ចំនុចពិសេស

ជួបជាមួយក្រុមបែកស្លុយ ក្នុងរឿង "Suicide Squad"

អ្នកសរសេរ: Casey Chong



សមាជិកក្រុម "Suicide Squad"

ភាពយន្តដែលដកស្រង់ចេញពីសៀវភៅ ភាគច្រើននិយាយពីកំពូលវីរបុស ដែលតំណាងអោយសេចក្តីល្អ ហើយតែងតែយកឈ្នះ សេចក្តីអាក្រក់ទាំងឡាយ ប៉ុន្តែសំរាប់ភាពយន្តដែលមានចំនងជើងថា "Suicide Squad" ហើយនឹងមកដល់ក្នុងពេលឆាប់ៗ របស់ផលិតកម្ម DC Extend Universe នេះ មិនដូចអ្វីដែលអ្នកបានគិតទេ។

ដោយបង្ហាញវត្តមានដំបូងក្នុងរឿង "The Brave And The Bold #25" របស់ DC កាលពីឆ្នាំ ១៩៥៩ រឿង "Suicide Squad" ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងខ្សែភាពយន្តជាច្រើនទៀតដូចជា រឿងគំនូរជីវចល "Batman: Assault on Arkham" និងរឿង "Justice League Unlimited" ផងដែរ។

ជាមួយនឹងការចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ វាដល់ពេលដែលជួបជាមួយសមាជិកក្រុមបាតផ្សារ ក្នុងរឿងនេះហើយ។

១. តួអង្គ Harley Quinn សំដែងដោយកញ្ញា Margot Robbie


តារាស្រី Margot Robbie សំដែងជា Harley Quinn ក្នុងរឿង "Suicide Squad"

Harley Quinn ធ្លាប់ជា ពេទ្យវិកលចរិត របស់ Joker ហើយនាងបានស្រលាញ់អ្នកជំងឺ ម្នាក់នេះយ៉ាងខ្លាំង ដូច្នេះ Joker ក៏បានប្រើប្រាស់នាងអោយធ្វើការងារអោយខ្លួន។

ក្នុងចំណោមក្រុម "Suicide Squad" ទាំងអស់ Harley Quinn គឺជាតួអង្គដែលមានទស្សនិកជនចូលចិត្តច្រើនបំផុត តាំងពីរឿងភាគគំនូរជីវចលដែលមានចំនងជើងថា "Batman: The Animated Series" មកម្ល៉េះ ជាមួយនឹងឈុតសំលៀកបំពាក់ ពណ៌ក្រហម លាយខ្មៅដ៏គូរអោយចាប់អារម្មណ៍។

បច្ចុប្បន្នតារាសម្តែងជនជាតិអូស្រ្តាលីដ៏ស្រស់ស្អាតរូបនេះ ទទួលឱកាសដើម្បីសំដែងជាតួស្រី សំខាន់មួយក្នុងភាពយន្ត "Suicide Squad" ដែលសំដែងជាតួអង្គមួយនេះ ហើយមកដល់ពេលនេះមានទស្សនិកជនជាច្រើន គាំទ្រ និងចូលចិត្តការសំដែងរបស់ Roobie យ៉ាងខ្លាំង ម្យ៉ាងទៀតបើ

ទស្សនិកជនឆ្ងល់ថា ឈុតដែល Harley Quinn ពាក់ក្នុងរឿងនេះ ខុសពីឈុតក្នុងរឿងគំនូរជីវចល ព្រោះតែឈុតនេះយកលំនាំតាម New 52 series។

២. តួអង្គ Deadshot សំដែងដោយលោក Will Smith


Will Smith ដើរតួជា Deadshot ក្នុងរឿង "Suicide Squad"

នៅក្នុងរឿងនេះឈ្មោះពិតរបស់គាត់គឺ Floyd Lawton ហើយជាឃាតករឈ្មោះ Deadshot ដែលបាញ់កាំភ្លើងបានយ៉ាងត្រង់ និងមានបទពិសោធន៍ក្នុងការប្រើប្រាស់កាំភ្លើងយ៉ាងស្ទាត់ជំនាញ ប៉ុន្តែក្រៅពីការងារជាអ្នកសំលាប់ គាត់ជាឪពុកដ៏ល្អរបស់កូនស្រីម្នាក់។ លោក Will Smith ជាតួសំដែងដ៏ល្បីមួយក្នុងរឿង "Suicide Squad" ក៏ដូចជារឿងជាច្រើនទៀត ដោយសំដែងជាតួអង្គចិត្តល្អក្នុងភាពយន្តធំៗមួយចំនួន ហើយជាមួយនឹងតួអង្គដែលមានចរិតដ៏កាចសាហាវ ឈ្មោះ Deadshot នេះ ទស្សនិកជនប្រាកដជាទទួលអារម្មណ៍ប្លែក។

៣. តួអង្គ Captain Boomerang សំដែងដោយលោក Jai Courtney


តារាសំដែង Courtney ដើរតួជា Captain Boomerang ក្នុងរឿង "Suicide Squad"

ក្រៅពីឈ្មោះពិត George "Digger" Harkness រហ័សនាមរបស់គាត់មួយទៀតគឺ Boomerang (អ្នកគប់ដំបងហោះ) ហើយប្រាកដណាស គាត់មានជំនាញក្នុងការគប់អាវុធហោះ ក្រៅពីនេះគាត់ធ្លាប់រស់នៅក្នុងភាពក្រីក្រក្នុងប្រទេសអូស្រ្តាលី ពេលដែលគាត់នៅក្មេង បន្ទាប់មកបានចូលក្នុងក្រុមសៀក ចុងក្រោយក៏ក្លាយជាសមាជិកក្រុមអ្នកលេង។

តួអង្គនេះសំដែងដោយ Jai Courtney ហើយគាតមានភាពសាកសមបំផុតក្នុងការសំដែង លើសពីនេះគាត់ធ្លាប់សំដែងខ្សែភាពយន្តមួយចំនួនដែរដូចជារឿង "A Good Day to Die Hard" កាលពីឆ្នាំ ២០១៣ និងរឿង "Terminator Genisys" កាលពីឆ្នាំ ២០១៥ ផងដែរ។

៤. តួអង្គ El Diablo សំដែងដោយ Jay Hernandez


លោក Jay Hernandez សំដែងជា El Diablo ក្នុងរឿង "Suicide Squad"

ក្នុងរឿងនេះ តួអង្គ El Diablo ផ្លាស់ប្តូរឈ្មោះជាច្រើនដងពី Lazarus Lane ទៅ Rafael Sandoval ហើយចុងក្រោយ Chato Santana លើសពីនេះគាត់មានអំណាចដ៏ខ្លាំងដែលអាចបាញ់ភ្លើងចេញពីដៃទាំងពីររបស់គាត់បានទៀតផង។ តួអង្គ Chato Santana ក្នុងរឿង Suicide Squad" សំដែងដោយតារាសំដែងប្រុសដ៏ស្រស់សង្ហាលោក Jay Hernandez ដែលមានឈ្មោះបោះសំលេងជាពិសេសក្នុងការសំដែងជាមួយតារាស្រី Kirsten Dunst ក្នុងរឿង "Crazy/ Beautiful" កាលពីឆ្នាំ ២០០១ និងរឿងល្បីៗជាច្រើនទៀតដូចជា "Friday Night Lights", "Hostel", "Hostel: Part II" និងរឿង "World Trade Center" ទៀតផង។

៥. តួអង្គ Killer Croc សំដែងដោយលោក Adewale Akinnuoyye-Agbaje


:លោក Adewale Akinnuoyye-Agbaje ដើរតួរជា Killer Croc ក្នុងរឿង "Suicide Squad"

ដោយមានជំងឺស្បែកតាំងពីកំណើត ដែលធ្វើអោយរាងកាយកាត់ខុសពីមនុស្សធម្មតា Waylon Jones ត្រូបានម្តាយមីងរបស់ខ្លួនធ្វើបាបតាំងពីនៅតូច នៅពេលធំឡើង Waylon ក្លាយជា ប្រយុទ្ធស្បែកក្រពើ ហើយចុងក្រោយក៏ក្លាយជាសមាជិកក្រុមអ្នកលេង ដែលមានរហ័សនាមថា Killer Croc ហើយតែងតែប្រយុទ្ធជាមួយសត្រូវរបស់គាត់ គឺ Batman។

សំរាប់រឿង "Suicide Squad" នេះតារាសំដែងលោក Adewale Akinnuoye-Agbaje ដែលដើរតួជា Killer Croc បាននិយាយក្នុងបទសំភាសន៍មួយថា តួអង្គនេះជាអ្នកលេងឈាមរាវពិតមែន ប៉ុន្តែក៏ចង់បានក្តីស្រលាញ់ដែរ។

៦. តួអង្គ Enchantress សំដែងដោយកញ្ញា Cara Delevingne


តួកុនស្រីដ៏ស្រស់ស្អាត Cara Delevingne សំដែងជា Enchantress ក្នុងរឿង "Suicide Squad"

Enchantress ជាមេធ្មប់ដែលមានអំណាច និងវេទមន្តដ៏ពូកែ ការពិតឈ្មោះដើមរបស់គាត់គឺ June Moone ហើយបន្ទាប់មកដូរឈ្មោះជា Enchantress វិញបន្ទាប់ពីនាងត្រូវបានវិញ្ញាណធ្មប់មួយបានចូលសន្ធិត។

តួអង្គ Enchantress សំដែងដោយតារាបង្ហាញម៉ូដជនជាតិ អង់គ្លេស ឈ្មោះ Cara Delevingne ដែលការសំដែងក្នុងរឿង "Suicide Squad" នេះជាភាពជោគជ័យដ៏ធំធេងមួយទៀតរបស់នាង ក្នុងវិស័យសិល្បៈ ហើយទស្សនិកជនអាចឃើញគាត់ក្នុងខ្សែភាពយន្ត "Paper Town" និងរឿងរបស់នាងមួយទៀតក្នុងឆ្នាំ ២០១៧ ខាងមុខដែលមានចំនងជើងថា "Valerian And The City of A Thousand Planets" ផងដែរ។

៧. តួអង្គ Slipknot សំដែងដោយលោក Adam Beach


លោក Adam Beach ដើរតួជា Slipknot ក្នុងរឿង "Suicide Squad"

នៅពេលដែលគាត់ធ្វើជាវិស្វករគីមី គាត់មានឈ្មោះថា Christopher Weiss ហើយបានបង្កើតខ្សែសំរាប់ចងដ៏ពិសេសមួយ បន្ទាប់មកគាត់បានដូរឈ្មោះជា Slipknot វិញ និងប្រើខ្សែដែលគាត់បានបង្កើតដើម្បីសំលាប់សត្រូវ យ៉ាងប៉ិនប្រសប់ក្នុងការប្រើប្រាស់ខ្សែនោះ។ តួអង្គ Slipknot សំដែងដោយ Adam Beach ដែលឈុតសំលៀកបំពាក់របស់គាត់ក្នុងរឿងនេះ ខុសពីក្នុងសៀវភៅ ដោយតួអង្គ Slipknot ក្នុងភាពយន្តនេះ ស្លៀកពាក់ដូចជាទាហាន។

៨. តួអង្គ Katana សំដែងដោយ Karen Fukuhara


កញ្ញា Karen Fukuhara សំដែងជា Katana ក្នុងរឿង "Suicide Squad"

ឈ្មោះពិតរបស់តួអង្គនេះគឺ Tatsu Yamashiro ដែលមានរហ័សនាមថា Katana ដែលជាអ្នកក្បាច់គុនជំនាញខ្ពស់ និងជាប្រើដាវ សាម៉ូរៃ បានយ៉ាងល្អ ហើយនាងជាអ្នកការពាររបស់ Rick Flag ផងដែរ ហើយអាវុធដែលនាងប្រើគឺកាំបិត Soultaker ដែលដាវដ៏សាហាវនេះអាចយកព្រលឹងមនុស្សដែលនាងសំលាប់ហើយបានទៀតផង។ តួអង្គ Katana សំដែងដោយតារាស្រីជប៉ុន កាត់អាមេរិក ឈ្មោះ Karen Fukuhara ដែលនេះជាលើកដំបូងរបស់នាងក្នុងភាពយន្តខ្នាតធំ រឿង "Suicide Squad"។

៩. តួអង្គ Rick Flag សំដែងដោយលោក Joel Kinnaman


តារាប្រុស ដើរតួជា Rick Flag ក្នុងរឿង "Suicide Squad"

ទោះបីជា Rick Flag មិនមែនជាកំពូលអ្នកលេងក៏ដោយ គាត់នៅតែមានចរិតសាហាវដែរ ក្នុងរឿង "Suicide Squad" នេះ Flag ជាមន្ត្រីយោធាម្នាក់ដែលជាអ្នកតាមដាន និងធ្វើអោយប្រាកដថា ក្រុម "Suicide Squad" កំពុងបំពេញការងារដែលបានដាក់អោយ ហើយទោះបីជាគាត់មិនមានវេទមន្ត ឫអំណាចពិសេសក៏ដោយ គាត់អាចប្រើប្រាស់អាវុធ និងប្រយុទ្ធគ្នាដោយប្រើដៃបានយ៉ាងល្អ។ ពីដំបូងតួអង្គនេះត្រូវសំដែងដោយ តារាប្រុស Tom Hardy ទេ ប៉ុន្តែដោយសារគាត់ជាប់រវល់ខ្លាំងពេក ដូច្នេះលោក Joel Kinnaman ក៏បានសំដែងជាតួអង្គនេះជំនួសវិញ។

ជាមួយនឹងបទពិសោធន៍ក្នុងការសំដែងជាច្រើនរឿងដូចជា "Easy Money", "Snabba Cash" និងរឿង "Robocop" ព្រមទាំងរឿងចាក់បញ្ចាំងតាមទូរទស្សន៍ "The Killing" តារាដ៏ស្រស់សង្ហារូបនេះ ពិតជាមិនធ្វើអោយទស្សនិកជនខកបំនងឡើយក្នុងរឿង "Suicide Squad" នេះ។

១០. តួអង្គ Amanda Waller សំដែងដោយអ្នកស្រី Viola Davis


អ្នកស្រី Viola Davis សំដែងជា Amanda Waller ក្នុងរឿង "Suicide Squad"

ប្រាកដណាស់ រឿង "Suicide Squad" មិនអាចខ្វះនូវតួអង្គ Amanda Waller បានទេ ដែលគាត់ជាអ្នកផ្តើមគំនិតអោយក្រុមអ្នកលេង Suicide Squad ដែលកំពុងជាប់ឃុំឃាំងធ្វើការងារ ហើយអ្នកស្រីមិនមានវេទម្ត ឫអំណាចពិសេសអ្វីទេ តែអ្នកស្រីជាភ្នាក់ងាររដ្ឋាភិបាលដែលមានលុយ និងភាពឆ្លាតវៃដើម្បីធ្វើការងារសំខាន់ និងសំងាត់អោយរដ្ឋាភិបាលបាន លើសពីនេះអ្នកស្រីមានសិទ្ធសម្រេចទៅលើជោគវាសនា និងជីវិតរបស់ក្រុមអ្នកលេងទាំងអស់។

តួអង្គនេះសំដែងដោយអ្នកស្រី Viola Davis ដែលគាត់សាកសមបំផុតសំរាប់តួអង្គនេះ ជាមួយនឹងពាន់រង្វាន់ Oscar សំរាប់រឿង "Doubt" កាលពីឆ្នាំ 2009 និងរឿង "The Help" កាលពីឆ្នាំ ២០១១ លើសពីនេះ អ្នកស្រីក៏មានវត្តមានក្នុងរឿងដែលចាក់បញ្ចាំងតាមទូរទស្សន៍ "How To Get Away With Murder" ផងដែរ។

១១. តួអង្គ Joker សំដែងដោយលោក Jared Leto


លោក Jared Leto សំដែងជា The Joker ក្នុងរឿង "Suicide Squad"

The Joker មិនមែនជាសមាជិកក្រុម Suicide Squad ទេ តែទោះយ៉ាងណា តួអង្គ Joker ក៏ជាតួអង្គសំខាន់ម្នាក់ដែរ អត្តសញ្ញាណ Joker ខុសគ្នា ពីមួយទៅមួយ ដោយគាត់ជាមនុស្សឆេវឆាវ និងមានសតិមិនល្អ គាត់មិនចេះស្តាយមុខក្រោយទេក្នុងការធ្វើទារុណកម្ម ឬសម្លាប់អ្នកណាហើយនោះ។ ហើយអ្នកគាំទ្រ DC ទាំងអស់បានដឹងហើយថា គាត់ជាសត្រូវសំខាន់បំផុតរបស់បុរសប្រចៀវ ឬ Batman។ កុំបាច់និយាយដល់ដៃគូធ្វើឧក្រិដ្ឋ Harley Quinn ដែលឆ្កួតប្រហាក់ប្រហែលនឹងគាត់ដែរនោះ។

មិនថានៅរឿងត្លុក គំនូរជីវចល ភាពយន្តភាគទូរទស្សន៍ ឬជាភាពយន្តនោះទេ Joker ជាតួអង្គល្បីជាងគេ ហើយមានគេស្គាល់ច្រើនថាជាតួចិត្តអាក្រក់នៅក្នុងពិភព DC ទាំងមូល។ យើងបានទស្សនាភាពយន្តជាច្រើនហើយ ពីការចាប់កំណើតរបស់ Joker ដែលសម្តែងដោយលោក Jack Nicholson ក្នុងភាពយន្ត "Batman ឆ្នាំ 1989" ដែលដឹកនាំដោយ Tim Burton និងសម្តែងដោយ Heath Ledger នៅក្នុងភាពយន្ត "The Dark Knight" កាលពីឆ្នាំ 2008 របស់ Christopher Nolan។

យោងតាមការសម្តែងដ៏ល្អឯក ដែលធ្វើឱ្យគាត់បានឈ្នះពានអូស្ការ ក្នុងតំណែងជាតួអង្គរងល្អបំផុត បានធ្វើឱ្យមានការពិបាកដល់អ្នកដែលចូលមកដើរតួនេះបន្ទាប់។ ពេលនេះ ដោយតួអង្គមួយនេះសម្តែងដោយ Jared Leto ដែលបានឈ្នះពានរង្វាន់អូស្ការ ក្នុងភាពយន្តក្រុមអ្នកកែភេទ រឿង "Dallas Buyers Club កាលពីឆ្នាំ2013។ នៅក្នុងរឿង "Suicide Squad" Joker ដែលសម្តែងដោយ Leto នេះ ត្រូវបានយកតាមរឿងត្លុកសំខាន់2 រួមមានរឿង "The Dark Knight Returns" របស់ Frank Miller និងរឿង "Joker" ដោយ Brian Azzarello និង Lee Bermejo។

"Suicide Squad" នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសនៅថ្ងៃទី ៥ សីហា នេះតទៅហើយ!

Cinema Online, 3 សីហា 2016


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង