Raimi។ ក្នុងវគ្គនេះភ្នែករបស់ Spider-Man គឺមានរាងចតុកោណ ហើយតូច រួមជាមួយក្រឡាជាច្រើនលើខ្លួនរបស់គាត់ដែលមើលទៅដូចជាសំណាញ់ពីងពាងដែលធ្វើអោយឈុតនេះមានភាពទាក់ទាញយ៉ាងខ្លាំង។

"Spider-Man" វគ្គបី កាលពីឆ្នាំ 2007

ឈុតរបស់ Spider-Man វគ្គបីបានបូកបន្ថែមនូវឈុតមួយទៀតដែលគេស្គាល់ថា

"ឈុត Spider-Man ខ្មៅ" ហើយអ្វីដែលប្លែកនោះគឺការបន្ថែមឈុតដែលមានពណ៌ខ្មៅនេះ រួមជាមួយនឹង រូប Spider-Manតូចមួយនៅខាងមុខ។

"The Amazing Spider-Man" កាលពីឆ្នាំ 2012

មានការផ្លាស់ប្តូរខ្លះៗសំរាប់ឈុត Spider-Man ក្នុងវគ្គនេះ ដោយអ្នករចនាម៉ូដសំលៀកបំពាក់ Kim Barrett បានធ្វើអោយឈុតថ្មីនេះ មើលទៅស្រដៀងនិងឈុតមុនដែរតែខុសប្លែកគ្នាបន្តិចបន្តួច។ បើមើលមួយភ្លែត វាហាក់ដូចជាគ្មានអ្វីប្លែកទេ ប៉ុន្តែបើពិនិត្យអោយល្អិតល្អន់ យើងនឹងឃើញខ្សែឆ្នូតពណ៌ក្រហមនៅត្រង់ត្រគាករបស់ Spider-Man។ ម្យ៉ាងទៀតនៅត្រង់ផ្នែកកដៃវិញ យើងអាចឃើញថាមានឧបករណ៍សំរាប់បាញ់សសៃពីងពាងពណ៌ប្រាក់ជាមួយនឹងរចនាបទថ្មីដែលមានភាពទាក់ទាញយ៉ាងខ្លាំង។

"The Amazing Spider-Man" វគ្គ2 កាលពីឆ្នាំ2014

ឈុត Spider-Man វគ្គនេះគឺដូចនិងឈុតរបស់តួអង្គចាស់ Tobey Maguire ដែរ ដោយសារតែអ្នកដឹកនាំរឿងក្នុងវគ្គនេះចូលចិត្តឈុត Spider-Man ចាស់ ដោយគ្រាន់តែធ្វើការកែប្រែខ្លះៗជាមួយនិងភ្នែកពណ៌សរ និង រូប Spider-Man ធំជាងមុននៅលើទ្រូងរបស់គាត់។

"Captain America: Civil War" ឆ្នាំ 2016
View post on imgur.com

ក្នុងវគ្គនេះ ឈុត Spider-Man ត្រូវបានបង្កើតឡើងជាមួយរចនាបទដ៏ថ្មីស្រឡាង ដោយខុសប្លែកពីឈុតមុនៗ។ សរសៃពីងពាងលើឈុតថ្មីនេះ មានលក្ខណៈបញ្ឈ ហើយ Logo លើទ្រូងរបស់ Spider-Man តូចជាងមុន អ្វីដែលកាន់តែពិសេសរបស់ឈុតថ្មីនេះគឺត្រង់ភ្នែករបស់ Spider-Man។បើសិនជាអ្នកគាំទ្រទាំងអស់ទស្សនា trailer របស់ Captain America ម្តងទៀត អ្នកនឹងឃើញភ្នែករបស់ Spider-Man អាធ្វើចលនាបាន។

You May Also Like:

To read this article in English, click HERE.

Cinema Online, 4 មេសា 2016


ភាពយន្តទាក់ទង:
Captain America: Civil War (28 Apr 2016)
The Amazing Spider-Man 2 (3D) (08 May 2014)

Jwplayer article page COKH

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង