ចំនុចពិសេស

ឈុតឆាករន្ធត់បំផុត ក្នុងររឿង "The Conjuring" និង "Annabelle"

អ្នកសរសេរ: Florey DM



ឈុតឆាកដ៏រន្ធត់ ដែលដកស្រង់ចេញពីរឿង "The Conjuring" និង "Annabelle"

ពេលដែល "The Conjuring" មានវត្តមានក្នុងរោងភាពយន្ត កាលពីឆ្នាំ ២០១៣ រឿងនេះបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមរឿងដ៏ភ័យរន្ធត់ ហើយរកចំណូលបានច្រើនជាងគេផងដែរ ជាមួយចំណូលដល់ទៅ ៣១៨ លានដុល្លាអាមេរិក បើប្រៀបនឹងប្រាក់ដែលចំណាយក្នុងការថត ២០ លានដុល្លា។

ជាមួយនឹងការចូលរួមដោយផ្ទាល់ពីអ្នកដឹកនាំរឿងកូនកាត់ ម៉ាឡេស៊ីដ៏មានទេពកោសល្យលោក James Wan ដែលជាអ្នកដឹកនាំរឿង "The Saw" និង "Insidious" ដែរនោះ ភាពយន្តនេះបានដកស្រង់ចេញពីរឿងពិត និង រឿងរ៉ាវដែលអ្នកស៊ើបអង្កេតអភូតហេតុដ៏រន្ធត់នេះ គឺលោក Ed និង Lorraine Warren បានប្រាប់ដល់ក្រុមអ្នកដឹកនាំរឿងផ្ទាល់ ពីការជួយគ្រួសារ Perron ដោយសារមានព្រលឹងខ្មោចកំពុងស្ថិតក្នុងផ្ទះរបស់ពួកគេ។

អ្វីដែលធ្វើអោយភាពយន្តនេះ ពោរពេញដោយឈុតឆាកព្រឺសម្បុរទៀតនោះ គឺរឿងនេះក៏មានតុក្កតាខ្មោច ដែលជារឿងពិតមួយដែរនោះ ហើយត្រូវបានបង្កើតជាភាពយន្តឡើងដែលមានចំនងជើងថា "Annabelle" ផងដែរ។

ចំពោះរឿង "Annebelle" កាលពីឆ្នាំ ២០១៤ វិញក៏ទទួលការសរសើរពីទស្សនិកជនជាច្រើនដែរ ជាមួយនឹងប្រាក់ចំណូល ២៥៦.៩ លានដុល្លាអាមេរិក បើប្រៀបធៀបនឹងប្រាក់ចំណាយក្នុងការថត ៦.៥ លានដុល្លាអាមេរិក ហើយនឹងមានវគ្គថ្មីទៀតដែលបង្ហាញមុខដល់អ្នកគាំទ្រ សំរាប់ឆ្នាំ ២០១៧ ខាងមុខដែរ។

បើសិនជាទស្សនិកជនមិនទាន់ជ្រាបច្បាស់ពីមូលហេតុ ដែលមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកសំរាប់រឿងទាំងពីរនេះ ខាងក្រោមជាឈុតឆាកទាំង ៥ ដ៏គួរអោយភ័យរន្ធត់បំផុតរបស់រឿង "The Conjuring" និងរឿង "Annabella"។

[SPOILER ALERT សំរាប់អ្នកដែលមិនទាន់មើលរឿងទាំងពីរ]


ទស្សនាឈុតឆាកភ័យរន្ធត់របស់រឿង "The Conjuring" និង "Annabelle"


មានមនុស្សចំឡែកក្នុងផ្ទះ (រឿង "Annabelle")

View post on imgur.com

គ្មានអ្នកណាចង់ឃើញមនុស្សចំឡែកក្នុងផ្ទះរបស់ខ្លួនទេ ជាពិសេសមនុស្សចំឡែកនោះមានឈុតរ៉ូបវែងពណ៍ស និងសក់កន្ទ្រើងដែលបាំងមុខរបស់នាង ពីព្រោះនាងប្រហែលជាខ្មោច ប៉ុន្តែគ្រាន់តែឃើញខ្មោចជាការតក់ស្លុតមួយតែប៉ុណ្ណោះ អ្វីដែលកាន់តែរន្ធត់ទៀតនោះគឺ ខ្មោចនោះលងអ្នកយ៉ាងចាស់ដៃ។ ក្នុងពេលនោះ គ្មានអ្វីដែលគួរអោយខ្លាចជាងឃើញក្មេងស្រីម្នាក់ ស្រាប់តែក្លាយជាស្ត្រីចំណាស់ ហើយរត់មកកាន់អ្នកយ៉ាងលឿន ដូចជាឈុតមួយនៅក្នុងរឿង "Annabelle"អញ្ចឹង។

មុខបិសាច (ក្នុងរឿង "Annebelle")

 

ក្នុងរឿង "Annebelle" មានឈុតឆាកជាច្រើន ដែលមានមុខបិសាចមកបន្លាច ជាពិសេសត្រង់ឈុតដែលបិសាចនោះហក់មកលើមនុស្ស ដែលធ្វើអោយអ្នកទស្សនាចងចាំឈុតដ៏គួរអោយភ័យខ្លាចទាំងនោះ។ បិសាចក្នុងរឿង "Annabelle" មិនត្រឹមតែលេចឡើងនៅពីមុខប៉ុណ្ណោះទេ បើពិនិត្យអោយល្អិតល្អន់ ទស្សនិកជនប្រាកដជាឃើញឈុតមួយដែលបិសាចនោះអង្គុញនៅពីក្រោយតុក្កតាខ្មោច ហើយតុក្កតាខ្មោចនោះ

ឈុតឆាកបន្ថែម:

ឈុតបន្លាចក្នុងជណ្តើរយន្ត (ក្នុងរឿង "Annabelle")

រឿង "The Conjuring" ត្រូវបានទស្សនិកជនសរសើរ ដោយសារតែរឿងនេះអាចធ្វើអោយអ្នក ទស្សនាភ័យខ្លាចបានដោយមិនចាំបាច់មានឈុតឆាកបិសាចច្រើនទេ ប៉ុន្តែមានឈុតមួយក្នុងរឿង "Annabelle" ដែរមិនចាញ់រឿង "The Conjuring" ប៉ុន្មានទេ គឹគ្រាន់តែឈុតឆាកក្នុងជណ្តើរយន្តក៏អាចធ្វើអោយអ្នកទស្សនាជាច្រើន ភ័យជំនួសតួអង្គទៅហើយ ជាពិសេសត្រង់ឈុតដែល Mia ជាប់ក្នុងជណ្តើរយន្តក្នុងបន្ទប់ក្រោមដីដ៏ងងិត ហើយទស្សនិកជនដែលកំពុងអង្គុយមើលក្នុងរោងកុនដែលងងិតដែរនោះ អង្គុយស្ងៀម ហើយចាំមើល តើមានអ្វីនឹងកើតឡើង អ្នកខ្លះទៀតយកភួយមកគ្របមុខព្រោះមិនហានមើល។

ឈុតលាក់ខ្លួន ហើយទះដៃពីក្រោយខ្នង (ក្នុងរឿង "The Conjuring")

View post on imgur.com

ដូចដែលទស្សនិកជនបានដឹងពី ឈុតឆាកដែលគួរអោយភ័យខ្លាចរបស់រឿង "The Conjuring" ហើយ រឿងនេះមិនសូវជាមានឈុតមុខបិសាចទេ ប៉ុន្តែនៅត្រង់ឈុតបិសាចរបស់រឿងនេះមកដល់ ទស្សនិកជនប្រហែលជាដិតដាមក្នុងអារម្មណ៍ខ្លាំង។ ក្នុងឈុតមួយ នៅពេលដែលគ្រួសារ Perrons "លេងបិទពួន ហើយទះដៃ" មិនមានបិសាចចេញមកលងដោយផ្ទាល់ទេ ប៉ុន្តែមានតែដៃចេញមកពីទូដាក់ខោអាវ ហើយទះដៃ ដែលធ្វើអោយតួអង្គម្តាយដែលកំពុងលេងបិទពួន មានអារម្មណ៍ចំលែក។

ស្រ្តីបិសាចនៅលើទូដាក់ខោអោវ (ក្នុងរឿង "The Conjuring")

មិនដូចជាទូវេទមន្តដ៏ទៃដូចជាក្នុងប្រលោមលោករបស់ C. S. Lewis ដែលនាំអ្នកទៅកាន់ពិភពមួយផ្សេងទៀតដ៏ស្រស់ស្អាតទេ ទូខោអោវក្នុងរឿង "The Conjuring" មានស្រ្តីបិសាចនៅលើនោះ ហើយបិសាចលោតពីលើទូមកលើក្មេងស្រី ដែលពាក់ឈុតគេងយប់។

ដូច្នេះបើសិនជាអ្នករកឃើញ នាឡិកាដៃក្នុងទូ ទស្សនិកជនប្រហែលជាសប្បាយចិត្តជាឃើញ ដៃមនុស្ស ឫ មនុស្សចំឡែក នៅក្នុងនោះ។


សុបិន្តល្អណា!!

Cinema Online, 8 មិថុនា 2016


ភាពយន្តទាក់ទង:
The Conjuring 2 (10 Jun 2016)
Annabelle (10 Oct 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង