អំពីពួកយើង

Cinema Online Asia (www.CinemaOnline.Asia) បានទទួលសិទ្ធគ្រប់គ្រងលើសហគមន៍អ្នកគាំទ្រភាពយន្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ឈ្មោះថាចៃកុន (www.facebook.com/JaiKon.Cambodia) របស់ក្រុមហ៊ុន Westec Media Limited ដែលជាអ្នកនាំចូលភាពយន្តបរទេសនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ សិទ្ធគ្រប់គ្រងនេះចាប់ផ្តើមទ្បើងនៅពេលដែល Cinema Online Cambodia ផ្លាស់ប្តូរទៅជា Jai Kon Movie Site ចាប់ពីខែធ្នូ ឆ្នាំ២០១៥ នេះរហូតមក។

ចាប់ពីថ្ងៃទី ១ ធ្នូ ឆ្នាំ២០១៥ នេះមក សិទ្ធគ្រប់គ្រងទៅលើ ចៃកុន ត្រូវបានធ្វើទ្បើងដើម្បីពង្រឹងនូវវត្តមានរបស់ Cinema Online Cambodia នៅក្នុងប្រទេសអោយកាន់តែជិតស្និទ្ធទៅកាន់ក្រុមអ្នកគាំទ្រវិស័យភាពយន្ត ក៏ដូចជាឧស្សាហកម្មភាពយន្តនៅក្នុងប្រទេស។

ការចាប់ផ្តើមនូវចំណងនេះគឺកើតទ្បើងបន្ទាប់ការនាំចូលនៅខ្សែភាពយន្ត "Star Wars" ភាគថ្មីដែលចាក់បញ្ចាំងកាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១៥ ដែលមានចំណងជើងថា "Star Wars: The Force Awakens"Cinema Online Asia នឹងនាំយកនូវអ្វីដែលប្លែក និង កាន់តែធំជាងមុនមកកាន់អ្នកគាំទ្រភាពយន្តទាំងអស់ និង ឧស្សាហកម្មភាពយន្តទាំងមូលនៅក្នុងប្រទេសកម្ពុជា ហើយ Cinema Online Asia នឹងក្លាយជាកន្លែងដែលអាចផ្តល់នូវពត៌មានថ្មីៗបំផុត ដូចជា ម៉ោងបញ្ចាំង ពត៌មានពីភាពយន្ត មតិពីភាពយន្ត ឃ្លីបថ្មីៗ និងច្រើនទៀត មកអោយក្រុមអ្នកគាំទ្រភាពយន្តទាំងអស់។

Cinema Online Asia ក៏នឹងចូលជ្រៅទៅក្នុងវិស័យភាពយន្តក្នុងស្រុកដែលកំពុងតែដំនើរការថ្មីៗនេះ ហើយរំពឹងនឹងជាអាចជាផ្នែកមួយដើម្បីជួយអោយវិស័យនេះរីកលូតលាស់កាន់តែធំទ្បើង។ ហើយនេះក៏ជាមធ្យោបាយមួយដែលអាចអោយផលិតករភាពយន្ត និង អ្នកនាំចូលភាពយន្តអាចធ្វើការផ្សព្វផ្សាយភាពយន្តរបស់ពួកគេមកកាន់សហគមន៍ភាពយន្តដ៏ធំនេះ។

អំពី Cinema Online

Cinema Online (www.Cinema.com.my) បង្កើតទ្បើងក្នុងខែតុលា ឆ្នាំ១៩៩៨ គោលបំនងក្នុងការប្រមូលផ្តុំនូវអ្នកទស្សនាភាពយន្តនៅតាមរោងភាពយន្តក្នុងប្រទេសម៉ាទ្បេស៊ី ហើយផ្តល់អោយពួកគេនូវ ម៉ោងបញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ទូទាំងប្រទេស អត្ថបទអំពីភាពយន្ត ពត៌មានរបស់តារាសម្តែង និងពត៌មានផ្សេងៗទៀតរបស់ភាពយន្តដែលកំពុងចាក់បញ្ចាំងផងដែរ។ Cinema Online បានក្លាយជាទំព័រដ៏ពេញនិយមរបស់ប្រទេសម៉ាទ្បេស៊ី ដែលកំពុងមាននូវពត៌មានរាប់ពាន់ទំព័រទាំងក្នុងស្រុក និង ក្រៅស្រុក ហើយទទួលបានការចូលទស្សនាប្រហែល ១៣ លានដងជារៀងរាល់ខែ ដោយរួមបញ្ចូលទាំងម៉ោងបញ្ចាំង ពត៌មានថ្មីៗ ការផ្តល់មតិលើភាពយន្ត ការប្រកួតប្រជែង និងជាច្រើនទៀត។

ជាមួយនឹងវត្តមានកាន់តែល្បីល្បាញរបស់ Cinema Online នៅក្នុងម៉ាទ្បេស៊ី Cinema Online Asia (www.CinemaOnline.Asia) ត្រូវបានបង្កើតទ្បើងប្រចាំតំបន់។ តាមរយៈ Cinema Online Asia ប្រទេសជាច្រើននៅក្នុងតំបន់ដូចជា Singapore, Brunei និង កម្ពុជាដំនើរការនៅទំព័រក្នុងស្រុកសម្រាប់អ្នកទស្សនាភាពយន្តនៅក្នុងប្រទេស។

តាមរយៈ Cinema Online Malaysia ទំព័រដ៏ល្បីល្បាញនេះត្រូវបានបង្កើតទ្បើងជាភាសាបាហាសា គឺ Cinema Online BM។ ម្យ៉ាងវិញទៀត Cinema Online Cambodia ក៏កំពុងតែចាប់ផ្តើមបង្កើតនូវទំព័រសម្រាប់ភាសាខ្មែរ ដែលរួមមានពត៌មានជាភាសាខ្មែរ និង ភាសាអង់គ្លេស។ សាំងហ្គាពួរ - www.Cinemaonline.sg
កម្ពុជា - www.Cinemaonline.asia/KH
ប្រុយណេ - www.Cinemaonline.asia/brunei

អំពី ចៃកុន

មានន័យថា "ចៃ កុន" ជាភាសាខ្មែរ។ ចៃកុនត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ២០១២​ ហើយបានក្លាយជាសហគមន៍អ្នកគាំទ្រភាពយន្តដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់អោយនូវអ្នកគាំទ្រនូវពត៌មានអំពីភាពយន្តបរទេស ដូចជាហូទ្បីវូដ អាស៊ី និងភាពយន្តក្នុងស្រុកផងដែរ។

អ្នកនិយមទស្សនាភាពយន្តទាំងអស់អាចពិភាក្សា និយាយពីភាពយន្តដែលពួកគេចូលចិត្ត ទស្សនាឃ្លីបថ្មីៗ ទទួលបានពត៌មានថ្មីៗ និងមានឪកាសអាចឈ្នះសំបុត្រទស្សនាភាពយន្តមុនថ្ងៃចាក់បញ្ចាំង ពីចៃកុន ទៀតផង។

ចៃកុនបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់អោយនូវពត៌មានចុងក្រោយបំផុតនៅក្នុងឧស្សហកម្មភាពយន្តក្នុងប្រទេស។

ពត៌មាន

Cinema Online Asia acquires Cambodia’s movie community, Jai Kon! (Dated: 17 Dec 2015)

ទំនាក់ទំនង

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ +855235555523
រឺផ្ញើរអ៊ីម៉ែលមកកាន់៖ jaikon@cinemaonline.asia

មកកាន់ទីនេះ

ឈ្នះសំបុត្រ? ចង់ស្វែងរកក្រុមការងាររបស់យើង? អាចស្វែងរកពួកយើងបាននៅ

ជាន់ទី ២ ក្នុងផ្សារទំនើប City Mall លើមហាវិថីព្រះមុន្នីរ៉េត សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

បើអ្នកចង់ស្វែងរកពួកយើង សូមចុចទីនេះ ដើម្បីមកកាន់ការិយាល័យរបស់ពួកយើង។

ម៉ោងបញ្ចាំង